ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​គំនូស​ស​ថ្មើរជើង​ប្រភេទ​3D ក្នុង​បំណង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​គំនូស​ស​ថ្មើរជើង​មាន​ស្រមោល ឬ​ «៣D»​ ស្ថិត​នៅ​ក្រុង ​Isafjordur ​ប្រទេស​អីុ​ស្លង់ ​ក្នុង​គោលបំណង​ចង់ឱ្យ​អ្នក​ប្រើប្រាស់​យានយន្ត​មើលឃើញ និង​បន្ថយល្បឿន​ក្នុង​ការ​បើកបរ ​ដើម្បី​ការពារ​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដើរ​ឆ្លងផ្លូវ…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​គំនូស​ស​ថ្មើរជើង​មាន​ស្រមោល ឬ​ «៣D»​ ស្ថិត​នៅ​ក្រុង ​Isafjordur ​ប្រទេស​អីុ​ស្លង់ ​ក្នុង​គោលបំណង​ចង់ឱ្យ​អ្នក​ប្រើប្រាស់​យានយន្ត​មើលឃើញ និង​បន្ថយល្បឿន​ក្នុង​ការ​បើកបរ ​ដើម្បី​ការពារ​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដើរ​ឆ្លងផ្លូវ ។

គោល​គំនិត​នៃ​ការ​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ​បាន​ផុស​ចេញពី​គោល​គំនិត​របស់​លោក​រា​ហ្វ​ទ្រី​ល​ឡា គណៈកម្មការ​ផ្នែក​បរិស្ថាន​ចង់​បំផុស​ឱ្យ​ពលរដ្ឋ​ក្នុង​ទីក្រុង ​Isafjordur​ បន្ថយ​ល្បឿន​​ក្នុង​ពេល​បើកបរ ក្រោយមក​នាំ​យកគំនិត​នេះ​ច្នៃ​ជា​ផ្លូវ 3D​ ស្នើ​ទៅ​អាជ្ញាធរ និង​បាន​ការ​យល់​ស្រប ។

វិធីសាស្ត្រ​នៃ​ការ​កែ​ច្នៃ​ផ្លូវ​គ្មាន​អ្វី​គួរ​ឱ្យ​ស្មុគស្មាញ​ឡើយ គ្រាន់តែ​គូររូប​ 3D ​ដែល​បំភាន់​ភ្នែក​​នៅ​លើ​ដងផ្លូវ​នឹង​ធ្វើ​ឱ្យ​ផ្លូវ​គំនូស​សមាន​ពន្លឺ និង​ស្រមោល​ដូច​ជា​បាន​ផុស​ចេញពី​ផ្លូវ។ លទ្ធផល​ដែល​ទទួល​បាន​នឹង​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​បន្ថយល្បឿន រួម​ទាំង​បង្កប់​ដោយ​ភាព​ស្រស់​ស្អាត ប្រសិនបើ​មានការ​កាត់​បន្ថយ​គ្រោះថ្នាក់​ច្រើន​នោះ​អាជ្ញាធរ​យល់​ព្រម​បង្កើត​ផ្លូវ​បែប​នេះ​ឱ្យ​បាន​ច្រើន​នៅ​ទូ​ទាំង​ក្រុង​ទាំងមូល ។

គោល​គំនិត​នៃ​ការ​ប្រើ​ផ្លូវ​គំនូស​ស​ឆ្លងផ្លូវ​ប្រភេទ​ 3D ​មិនមែន​កើត​មាន​តែ​នៅ​ប្រទេស​អុីុស្លង់​ទេ ប៉ុន្តែ​ឃើញ​មាននៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ ដូច​ជា​រុ​ស្ស៊ី ឥណ្ឌា និង​ចិន ​ដោយ​មាន​ភាព​ស្រស់​ស្អាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ