អតីត​យុទ្ធ​ជន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​និង​អតីត​សមាគម​យុទ្ធ​ជន​ខេត្តបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ជា​អនុប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី វង្ស វ៉ិ​ត ស្នងការ​រង​ផែន​ធនធានមនុស្ស លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ពិ និត្យ​មើល​ការ​សាងសង់​ផ្ទះ​ជូន​អតីត​យោធិន​ពិការ​ចំនួន​២​គ្រួសារ​មានគ្រួសារ​លោក ផុ​ន ម៉ី អាយុ​៤៧​ឆ្នាំ និង​គ្រួសារ​លោក វ៉ា​ត តុង អាយុ​៥០​ឆ្នាំ កំពុង​រស់នៅ​ភូមិ​អូរ​អំពិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​បាន​ទទួល​អំណោយ​ផ្ទះ​ពី​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​១​គ្រួសារ​១​ខ្នង ។

 លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ជា​អនុប្រធាន​អតីត​យុទ្ធ​ជន​ខេត្តបន្ទាយ​មានជ័យ​បាន​បញ្ជាក់​ថា តាម​គោលការណ៍​របស់​សមគម​អតីត​យុទ្ធ​ជន​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា គឺ​តែងតែ​យកចិត្តទុកដាក់ អតីត​ជា​យុទ្ធ​ជន យុទ្ធ​នារី ជា​កងកម្លាំងប្រដាប់អាវុធ​ជាតិ ដែល​កន្លង​មក​យ៉ាង​ធំធេង ក្នុង​ការ​បូ​អាយុជីវិត សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​គ្រប់​ដំណាក់កាល​នៃ​ប្រវត្តិសាស្ត្រ​សង្គម​ជាតិ ។

លោក ផុ​ន ម៉ី អាយុ​៤៧​ឆ្នាំ និង​គ្រួសារ​លោក វ៉ា​ត តុង អាយុ​៥០​ឆ្នាំ ជា​យោធិន​ពិការ​ទាំង​២​នាក់​បាន​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​របស់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ដែល​បាន​ចុះ​មក​ជួយ​ធ្វើ​ផ្ទះ​របស់​ខ្ញុំបាទ​ទាំង​២​គ្រួសារ​ផ្ទះ​នេះ​ផង​ដែរ​ដូច​ជា​ផ្ទះ​បុណ្យ​របស់ខ្ញុំ​ដែល​ខិតខំ​តស៊ូ​មក ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ