ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​កឋិនទាន​សាមគ្គី របស់​យោធភូមិ​ភាគ​ទី​៥

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ចូលរួម​ក្នុង​ពិធីសូត្រមន្ត និង​លោក​ទេសនា​នៅ​ល្ងាច​ថ្ងៃ​ទី​២២…

ខេត្តបាត់ដំបង ៖ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ចូលរួម​ក្នុង​ពិធីសូត្រមន្ត និង​លោក​ទេសនា​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែតុលា មាន​មេបញ្ជាការ​រង​នាយសេនាធិការ និង​មន្ត្រី​ចំណុះ​របស់​យោធភូមិ​ភាគ​ទី​៥ បាន​ចូលរួម​ដើម្បី​ចែក​អំណោយ​ដល់​កងទ័ព​ជួប​ការ​លំបាក​ក្នុង​ទីបញ្ជាការដ្ឋាន​ចំនួន​១០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​១​កា​រ៉ុ​ង ឃី​ត​១​កញ្ចប់​មាន​ផួយ​១ ក្រ​ម៉ា​១ សារុង​១ និង​ថវិកា​៥​ម៉ឺន​រៀល​។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៣ ខែតុលា បាន​រៀបចំ​ដង្ហែ​ទៅ​ចំនួន​២​វត្ត គឺ​វត្ត​សុវណ្ណ​មុន្នី​គិរី​សុខា​រាម ហៅ​វត្ត​ព្រះ​គោ​ព្រះ​កែវ ស្ថិត​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង និង​វត្ត​ឯក​សុទ្ធា ហៅ​វត្ត​អា​រ៉​ង​ព្រួច ស្រុក​ក្រគរ ខេត្តពោធិសាត់ ដែល​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស ដើម្បី​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធ​សាសនា​កសាង​វត្ត​ដែល​ទើប​បង្កើត​ថ្មី និង​វត្ត​នៅ​មានការ​ខ្វះខាត ហើយ​វត្ត​ដែល​ថ្មី​ទាំងស្រុង​គឺ​វត្ត​ព្រះ​គោ​ព្រះ​កែវ​។

ក្នុង​នោះ​ព្រះ​វិហារ​វត្ត​នៅ​មិន​ទាន់​មាន​(​មាន​តែ​បោ​ត​) ពេល​នេះ​ទើបតែ​ចាប់ផ្តើម​ពិនិត្យ​គម្រោង​រួច​បាន​ប្រមូល​បច្ច័យ​ជា​ជំនួយ​ត្រូវការ​សរសរ​វិហារ​ចំនួន​៣១​ដើម បង្អួច​១៨​វង់ និង​ទ្វារ​ចំនួន​២ រៃ​អង្គាស​ពី​ការ​ចូល​រូ​មក​សាង​មាន​ឯកឧត្តម​មេបញ្ជាការ​រង​នាយសេនាធិការ សេនាធិការ​រង តាម​បណ្តា​កងពល​ក្នុង​យោធភូមិ​ភាគ​ទី​៥ និង​សប្បុរសជន​បាន​គ្រប់​ចំនួន​ជា​ថវិកា ៥.២៨០​ដុល្លារ និង​បន្ត​ជួយ​ការ​ចាក់​គ្រឹះ ក្រាល​ការ៉ូ​បាត​ក្រោម និង​ដំបូល​កំពុង​តែ​អំពាវនាវ​រក​សប្បុរសជន​ជួយ​ជា​បន្តបន្ទាប់​ទៀត​។

ជា​កិច្ចបញ្ចប់​បុណ្យ លោក​ឧត្តមសេនីយឯក ប៊ុ​ន សេង បាន​វេរ​ប្រគេន​បច្ច័យ​សម្រាប់​ទុក​កសាង​វត្ត​ប្រាក់​រៀល​ក្នុង​អង្គភាព​បាន​ចំនួន​៦១​លាន​រៀល ដោយ​បែងចែក​១៥​លាន​ទៅ​វត្ត​អា​រ៉​ង់​ព្រួច ស្រុក​ក្រគរ ខេត្តពោធិសាត់ និង​មួយ​ចំនួន​ធំ​រួម​ផ្សំ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ព្រះ​គោ​ព្រះ​កែវ (​ភ្នំ​វាល​ចាប​)​ខេត្តបាត់ដំបង​បាន​ចំនួន​៧២​លាន​រៀល​បន្ថែម​ទៀត​ទុក​កសាង​វត្ត​បន្ត​ទៅ​ទៀត ហើយ​ប្រគេន​ព្រះសង្ឃ​ចំនួន​៨​អង្គ ក្នុង​មួយ​អង្គ​ទទួល​ត្រៃ​សាដក​១ ថវិកា​៨​ម៉ឺន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ