ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ ហើយ​ចោរលួច​ទូរស័ព្ទ​ក្នុង​រថយន្ត​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស LX៤៧០ មួយ​គ្រឿង ក្នុង​ស្ថានភាព​ស្រវឹងស្រា​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​អស់​ចំនួន​២​កង់ ចំណែក​រថយន្ត​ខូចខាត​យ៉ាងដំណំ ឬ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ពេល​នោះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស LX៤៧០ មួយ​គ្រឿង ក្នុង​ស្ថានភាព​ស្រវឹងស្រា​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​អស់​ចំនួន​២​កង់ ចំណែក​រថយន្ត​ខូចខាត​យ៉ាងដំណំ ឬ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ពេល​នោះ ក៏​ស្រាប់តែ​បុរស​ម្នាក់​មិនដឹង​ថា​ជិះ​ម៉ូតូ​ចេញពី​ណា​នោះ​ទេ បាន​បន្លំ​បើកទ្វារ​រថយន្ត​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ ដែល​ភ្លេច​ក្នុង​រថយន្ត ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​១៩៣​កែង​និង​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

ចំណែក​ជនសង្ស័យ​ដែល​បន្លំ​លួច​យក​ទូរ​សព្ទ័​ក្នុង​រថយន្ត​មានឈ្មោះ លី​ម លី​កា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​កន្លែងធ្វើការ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ។ សមត្ថកិច្ច​ដកហូត ទូរ​សព្ទ័​ចំនួន​៣​គ្រឿង មួយ​គ្រឿង​ម៉ាក Iphon 6plus ជា​របស់​ជន​រង​គ្រោះ ពីរ​គ្រឿង​ទៀត​ជា​របស់​ជនសង្ស័យ និង​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CA-១១៨២ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់​មិនដឹង​ថា​ចេញពី​ផឹក​វិញ​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​បើករថយន្ដ​បង្ក​ម៉ាក​ឡិច​ស៊ី​ស LX៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២G-៧៨០១ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេង​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​អស់​ចំនួន​២​កង់ ដោយឡែក​រថយន្ត​វិញ​នៅ​ពេល​បង្កហេតុ​រួច​មិន​ទាន់​អស់​ល្បឿន បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ចម្ងាយ​១០០​ម៉ែត្រ ទើប​អស់​ល្បឿន និង​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង ហើយ​ភ្លាម​ៗ​នោះ​ដែរ គេ​បានឃើញ​អ្នក​បើករថយន្ត​បង្ក​បាន​រត់​គេ​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​បាន​១០​នាទី ស្រាប់តែ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ថាបន​បាន​ចុះ​ទៅ​ផ្ដិត​យក​រូបភាព​នៅ​កន្លែង​កើតហេតុ ខណៈ​ពេល​នោះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​វ៉េវ ពណ៌​ខ្មៅ មួយ​គ្រឿង បាន​ឈប់​ជិត​គេ​ជិត​ឯង ហើយ​បុរស​រូប​នោះ​ឆ្លៀតឱកាស​បាន​ដើរទៅ​បើកទ្វារ​រថយន្ត បន្លំ​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក Iphon 6plus រថយន្ត​ជន​រង​គ្រោះ​ដែល​ភ្លេច​ក្នុង​រថយន្ត តែ​ចៃដន្យ​បាន​សមត្ថកិច្ច និង​អ្នក​សារព័ត៌មាន​ឃើញ​បាន​ជួយ​នាំ​គ្នា​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​១​តែ​ម្តង​ទៅ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព បើកទ្វារ​រថយន្ត​យក​ទូរស័ព្ទ​របស់​គេ​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាំង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ