ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្មក់​ចូល​ទីតាំង​មួយ​កន្លែង​ ឃើញ​សុទ្ធតែ​ក្មេងៗ​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់​ដំបង ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច កម្លាំង​នគរ​បាល​​ព្រហ្ម​ទណ្ឌ និង​ស្នង​ការ​ខេត្ត​បាត់​ដំបង បាន​​ចុះ​បង្ក្រាប​​ទីតាំង​ហ្គេម​​អីុិនធើរណេត​មួយ​កន្លែង ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល ​ថ្ងៃទី​២២ ខែតុលា…

ខេត្ត​បាត់​ដំបង ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច កម្លាំង​នគរ​បាល​​ព្រហ្ម​ទណ្ឌ និង​ស្នង​ការ​ខេត្ត​បាត់​ដំបង បាន​​ចុះ​បង្ក្រាប​​ទីតាំង​ហ្គេម​​អីុិនធើរណេត​មួយ​កន្លែង ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ភូមិ​២០ឧសភា សង្កាត់​ស្វាយប៉ោង ក្រុង​បាត់​ដំបង ។

បើ​តាម​សមត្ថកិច្ច​​បាន​ឱ្យដឹងថា ម្ចាស់​ទីតាំង​​ហ្គេម​អីុនធើរណេត​ឈ្មោះ ហេង ប៊ុនហាក់។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​នេះ​ដក​ហូត​បាន​ម៉ាស៊ី​ន​កុំព្យូទ័រ​ចំនួន​៣៦​គ្រឿង ម៉ូតូ​២០​គ្រឿង និង​ឃាត់​ខ្លួន​បាន​មនុស្ស​ចំនួន​២២​នាក់​ទៀត ដោយ​ក្នុង​នោះ​​ភាគ​ច្រើន​រក​ឃើញ​មាន​​យុវជន​ក្រោម​១៨​ឆ្នាំ​ ។ ហើយ​ខណៈ​ពេល​នេះ​ទាំង​មនុស្ស និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​បាត់​ដំបង​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ