ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នេះ ទើបធ្វើឱ្យគាត់រស់តែលើដើមដូងអត់ចុះដី​ តាំង​​២០១៤មក

6 ឆ្នាំ មុន

ហ្វី​លី​ពី​ន ​៖ តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ជួយ​យក​ចុះ​​​​ពីលើ​ដើម​ដូង ក្រោយ​ពេល​គាត់​រស់នៅ​លើ​នោះ​អស់​រយៈពេល​បី​ឆ្នាំមកហើយ ​។ កាលពី​ឆ្នាំ​២០១៤…

ហ្វី​លី​ពី​ន ​៖ តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ជួយ​យក​ចុះ​​​​ពីលើ​ដើម​ដូង ក្រោយ​ពេល​គាត់​រស់នៅ​លើ​នោះ​អស់​រយៈពេល​បី​ឆ្នាំមកហើយ ​។

កាលពី​ឆ្នាំ​២០១៤ បុរស​វ័យ​៤៧​ឆ្នាំរូបនេះ ​ឈ្មោះ Gilbert Sanchez បាន​ឡើង​ទៅ​រស់នៅ​លើ​ដើម​ដូង​ ក្រោយ​ពេល​មាន​មនុស្ស​មិន​ស្គាល់​មុខ​ម្នាក់​ វាយ​​ក្បាល​​នឹង​កៃ​កាំភ្លើង​ ។ ដោយសារ​​តែ​ខ្លាច​គេ​សម្លាប់ Gilbert ក៏បាន​ទៅ​សំងំ ​រស់នៅ​លើ​នោះ រហូត​ទាល់តែ​នៅ​ថ្ងៃ​ទី​១១ តុលា​ ទើប​សុខចិត្ត​ចុះ​មក​វិញ ​។

ក្រុម​គ្រួសារ​របស់​គាត់​ខិតខំ​លួង​ឱ្យ​ចុះ​មក​វិញ​ដែរ តែ​គាត់​មិន​ព្រម​ឡើយ​ ។ ម្តាយ​របស់​គាត់​តែងតែ​យក​បាយ​ទឹក​ទៅឱ្យ​គាត់ តាម​រយៈ​ខ្សែ​ចង​ចុះ​​ពីលើ​ដើម​ដូង​មក​ក្រោម​។ គាត់​មិន​ចុះ​ក្រោម​សោះ ទោះបី​ត្រូវ​រស់នៅ​លើ​នោះ​ជា​រៀង​រហូត​ ក៏​ដោយ​។

ទីបំផុត នៅ​ថ្ងៃ​ទី​១១ តុលា មាន​មនុស្ស​៥០​នាក់ ​បាន​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​គាត់​ចុះ​មក​ក្រោម​វិញ  ​ដោយសារ​តែ​គាត់​មិន​ស្តាប់​សោះ ទើប​គេ​នាំ​គ្នា​កាប់​ដើម​ដូង​នោះ​ចោល​ហើយ​យក​គាត់​ចុះ​​មក​ក្រោម​។

នៅ​លើ​រាង​កាយ​របស់ Gilbert មាន​សុទ្ធតែ​ស្នាម​សត្វ​ខាំ​ និង​ពងបែក​។ សាច់ដុំ​ទាំងអស់​បាន​រួម​តូច និង ឆ្អឹងខ្នង​ចាប់ផ្តើម​គាំង​។ ចំណែកឯ​បញ្ហា​ផ្លូវចិត្ត​របស់​គាត់​វិញ គឺ​ឈឺ​កម្រិត​ធ្ងន់ធ្ងរ ហើយ​កំពុង​តែ​ទទួល​ការ​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ​៕

អត្ថបទសរសេរ ដោយ