ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយជួបហេតុការណ៏រថយន្តកែច្នៃក្រឡាប់សង្កត់ពីលើ ដោយមិនអាចជួយសង្គ្រោះទាន់ពេល ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចប៉ោដើមស្វាយ ភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ។
ជនរងគ្រោះមានឈ្មោះ ភិន រ៉ៃយ៉ា ភេទប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិទូលអំពិល ឃុំទូលអំពិស ស្រុកស្វាយអន្ទរខេត្តព្រៃវែង ។
តាមប្រភពពីនគរបាលបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះបណ្តាលមកពីរថយន្តកែច្នៃរអិសធ្លាក់ចេញពីផ្លូវធ្វើឲ្យកិនអ្នកបើកបរស្លាប់ភ្លាមៗ ។ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះត្រូវបាននគរបាលបញ្ជាក់ថា ជនរងគ្រោះទើបរៀនបើកបរមិនទាន់ចេះស្ទាត់ ហើយផ្លូវមានស្ថានភាពចុះចំណោត មិនអាចគ្រប់គ្រងចង្កូចបានទើបធ្វើឲ្យជនរងគ្រោះស្លន់ស្លោលោតចុះពីរថយន្តដែលកំពុងរេធ្លាក់ចុះពីផ្លូវកិនបែកក្បាលស្លាប់តែម្តង ៕
ចែករំលែកព័តមាននេះ