ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្តៅចិត្ត​របស់ខ្លួនមិន​ងើប​ប្រើ​ដៃ​ និង​ដង​អំបោស ចាប់​បាន​បែកធ្លាយ​រឿងផ្សេង​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​ និង​តាម​ចាប់​ខ្លួន​បិសាច​​តណ្ហា​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ចាប់​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​រំលោភ ប៉ុន្តែ​ដោយ​សារ​អាច្រមក់​របស់​ខ្លួន​មាន​បញ្ហា​មិន​អាច​រំលោភ​កើត​តាម​បំណង​នោះ ជន​នេះ​ក្រពុលមុខ​ក៏​ប្រើ​ម្រាមដៃ​ និង​យក​ដង​អំបោស​ទៅ​បៀតបៀន​ផ្លូវភេទ​របស់​នាង និង​យក​ប្រដាប់​ភេទ​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​យ៉ាង​អាក្រក់​អា​ក្រី​លើ​នារី​រង​គ្រោះ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​ និង​តាម​ចាប់​ខ្លួន​បិសាច​​តណ្ហា​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ចាប់​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​រំលោភ ប៉ុន្តែ​ដោយ​សារ​អាច្រមក់​របស់​ខ្លួន​មាន​បញ្ហា​មិន​អាច​រំលោភ​កើត​តាម​បំណង​នោះ ជន​នេះ​ក្រពុលមុខ​ក៏​ប្រើ​ម្រាមដៃ​ និង​យក​ដង​អំបោស​ទៅ​បៀតបៀន​ផ្លូវភេទ​របស់​នាង និង​យក​ប្រដាប់​ភេទ​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​យ៉ាង​អាក្រក់​អា​ក្រី​លើ​នារី​រង​គ្រោះ ។

មិនតែប៉ុណ្ណោះ ជន​នេះ​បាន​យក​ទូរស័ព្ទ​ដៃ​ថតរូប​អ​ក្រា​តរបស់​នាង​ថែម​ទៀត​ផង ។ នេះ​គឺជា​ស្ត្រី​រង​គ្រោះ​ទី​២​ហើយ ដែល​ត្រូវ​ជន​កំរោល​នេះ​ចាប់រំលោភ​ដោយ​ធ្វើ​ទារុណកម្ម​បែប​​នេះ ។ កាលពី​ពេល​កន្លង​ទៅ កម្មការិនី​ម្នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​ជន​នេះ​ចាប់រំលោភ ​និង​ប្រើ​វិធី​ថោកទាប​បែប​នេះ​ដែរ ប៉ុន្តែ​នាងរង​គ្រោះ​លើក​មុន​មិន​បាន​ប្ដឹង​ឡើយ ទើប​ជន​នេះ​រួចខ្លួន លុះ​ប៉ះ​ចំ​នាង​ក្រោយ​ក៏​ក្លាយ​ខ្លួន​ជា​អ្នកទោស ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ក្រោយ​ពេល​នារី​រង​គ្រោះ​ត្រឡប់​មកពីផ្សារ​ទិញ​ម្ហូប និង​ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​នាង​រង​គ្រោះ នៅ​វេលា​ម៉ាង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​តាម​ចាប់ខ្លួន​ជន​នេះ​នៅ​កន្លែងធ្វើការ​ស្ថិត​នៅ​ជិត​សាលា​បឋម​សិក្សា​ព្រះ​អង្គអេង ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន។

បិសាច​តណ្ហា​រូប​នេះ​ឈ្មោះ គុយ សុ​គុន អាយុ​២១​ឆ្នាំ ជា​កម្មករ​លើកដាក់​អី​វ៉ាន់​នៅ​ឃ្លាំង
ទំនិញ​​មួយ​កន្លែង និង​មានស្រុក​កំណើត​នៅ​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្តកំពង់​ធំ ចំណែក​នា​រីង​គ្រោះ​មាន​អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោង​ចក្រ​កាត់ដេរ ។

តាម​នារី​រង​គ្រោះ​រៀបរាប់​ប្រាប់​ថា បន្ទប់​ជួល​នោះ​នាង​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​ស្រី​ដែល​មក​​ពី​ស្រុក​និង​ធ្វើការ​ជាមួយ​គ្នា​ចំនួន​៥​នាក់ ។ មុន​ពេល​កើតហេតុ រូប​នាង​ទើប​ចេញពី​ធ្វើការ​នៅ​រោងចក្រ​ដោយ​មិន​បាន​ថែម​ម៉ោង​ទេ ចំ​ណែ​ក​មិត្តភក្តិ​ដែល​នៅ​បន្ទប់​ជាមួយ​គ្នា​នៅ​ថែម​ម៉ោង​ទាំងអស់​គ្នា ។ ពេល​ចេញពី​ធ្វើការ​នាង​ឆៀង​ទៅ​ទិញ​ម្ហូប លុះ​ពេល​មក​ដល់​បន្ទប់​ជួល ក៏​ចាក់សោ​ចូល​ទៅ​ក្នុង​បន្ទប់​ដោយ​មិន​បាន​បិទទ្វារ​ទេ ។ ខណៈនោះ ស្រាប់តែ​ជន​អប្រិយ​នេះ​ចូល​តាម​ក្រោយ​រួច​បិទទ្វារ​ដាក់​គន្លឹះ​ពី​ខាងក្នុង​ជាប់ ហើយ​ភ្លាម​ៗ​នោះ​នាង​ស្ទុះ​ទៅ​បើកទ្វារ​ដែរ តែ​ត្រូវ​ជន​នេះ​រារាំង​ជាប់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​ជន​សង្ស័យ​បាន​ចាប់​ច្របាច់ក​ខ្ទប់មាត់​នាង​មិន​ឱ្យ
ស្រែក តែ​ដោយ​នាង​នៅ​តែ​ស្រែក​ទើប​ជន​នេះ​វាយ​នាង​៤​ដៃ​ធ្វើ​ឱ្យ​នាង​ភ័យ​ក៏​លែង​ហ៊ាន​ស្រែក​ទៀត ។ បន្ទាប់​មក ជន​នេះ​យក​ក្រមា​មក​ចងដៃ​នាង​ទៅ​ក្រោយ ហើយ​ធ្វើ​សកម្ម​ភាព​​រំលោភ​តែ​មិន​បាន​សម្រេច​ដោយសារ ​«​អាច្រមក់​» ​ទន់​ជ្រាយ ហើយ​ក៏​បាន​បៀតបៀន​ផ្លូវភេទ​នាង​ដោយ​ប្រើ​ដៃ​ដង​អំបោស​ជ័រ​បណ្ដាល​ឱ្យ​នាង​មាន​របួស​។

ជន​នេះ​បាន​ព្យាយាម​៣​ដង​ក្នុង​ការ​រំលោភ តែ​មិន​សម្រេច ទោះបី​អនុវត្ត​តាម​បែប​អាក្រក់​អា​ក្រី​យ៉ាងណា​ក៏​ដោយ ។ ឆ្លៀតពេល​ជន​កំរោល​នោះ​ចូល​បន្ទប់ទឹក នាង​ឃើញ​ឱកាស​ល្អ​ក៏​ដក​គន្លឹះទ្វារ​រត់​ចេញ​ទាំង​ដៃ​ជាប់​ចំណង​និង​អាក្រាត​កាយ សំដៅ​ទៅ​កាន់​បន្ទប់​មិត្ត​ភក្តិ​នៅ​ក្បែរ​នោះ​ឱ្យ​គេ​ជួយ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តាម​រក​ជន​នោះ​​​ភ្លាម​ៗ​ដែរ​ តែ​រក​មិនឃើញ​ទេ​ដោយសារ​គេ​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ និង​មិត្តភក្តិ បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរ​បាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ដូច​បិសាច​ខាងលើ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ