ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីកដី​សង់ផ្ទះ​មិនឃើញ​កំណប់ បែរជា​គ្រាប់​ផ្ទុះ​ទៅ​វិញ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អាំង ហូ​មា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​លា​ច ឃុំ​លា​ច​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អាំង ហូ​មា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​លា​ច ឃុំ​លា​ច​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ជីកដី​សង់ផ្ទះ​ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ក្បាល​គ្រាប់​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ។

សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​បាន​បញ្ជាក់​ថា ក្បាល​គ្រាប់​ខាងលើ ចម្រុះ​គ្នា មាន​ក្បាល​គ្រាប់​ទំហំ​១០០​មិល្លីម៉ែត្រ​០២​គ្រាប់​, ក្បាល​គ្រាប់​ទំហំ M ៦៧ ចំនួន​០១​គ្រាប់​, ក្បាល​គ្រាប់​ទំហំ​៨០​មិល្លីម៉ែត្រ​០២​គ្រាប់​, ក្បាល​គ្រាប់ឡង់​០៤​គ្រាប់​, ក្បាល​គ្រាប់​ទំហំ​៦០​មិល្លីម៉ែត្រ​០២​គ្រាប់​, ក្បាល​គ្រាប់ B.៤០ ចំនួន​០១​គ្រាប់ និង​ក្បាល​គ្រាប់​មិន​ស្គាល់​ម៉ាក​ចំនួន​១៨​គ្រាប់​ទៀត ។ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​នៅ​មានគុណ​ភាព​៥០​ភាគរយ​នៅឡើយ ប្រសិនបើ​យើង​កាប់​ចំ​ធ្ងន់ ឫ​យក​វា​ទៅ​ដុត គប់ ដំ​លេង និង​ច្នៃ​ធ្វើ​អ្វី​ផ្សេង​ៗ​ជាដើម​វា​អាច​ផ្ទុះ​ភ្លាម ។ ក្បាល​គ្រាប់​មិន​ទាន់​ផ្ទុះ​ខាងលើ សមត្ថកិច្ច បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​ប្រគល់​ជូន​អង្គការ​បោសសំអាត​មីន​កម្ទេច​ចោល ។

នេះ​ចំ​ជា​ជីកដី​សង់ផ្ទះ​មិន​ជួប​កំណប់មាស​បែរជា​ជួប​កំណប់​គ្រាប់​មិន​ទាន់​ផ្ទុះ​ទៅ​វិញ ភ័យ​ព្រលឹង​ចុង​សក់​លែង​ឃ្លានបាយ​០២​ថ្ងៃ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ