ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រមុំម្នាក់ត្រូវឃាតកររំលោ.ភ​រួចសម្លា.ប់ចោលទាំងអាក្រាត​

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​នារី​ក្រមុំ​ម្នាក់​ត្រូវ​ឃាតករ​រំលោភ ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ ដោយ​បាន​ប្រទះ​ឃើញ​សាកសព​កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​២៤ តុលា នេះ ស្ថិត​នៅ​ចំណុច​ក្បែរ​រោង​ចម្ការ​មួយ​កន្លែង…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​នារី​ក្រមុំ​ម្នាក់​ត្រូវ​ឃាតករ​រំលោភ ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ ដោយ​បាន​ប្រទះ​ឃើញ​សាកសព​កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​២៤ តុលា នេះ ស្ថិត​នៅ​ចំណុច​ក្បែរ​រោង​ចម្ការ​មួយ​កន្លែង ក្នុងភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា សព​នារី​រង​គ្រោះ​ខាងលើ មាន​អាយុ​១៨​ឆ្នាំ ជា​សិស្ស​និង​ជា​ជនជាតិ​ទំពួន ។ ប្រភព​បន្ត​ថា នារី​រង​គ្រោះ​រៀន​និង​ស្នាក់​នៅ​ក្នុង​សាលា​ដែល​នាង​រៀន ហើយ​កាលពី​ថ្ងៃ​ទី​២២ តុលា ត្រូវ​ឪពុក​នាង​បាន​ទូរស័ព្ទ​មក តែ​ខ​ល​មិន​ចូល​ទេ ហើយ​ឪពុក​គិត​ថា ប្រហែល​កូនស្រី​ជាប់រវល់​រៀន​ហើយ ក៏​មិន​បាន​ចាប់អារម្មណ៍​ទៀត ។

លុះ​នៅ​ថ្ងៃ​ទី​២៤ តុលា​នេះ ត្រូវ​អ្នក​ច្រូត​សណ្តែក​ម្នាក់​បាន​ប្រទះ​ឃើញ​ម៉ូតូ​របស់​នារី​រង​គ្រោះ​ក៏​ថតរូប​ផ្ញើ​ទៅ​ឱ្យ​ឪពុក​នាង​មើល ទើប​ដឹង​ថា ជា​ម៉ូតូ​របស់​កូនស្រី​ខ្លួន​ក៏​នាំ​គ្នា​មក​រក​មើល ក៏​ស្រាប់​សាកសព​កូនស្រី​តែ​ម្តង ។

បច្ចុប្បន្ន សមត្ថ​មិ​ច្ច​ជំនាញ​នៃ​ស្នង​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​លំ​ផាត់ និង​ប៉ុស្តិ៍​ផង​ដែរ បើក​ការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​វែកមុខ​រក​ឃាតករ​នេះ​ជា​បន្ទាន់ ។

អត្ថបទសរសេរ ដោយ