ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​កំពង់ចាម​សន្យា​ថា​នឹង​បំពាក់​អំ​ពូ​លតា​ម​ដងផ្លូវ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​រៀបចំ​ដាក់​អំ​ពូ​ល​ភ្លើងនៅ​តាម​ផ្លូវ​ក្នុង​ក្រុង​កំពង់ចាម​ព្រមទាំង​ផ្លូវ​មួយ​ចំនួន​ដូច​ជា​ផ្លូវ​ទំនប់​ព្រែក​ដើម​ចាន់ និង​ភូមិ​បឹង​បា​សាក់ដែល​មិន​ទាន់​បាន​ដាក់​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ផ្លូវ ។ ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​លោក​អភិ​បាល​ក្រុង​កំពង់ចាម​ជួយ​រៀបចំ​ដាក់​ដើម្បី​ងាយស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​យប់ ។ លោក ចាន់…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​រៀបចំ​ដាក់​អំ​ពូ​ល​ភ្លើងនៅ​តាម​ផ្លូវ​ក្នុង​ក្រុង​កំពង់ចាម​ព្រមទាំង​ផ្លូវ​មួយ​ចំនួន​ដូច​ជា​ផ្លូវ​ទំនប់​ព្រែក​ដើម​ចាន់ និង​ភូមិ​បឹង​បា​សាក់ដែល​មិន​ទាន់​បាន​ដាក់​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ផ្លូវ ។ ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​លោក​អភិ​បាល​ក្រុង​កំពង់ចាម​ជួយ​រៀបចំ​ដាក់​ដើម្បី​ងាយស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​យប់ ។

លោក ចាន់ ផាត អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​នៅព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ថា​ពី​មុន​ផ្លូវ​មុខ​ផ្ទះ​គាត់​ជា​ប្រភេទ​ផ្លូវលំ​ដី​ក្នុង​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​រថយន្ត​ត្រូវ​ជួប​ការ​លំបាក ដោយសារ​តែ​មាន​ជង្ហុក​តូច​ធំ​នោះ ។ តែ​ក្រោយមក​ត្រូវ​បាន​អាជ្ញាធរ​បាន​រៀបចំ​ចាក់​កៅស៊ូ​ក្នុង​ឆ្នាំ​២០១៦ ចាប់ពី​ត្រង់​ចំនុច​ស្ពាន​ព្រែក​ដើម​ចាន់​ដល់​ទៅ​ភូមិ​បឹង​បា​សាក់ ព្រមទាំង​មាន​ដាក់​បង្គោល​ភ្លើង​នៅ​តាម​ដងផ្លូវ​ថែម​ទៀត​ផង​។

លោក ចាន់ ផាត ប្រាប់​បន្ត​ថា អ្នក​ភូមិ​របស់​គាត់​និង​ភូមិ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ទៅ​ធ្វើការ​ជា​កម្មករ​កម្ម​កា​រិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​ស្រុក​កំពង់សៀម ហើយ​នូវ​ពេល​ដែល​យប់​ៗ​បាន​នាំ​គា្ន​ចេញ​ត្រឡប់​មក​ផ្ទះ​វិញ​តាម​ផ្លូវ​ទំនប់​ព្រែក​ដើម​ចាន់ ចំណែក​សិស្ស​ពេល​ចេញពី​រៀន​ក៏​ងងឹត ពិបាក​នឹង​ធ្វើ​ដំណើរ​ដែរ ។ ជាមួយ​នោះ​ស្នើ​សុំ​ឲ្យ​លោក​អភិបាលក្រុង​កំពង់ចាម មេត្តា​ជួយ​រៀបចំ​ដាក់​អំ​ពូ​ល​បំភ្លឺ​នៅ​ពេល​យប់​ៗ​ឲ្យ​បាន​ឆាប់រហ័ស​កាន់តែ​ប្រសើរ ហើយ​មួយ​ផ្នែក​ទៀត​ក៏​បាន​ជួយ​កាត់​បន្ថយ គ្រោះថ្នាក់​ចរាចរ​ណ៏​តាម​ដងផ្លូវ​មុខ​ផ្ទះ​គាត់​នោះ​នឹង​ជា​ក្តី​កង្វល់​ទៀត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ