ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែងៗ! កា​ពី​ទែនប៉ើង​ចេញ​តាម​បង្អួច​ពេល​កំពុង​ហោះ

6 ឆ្នាំ មុន

«Express»​ បាន​ផ្សាយ​ពី​រឿងរ៉ាវ​អតីតកាល​នៅ​ឆ្នាំ​១៩៩០​ ជា​ហេតុការណ៍​ដែល​អាកាសយានិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ «​ប្រ៊ី​ត​ធី អ៊ែ​រ​វ៉េ​» ​ត្រូវ​ខ្យល់​ស្រូប​ប៉ើង​ចេញ​តាម​បង្អួច​យន្តហោះ សំណាងល្អ​ត្រូវ​មិត្ត​រួមការ​ងារ​ចាប់​ទាញ​ទាន់​ពេលវេលា រួច​ផុត​ពី​សេចក្តីស្លាប់ ។ ព្រឹត្តិការណ៍​នោះ​កើតឡើង​កាលពី​២៧​ឆ្នាំ​មុន​ហើយ​ត្រូវ​បាន​បង្ហាញ​តាម​អីុន​ធើ​រ​ណេ​ត​ជា​ថ្មី…

«Express»​ បាន​ផ្សាយ​ពី​រឿងរ៉ាវ​អតីតកាល​នៅ​ឆ្នាំ​១៩៩០​ ជា​ហេតុការណ៍​ដែល​អាកាសយានិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ «​ប្រ៊ី​ត​ធី អ៊ែ​រ​វ៉េ​» ​ត្រូវ​ខ្យល់​ស្រូប​ប៉ើង​ចេញ​តាម​បង្អួច​យន្តហោះ សំណាងល្អ​ត្រូវ​មិត្ត​រួមការ​ងារ​ចាប់​ទាញ​ទាន់​ពេលវេលា រួច​ផុត​ពី​សេចក្តីស្លាប់ ។

ព្រឹត្តិការណ៍​នោះ​កើតឡើង​កាលពី​២៧​ឆ្នាំ​មុន​ហើយ​ត្រូវ​បាន​បង្ហាញ​តាម​អីុន​ធើ​រ​ណេ​ត​ជា​ថ្មី ធ្វើ​ឱ្យ​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​រន្ធត់​កាលពីមុន​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​មហា​ជន ។

របាយការណ៍​បង្ហាញ​ថា ផ្ទាំង​កញ្ចក់​បង្អួច​ត្រូវ​បាន​បិទ​ភ្ជាប់​មិន​ត្រឹមត្រូវ​ក្នុង​ពេល​ជួសជុល ដោយ​ប្រើ​ខ្ចៅ​ខុស​ទំហំ ជា​ហេតុ​បណ្តាល​ឱ្យ​កញ្ចក់​របូត​ចេញពី​យន្តហោះ ខណៈ​ពេល​កំពុង​ហោះហើរ​ក្នុង​រយៈកម្ពស់​ប្រហែល​៥​ពាន់​ម៉ែត្រ ។

លោក​កា​ពី​ទែន​Tim Lancaster​កាលនោះ​មាន​អាយុ​៤២​ឆ្នាំ​បាន​ប៉ើ​ង​ចេញ​តាម​បង្អួច ខណៈ​​ពេល​បន្ទប់​អាកាសយានិក​បាត់បង់​សម្ពាធ ប៉ុន្តែ​ជីវិត​របស់​លោក​មានសំណាង​រួច​ផុត​ពី​គ្រោះថ្នាក់ ដោយសារ​អាកាសយានិក​ម្នាក់​ទៀត​លោក​Nigel Ogden​បាន​ចាប់​ទាញ​​ជើង​របស់​លោក​ទាន់​ពេល មិន​ឱ្យ​ប៉ើង​ធ្លាក់​ពីលើ​យន្តហោះ​។

ហេតុការណ៍​ដ៏​រន្ធត់​នោះ​បាន​ចំណាយពេល​ប្រហែល​២២​នាទី និង​បញ្ចប់​ដោយ​ការ​ចុះ​ចត​បន្ទាន់​នៅ​អាកាសយានដ្ឋាន​សៅ​ថែម​តុ​ន ។ លោក​Lancaster​ត្រូវ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ក្រោយ​ពេល​សន្លប់ ។

លោក​Tim Lancaster​បាន​រង​របួស​ត្រង់​ឆ្អឹង​ដៃស្តាំ មេដៃ​ខាងឆ្វេង និង​កដៃ​ខាងស្តាំ​បាក់ រួម​ទាំង​របួស​ដោយ​អាកាសធាតុ​ត្រជាក់ ។

រីឯ​លោក​Ogden​រង​របួស​ត្រង់​ស្មា រួម​ទាំង​មុខ និង​ភ្នែក​ដោយ​ទទួល​អាកាសធាតុ​ត្រជាក់​តម្រូវ​ឱ្យ​លោក​ត្រូវ​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០០១ ។

តាម​ការ​ស៊ើ​ប​អង្កេត​ពី​ហេតុការណ៍​នោះ​ឃើញ​ថា វិស្វករ​បាន​ប្រើ​ខ្ចៅ​ទំហំ​តូច​ធ្វើ​ឱ្យ​របូត​ចេញ​ក្នុង​ពេល​ប្រឈម​មុខ​នឹង​សម្ពាធ​អាកាសធាតុ ។ បន្ទាប់​ពី​ពេល​នោះ​មក ក្រុមហ៊ុន​អាកាសចរណ៍​«​ប្រ៊ី​ត​ធី អ៊ែ​រ​វ៉េ​»​បាន​ផ្លាស់​ប្តូរ​ខ្ចៅ​បង្អួច​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ