ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ឃាត់​រថយន្ត​ដឹក​ដើម​ដូង​ប្រេង​លើស​ចំណុះ​បំផ្លាញ​ផ្លូវ

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា វេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក មន្ត្រី​​​​នគរ​​បាល​ប៉ុស្តិ៍​រដ្ឋ​​បាល​ឃុំ​បុស​មន​ ​​សហ​ការ​ជា​មួយ​កង​រាជ​អាវុធ​​ហត្ថ​ស្រុក​រំដួល​បាន​​ធ្វើ​ការ​ឃាត់​រថយន្ត ​យីឌុប​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ស្វាយ​រៀង 3A-0408 ដែល​បាន​ដឹក​ដើម​ដូង​ប្រេង​ចំនួន​១៥​ដើម​យ៉ាង​សំពីង​សំពោង​តាម​ផ្លូវ​ជាតិ​ លេខ​១៣ ក្រុង​ស្វាយ​រៀង ឆ្ពោះ​ទៅ​ស្រុក​រមាស​ហែក ។ លុះ​ដល់​ចំណុច​ថ្នល់​កែង​ភូមិ​សង្កែ​ ក៏​បត់​តាម​ផ្លូវ​ថ្នល់​កៅ​ស៊ូដែល​​ទើប​សាង​សង់​ថ្មី

ខេត្ត​ស្វាយ​រៀង ៖ កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា វេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក មន្ត្រី​​​​នគរ​​បាល​ប៉ុស្តិ៍​រដ្ឋ​​បាល​ឃុំ​បុស​មន​ ​​សហ​ការ​ជា​មួយ​កង​រាជ​អាវុធ​​ហត្ថ​ស្រុក​រំដួល​បាន​​ធ្វើ​ការ​ឃាត់​រថយន្ត​យីឌុប​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ស្វាយ​រៀង 3A-0408 ដែល​បាន​ដឹក​ដើម​ដូង​ប្រេង​ចំនួន​១៥​ដើម​យ៉ាង​សំពីង​សំពោង​តាម​ផ្លូវ​ជាតិ​លេខ​១៣ ក្រុង​ស្វាយ​រៀង ឆ្ពោះ​ទៅ​ស្រុក​រមាស​ហែក ។ លុះ​ដល់​ចំណុច​ថ្នល់​កែង​ភូមិ​សង្កែ​ ក៏​បត់​តាម​ផ្លូវ​ថ្នល់​កៅ​ស៊ូដែល​​ទើប​សាង​សង់​ថ្មី​ឆ្ពោះ​ទៅ​កាន់​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំ​ដែន​កម្ពុជា-វៀត​ណាម ច្រក​ទ្វារ​ទ្វេ​ភាគី​បុស​មន ឃុំ​បុស​មន ស្រុក​រំដួល ។

ទាក់​ទិន​ករណី​ខាង​លើ​​នេះ លោក​អនុ​សេនីយ៍​ទោ សុខ ម៉ៅ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​​បុស​មន បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ឃាត់​​រថយន្ត​ដឹក​ដើម​ដូង​ប្រេង​នេះ​ ​ធ្វើ​ឡើង​តាម​បទ​បញ្ជា​របស់​លោក​អធិ​ការ​នគរ​បាល​ស្រុក​រំដួល ដោយ​សារ​​ឃើញ​រថយន្ត​នេះ​ដឹក​ដើម​ដូង​ប្រេង​សំពីង​សំពោង​ឆ្លង​កាត់​តាម​​ផ្លូវ​កៅស៊ូ​​ទើប​​ស្ថាបនា​​ថ្មី​ឆ្ពោះ​ទៅ​ព្រំ​ដែន​កម្ពុជា-វៀត​ណាម និង​ផ្ទុក​លើស​ទំងន់​អតិ​បរមា​​​នាំ​ឱ្យ​ខូច​​​ផ្លូវ​ថ្នល់​ ។ ក្រុម​ហ៊ុន​ធ្វើ​ផ្លូវ​នេះ​បាន​សុំ​ឱ្យ​សមត្ថ​កិច្ច​សហ​ការ​ថែទាំ ដូច្នេះ​ទើប​លោក​អធិ​ការ​បញ្ជា​​ឱ្យ​ឃាត់​រថយន្ត​​នេះ​រួច​អញ្ជើញ​​អ្នក​បើក​បរ​មក​ធ្វើ​ការ​​អប់រំ និង​ធ្វើ​កិច្ច​សន្យា​ឱ្យ​ឈប់​ដឹក​ទំនិញ​លើស​ទំងន់​អតិ​បរមា​​ទៀត ។ ​កន្លង​មក​ឈ្មួញ​បាន​ដឹក​ទំនិញ​លើស​ទំងន់​នា​ពេល​​យប់​ធ្វើ​ឱ្យ​ខូច​​ផ្លូវ​ជា​ច្រើន​កន្លែង​ដែល​ទើប​តែ​ចាក់​​កៅស៊ូ​រួច​រាល់​​បាន​៣​ខែ​ប៉ុណ្ណោះ ។

បើ​តាម​​ម្ចាស់​រថយន្ត​ឈ្មោះ​ហុក ពុយ អាយុ​៤៥​ឆ្នាំ​ មាន​ទី​លំនៅ​​ឯ​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​ដឹក​​ថា រថយន្ត​របស់​គាត់​ត្រូវ​បាន​​គេ​ជួល​ឱ្យ​ដឹង​ដើម​ដូង​ប្រេង​ពី​ចំការ​​ដូក​​ប្រេង​​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ មក​ខេត្ត​ស្វាយ​រៀង ហើយ​ក៏​ពុំ​មាន​សមត្ថ​កិច្ច​ណា​​មក​រំខាន​​ដែរ ។ ចំពោះ​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ស្វាយ​រៀង ជា​ពិសេស​​ប្រជា​ពល​រដ្ឋ​ស្រុក​រមាស​ហែក កំពុង​តែ​អប​អរ និង​អរ​គុណ​រាជ​រដ្ឋា​ភិបាល​សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ដែល​បាន​​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​១៣ ឡើង​វិញ ដោយ​កន្លង​មក​បើ​ធ្វើ​ដំណើរ​​ពី​ស្រុក​រមាស​ហែក មក​ខេត្ត​ស្វាយ​រៀង​ គេ​ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ​​ឯ​ណោះ ​ដូច្នេះ​ពួក​គាត់​មិន​ចង់​ឃើញ​ផ្លូវ​ដែល​ទើប​តែ​សាង​សង់​រួច​ត្រូវ​​ក្រុម​ឈ្មួញ​​បំផ្លាញ​ទៅ​វិញ​ដោយ​ការ​ដឹក​ទំនិញ​តាម​​រថយន្ត​យីឌុប​​រាប់​សិប​តោននោះ​​ទេ ៕