ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ពូជស្រីត្រួតប្តី) បទកាកគតិ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– សំ​អុ​ន​មិត្ដ​ខ្ញុំ ធ្វើការ​សមរម្យ ជិ​វ​ភាព​គ្រាន់បើ
តែ​ការ​រស់នៅ មិន​គាប់ប្រសើរ រស់​ក្នុង​ដំណើរ

– សំ​អុ​ន​មិត្ដ​ខ្ញុំ            ធ្វើការ​សមរម្យ            ជិ​វ​ភាព​គ្រាន់បើ
   តែ​ការ​រស់នៅ         មិន​គាប់ប្រសើរ            រស់​ក្នុង​ដំណើរ             ប្រពន្ធ​ត្រួត​ប្ដី  ។
– ប្រពន្ធ​ឆ្នាស់​ឆ្នើ​ស      នាង​កាច​សំបើម           កាច​លើស​អ្វី​ៗ
   ទោះ​ក្នុង​ចំណោម     បើ​ទាស់​ហរ​ទ័យ            បន្ទោស​ជេរ​ស្ដី             មិន​ដែល​ទុក​មុខ​។
– ទោះជា​យ៉ាងណា      ប្ដី​មិន​តវ៉ា                   ធ្វើការ​តត្រុក
   មិត្ដ​ភ័ក្ដ្រ​ចំណាំ         បើ​គាត់​សំកុក              ពិតជា​មានទុក្ខ             ប្រពន្ធ​សូ​ឡូ   ។
– ប្ដី​ស្លូត​ប៉ុណ្ណឹង           នៅ​ទាស់​នៅ​ខឹង           គ្មាន​ក្ដី​អាសូរ
   ឃើញ​ប្ដី​មិន​ត          ឡើងចាង​ស៊ី​ជោរ          ដើរ​ប្រាជ្ញ​ដើរ​ប្រូ            មិនដឹង​ខ្លួន​ស្រី ។
– នាង​អួតអាង​ថា        តាំងពី​ដូនតា               ពូជ​នាង​ត្រួត​ប្ដី
   ម្ដាយ​នាង​ប្រដៅ       “​កាច​ទើប​ប្រពៃ          កុំ​ទំយើរ​ប្ដី                   នាំ​តែ​ប្ដី​ខូច​” ។
– ដល់​ញៀន​ត្រួត​ជ្រុល    វក់​ដូច​ជ្រូកពុល           យ៉ាប់​និង​ប្រដូច
   ក្នុង​ចិត្ដ​អ្នកផង          មិនមែន​ប្ដី​ខូច             ប្រពន្ធ​កំហូច               រឿង​ជេរ​គឺ​ស្ទាត់ ។                 
– មាន​ម្ដង​បុណ្យផ្កា        ខ្ញុំ​ញាំ​ុ​អាហារ              រួម​តុ​និង​គាត់
   ចុង​ក្រោយ​គេ​លើក     ផ្លែ​ឈើ​លាង​មាត់          ពេល​នោះ​ប្ដី​គាត់         យក​ចេក​ពី​ថាស​។
– គ្រាន់តែ​ក្រឡេក        ឃើញ​ប្ដី​បក​ចេក           គាត់​ក៏​ស្រែក​វ៉ាស់
   ថា​“​ឆ្កួត​ទេ​ឬ              បក​ចេក​ប​ញ្ច្រា​ស់?”      ប្ដី​គាត់​សែន​ខ្មាស់       ព្រោះ​មនុស្ស​ខ្ញៀវខ្ញា​។
– ដូច​ជា​ហួសពេក          គ្រាន់តែ​បក​ចេក          ចាំបាច់​ត្រួតត្រា?
   បក​ម្ដេច​ក៏​ដោយ         ឱ្យ​បាន​ភោក្ដា             ចេញ​ឬក​ផ្ដាច់​ការ        គ្មាន​សុ​ជីវ​ធ​ម៍​។
– មិនមែន​អួតអាង        ខ្ញុំ​មានសំណាង             បាន​ប្រពន្ធ​ល្អ
   ទុក​មុខ​ឱ្យ​ប្ដី              ប្រពៃ​បវរ                   ទោះ​មាន​ឬ​ក្រ          យើង​យល់​ចិ​ត្ន​គ្នា ។

ដោយ ព្រុំ គឹមជឿន prumkimchoeun@gmail.com