ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​ផ្ដាច់​ព្រលឹង​ដឹកឈើ និង​ឃាត់ខ្លួន​មនុស្ស​២​នាក់

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ផ្តាច់​ព្រលឹង​យ៉ាង​ហោច​៥​គ្រឿង និង​មនុស្ស​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ក្រុម​រថយន្ត​ដឹកឈើ​ទាំងនេះ​បាន​ធ្វើ​សកម្ម ភាព​បំបិទ​ផ្លូវជាតិ​ក្នុង​ខេត្ត​មួយ​កន្លែង​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍ ហើយ​ពួក​គេ​ប្រដាប់​ដោយ​ដាវ​កាំបិត ដំបង និង​ដប​សាំង​បម្រុង​បង្ក​ហិង្សា​មក​លើ​សមត្ថកិច្ច​ទៀត​ផង​។…

ខេត្តក្រចេះ ៖ ក្រុម​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ផ្តាច់​ព្រលឹង​យ៉ាង​ហោច​៥​គ្រឿង និង​មនុស្ស​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ក្រុម​រថយន្ត​ដឹកឈើ​ទាំងនេះ​បាន​ធ្វើ​សកម្ម ភាព​បំបិទ​ផ្លូវជាតិ​ក្នុង​ខេត្ត​មួយ​កន្លែង​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍ ហើយ​ពួក​គេ​ប្រដាប់​ដោយ​ដាវ​កាំបិត ដំបង និង​ដប​សាំង​បម្រុង​បង្ក​ហិង្សា​មក​លើ​សមត្ថកិច្ច​ទៀត​ផង​។ ក្រុម​រថយន្ត​ដឹកឈើ​សាំ​យ៉ុ​ង ដែល​គេ​រាយការណ៍​មាន​ចំនួន​រាប់​សិប​គ្រឿង សព្វថ្ងៃ​កំពុង​តែ​បង្កើន​ការ​ដឹក​ជញ្ជូន​ឈើ​ជា​ប្រភេទ​គ្រឿងផ្ទះ វែង​ខ្លី ចេញពី​ឃុំ​គ្រៀង ស្រុក​សម្បូរ ខេត្តក្រចេះ នាំ​យក​ទៅ​លក់​នៅ​តាម​ដេប៉ូ​នៅ​ខេត្ត​ភាគ​ខាងក្រោម​។ ជាមួយនឹង​ការ​ដឹក​ជញ្ជូន​រថយន្ត​ដឹកឈើ​ដែល​បាន​បើកបរ​ល្បឿន​ផ្តាច់​ព្រលឹង បាន​នឹង​កំពុង​តែ​មាន បង្ក​ភាព​អនាធិបតេយ្យ​យ៉ាង​ខ្លាំង​នៅ​លើ​ផ្លូវជាតិ​នានា​ក្នុង​ខេត្ត​។

នាពេលកន្លង​មក​សកម្មភាព​របស់​ពួក​គេ ក្រៅពី​បើក​បោះពួយ​លឿន​ៗ​ជា​ខ្សែ​ៗ និង​ធ្លាប់​បង្ក​គ្រោះថ្នាក់​ដល់​គេឯង​ជា​ញឹកញាប់ ក្រុម​រថយន្ត ទាំងនោះ​ថែម​ទាំង​បាន​បង្ក​ភាព​អនាធិបតេយ្យ​ធ្ងន់ធ្ងរ​លើ​ផ្លូវជាតិ ដោយ​ការ​រើ​ឈើ​ទម្លាក់​ចោល​ជ្រុះ​រាយ ប៉ាយ​ពេញ​ផ្លូវ​ប៉ះពាល់​ដល់​ចរាចរណ៍ ដោយសារ​តែ​គេច​ពី​ការ​ស្ទាក់​ចាប់​របស់​សមត្ថកិច្ច​។ ហើយ​ការ​បង្ក្រាប បើ​ទោះជា​មានការ​ធ្លាប់​ចាប់​ឃាត់​បានជា​បន្តបន្ទាប់​យ៉ាងណា​ក្តី ក៏​ក្រុម រថយន្ត​ទាំងនោះ​នៅ​មិន​រាងចាល​ថែម​ទាំង​បង្កើន​ការ​ដឹក​ជញ្ជូន​។ សមត្ថកិច្ច​និយាយ​ថា ការ​បង្ក្រាប​របស់​ក្រុម​សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​ពី​លោក ជា សុ​ភ័​ក្ក្រ ព្រះរាជអាជ្ញារ​រង​ខេត្ត បាន​ចុះ​ទៅ​ចាប់​ឃាត់​បាន​ក្រុម​រថយន្ត​ទាំងនេះ​បាន​ចំនួន​៥​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​២៣ ខែតុលា ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ដាក់​រថយន្ត​បំបិទ​ផ្លូវជាតិ​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជាង​កន្លះ​ម៉ោង ដោយសារ​តែ​រថយន្ត​របស់​ពួក​គេ​ខូច​មួយ​គ្រឿង ហើយ​ពួក​គេ​បាន​ប្រមូល​រថយន្ត​ដឹកឈើ​ជា​ច្រើន​គ្រឿង មក​ដាក់​បិទផ្លូវ​កុំ​ឲ្យ​សមត្ថកិច្ច​ចូល​ទៅ​បង្ក្រាប​បាន​។

សមត្ថកិច្ច​និយាយ​ថា ក្រុម​ជន​ជា​ម្ចាស់​រថយន្ត​២​នាក់ និង​រថយន្ត​ដឹកឈើ​៥​គ្រឿង​ត្រូវ​បាន​ចាប់​បង្ក្រាប​នៅ​ពេល​ដែល​ពួក​គេ​បាន​បើក​រត់គេច និង​ទុក​រថយន្ត​ចោល ហើយ​គេចខ្លួន​។ ជន​ទាំង​ពីរ​នាក់​ដែល​ជា​ម្ចាស់​រថយន្ត និង​ត្រូវ​បាន​ចាប់ខ្លួន​មាន​ទីលំនៅ​ខេត្ត​ត្បូងឃ្មុំ​។ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត លោក ជា សុ​ភ័​ក្ក្រ ដែល​បាន​ដឹកនាំ​កម្លាំង​បង្ក្រាប បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ជន​ជា​អ្នក​បើករថយន្ត​ដឹកឈើ​បាន​ព្យាយាម​រារាំង​សមត្ថកិច្ច​នៅ​ពេល ចុះ​ទៅ​បង្ក្រាប ដោយ​ពួក​គេ​ប្រដាប់​ដោយ​កាំបិត ដាវ ដំបង និង​ដប​សាំង បម្រុង​បង្ក​ហិង្សា​។ លោក​ព្រះរាជអាជ្ញារ​រង​បាន​បញ្ជាក់​ថា ក្រុម​រថយន្ត​ដឹកឈើ បាន​ធ្វើ​សកម្មភាព​យក​ឡាន ដឹកឈើ​ទាំង​៥​គ្រឿង​នោះ​មក​ដាក់​បិទផ្លូវ​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជាង​កន្លះ​ម៉ោង ទើប​សមត្ថ កិច្ច​ចុះ​ទៅ​ចាប់​បំបែក​ក្រុម​រថយន្ត​ទាំងនោះ​បាន​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ