ខេត្តត្បូងឃ្មុំ ៖ អាជីវករលក់ដូរនៅផ្សារទន្លេបិទ ដែលមានទីតាំងស្ថិតនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលដំបូលផ្សារចាស់មានសភាពទ្រុឌទ្រោមធ្វើឲ្យក្បឿងជ្រុះបន្តបន្ទាប់ ដោយសារតែមានការស្នើសុំពីសំណាក់អាជីវករលក់ដូរ នូវទីបំផុតត្រូវបានអាជ្ញាធរជួយដោះស្រាយក្តីកង្វល់នេះ ។
អាជីវករលក់ដូរម្នាក់ឈ្មោះ ស៊ាវ ហ្គេក ភេទស្រី អាយុ៥៩ឆ្នាំ ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ចាប់តាំងពីពេលដែលផ្សារទន្លេបិទបានសាងសង់រួច គាត់បានមកលក់ដូរនៅក្នុងផ្សារនេះ
កាលនោះមានសាឡាងឆ្លងពីត្រើយទន្លេបិទទៅកំពង់ចាម មានមនុស្សម្នារឆ្លងទៅឆ្លងមក ធ្វើឲ្យ
ការលក់ដូររបស់គាត់ដាច់គ្រាន់បើ ថែមទាំងដោះស្រាយជីវភាពគ្រួសារបានធូរច្រើនផងដែរ ។ ចាប់តាំ
ងពីពេលដែលស្ពានគីហ្ស៊ុណាបានសាងសង់ឆ្លងកាត់ទន្លេមេគង្គរួចមក អ្នកដែលមកចូលផ្សារ គឺមានចំ
នួនតិចតួចមិនសំបូរដូចកាលពីមុនទៀតនោះទេ ។ បន្ទាប់មកនៅពេលដែលបានឆ្លងកាត់ច្រើនឆ្នាំដំបូលផ្សារមានសភាពចាស់នៅពេលដែលមានភ្លៀងខ្យល់បោកបក់មកម្តងៗបានធ្វើឲ្យក្បឿងធ្លាក់ជ្រុះ
មកដីហើយគាត់ដែលលក់ដូរនៅខាងក្នុងផ្សារ ក៏តែងតែប្រាប់អ្នកដើរចូលផ្សារត្រូវមើលលើផងសូមឲ្យ
មានការប្រុងប្រយ័ត្នខ្លាចក្បឿងជ្រុះមកធ្លាក់ត្រូវក្បាល ។ ក្រុមអាជីវករលក់ដូរបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធឲ្យជួយសាងសង់ដំបូលផ្សារ ទីបំផុតត្រូវអាជ្ញាធរគិតគូរឲ្យរុះរើដំបូលក្បឿងចាស់ៗចេ
ញ និងបានប្រក់ដំបូលដែកថ្មីល្អជាងមុន ។
អ្នកលក់នំបញ្ចុកម្នាក់ឈ្មោះ ទួក សាវីន ភេទស្រី អាយុ៧០ឆ្នាំ ប្រាប់ឲ្យដឹងថា ដំបូលផ្សារកាលពីមុន
ជិតល្អ តែក្រោយមកជាច្រើនឆ្នាំបានរងការខូចខាត ធ្លាប់បានធ្លាក់មកត្រូវក្បាលមនុស្សក៏មានដែរ ។
តែរាល់ថ្ងៃនេះដំបូងលផ្សារត្រូវបានអាជ្ញាធរគិតគូរជួយធ្វើថ្មីប្រក់ដែក គាត់ពិតជាសប្បាយរីករាយ តែ
លក់មិនដាច់ដូចមុនទេ ព្រោះថាកន្លងមកអ្នកលក់បន្លែ និងរបស់ផ្សេងទៀតលក់ដូរនៅក្នុងផ្សារទាំងអស់គ្នា ។ តែរាល់ថ្ងៃមិនដឹងជាយ៉ាងម៉េចទេបែរជានាំគ្នាទៅលក់ដូរនៅក្រៅផ្សារ ដែលជាហេតុ
ធ្វើឲ្យអ្នកលក់ដូរនៅខាងក្នុងលក់មិនដាច់នោះទេ សំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចុះមកជួយ
រៀបចំលក់ដូរដូចកាលពីរមុន គឺលក់ក្នុងផ្សារទាំងអស់គ្នា ។
លោកចែត វុទ្ធី មេឃុំទន្លេបិទវិញ មានប្រសាសន៍ឲ្យដឹងដែរថា ប្រសិនបើអាជីវករមានបញ្ហារដូចខាងលើសូមកដាក់ពាក្យបណ្តឹងនៅសាលាឃុំទន្លេបិទរូបលោកនឹងកោះហៅភាគីម្ខាងទៀតមកដោះស្រាយគ្នា តែមិនបានឃើញមកនោះទេ ។ ចំពោះករណីដែលអាជីវករលក់ដូរនៅខាងក្រៅផ្សារវិញ រូបលោកបានលើកហេតុផលថា មានអ្នកខ្លះលក់ក្នុងផ្សារដាច់តិចៗ ពេលដែលមកលក់នៅខាងក្រៅដាច់ជាងរាល់ ៕
ចែករំលែកព័តមាននេះ