ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកធ្វើ​ឱ្យ​ខឹងគឺ …

11 ឆ្នាំ មុន

ក្នុង​ថ្នាក់​រៀន​អ្នក​គ្រូ​បាន​ដាក់​លំ​ហាត់​​ឱ្យ​សិស្ស​ធ្វើគ្រប់ៗគ្នា​ ​។ ក្រោយពេល​កែ​ហើយ​នៅ​សល់​់​ម៉ោង​ប្រ​ហែល​ជា​១​៥​នាទី​​​ទៀត​ទើប​វាយ​ជួង​​ចេញ​​ទៅ​ផ្ទះ​​​​ អ្នក​គ្រូ​មាន​ប្រសាសន៍​ ៖
​​​ដោយ​សារ​ពេល​​​វេលា​យើង​នៅសល់​​ខ្លះ​ អ្នក​គ្រូ​សូម​សួរ​ប្អូន​​ៗ​លេង​បន្តិច​បាន​ទេ​ ? ​

​​​ក្នុង​ថ្នាក់​រៀន​អ្នក​គ្រូ​បាន​ដាក់​លំ​ហាត់​​ឱ្យ​សិស្ស​ធ្វើគ្រប់ៗគ្នា​ ​។ ក្រោយពេល​កែ​ហើយ​នៅ​សល់​់​ម៉ោង​ប្រ​ហែល​ជា​១​៥​នាទី​​​ទៀត​ទើប​វាយ​ជួង​​ចេញ​​ទៅ​ផ្ទះ​​​​ អ្នក​គ្រូ​មាន​ប្រសាសន៍​ ៖
​​​ដោយ​សារ​ពេល​​​វេលា​យើង​នៅសល់​​ខ្លះ​ អ្នក​គ្រូ​សូម​សួរ​ប្អូន​​ៗ​លេង​បន្តិច​បាន​ទេ​ ? ​
សិស្ស  ៖ ​បាទ​,ចាស៎ ​​បាន​អ្នកគ្រូ​! ​
អ្នកគ្រូ​ ​ ៖​​​ ​​អើ​!​មើល៍​អ្នក​គ្រូ​​សូម​សួរ​ថា ​​តើ​នៅ​​ផ្ទះ​អ្នក​ណា​ធ្វើ​ឱ្យ​​ប្អូនខឹង​ជាងគេ​ ? ​
សិស្ស​ស្ងាត់ច្រាបជា​​មួយ​សន្ទុះ​ទើបគេ​ឃើញ​​​ប្រុញ​លើក​ដៃ​ឡើង​​ឆ្លើយ​៖
    – ​​​បាទ! ​អ្នក​គ្រូ​​ អ្នកដែល​​​ធ្វើ​ឱ្យ​​ខ្ញុំ​ខឹង​​ជាង​​គេ​គឺ​ម៉ាក់​​ហ្នឹងណា​៎អ្នក​គ្រូ​​ ។
​អ្នក​គ្រូ​ ៖ ហេតុអី​ទៅ​ប្អូន​ ​? ​
ប្រុញ   ៖ ​​បាទ ! អ្នក​គ្រូ​​ព្រោះខ្ញុំ​សុំ​លុយ​ទិញ​ស្ករ​គ្រាប់​មិ​​នឱ្យ​ទេ​​​​ ហើយ​ថែម​ទាំង​វាយ​ខ្ញុំទៀត​​ផង​ ។
​អ្នកគ្រូ​  ៖ ​ចាស៎​! ​កុំខឹង​គាត់ព្រោះវា​ធ្វើឱ្យ​​​ពុក​ធ្មេញ​​ណ៎ាប្រុញ ​​។​ មើល៍ ​មានអ្នក​ណា​ទៀត​ទេ​​​? ​
​ឡយ​លើកដៃ​ឡើង​​​ឆ្លើយ​ ​៖
  – ​​បាទ ! ​អ្នក​គ្រូ​​​ខ្ញុំអត់​ដឹង​ទេ​ តែខ្ញុំ​​ឮប៉ា​​និយា​យ​ពេល​គាត់ជួប​មិត្តភក្ដិ​​ផឹក​ស៊ី​ថា ​​អ្នក​ដែល​​ធ្វើ​ឱ្យ​ប៉ា​​ ខឹង​ជាងគេ​គឺ​ …
​អ្នកគ្រូ​  ៖ ​​ ​គឺអ្នកណាឡយ​​ ?
​ឡយ  ៖  ​បាទ! ​គឺគល់​ភ្លៅ​អ្នក​គ្រូ​​ ?
​សិស្សិទាំងអស់​​នាំ​គ្នា​សើច​ធ្វើ​​ភ្នែក​​ស្លឺ​ដោយ​មិន​​​យល់​ ឯអ្នក​គ្រូ​វិញ​ផ្ទុះសំណើច​ឃឹះ​យកដៃ​ខ្ទប់​មាត់​​​រ​ួចពោល​៖
​​អ្នកគ្រូ​  ៖ ​​ ​នាំគ្នា​ចេញទៅ​ផ្ទះ​ចុះ​ !…
ដោយ ញឹម សាវុធ