ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ទៅ​ធ្វើ​ការនៅម៉ា​ឡេ​ស៊ី​ ប្តីអផ្សុកចាប់​រំលោ.ភនាង​ក្រមុំ

13 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ប៉ូលិស​បាន​ចាប់ខ្លួនជន​​សង្ស័យ​ម្នាក់ នា​ល្ងាច​ថ្ងៃ​ទី៨ សីហា នៅ​ភូមិតាទ្រាល​ ស្រុកស្ទោង​ បន្ទាប់​​ពី​​ទទួល​បាន​ពាក្យ​បណ្តឹង​ថា ជន​នេះ​បាន​ចាប់​រំលោ.ភ​សេពសន្ថវៈ​នារី​ម្នាក់​ ​កាលពីថ្ងៃ​ទី៦ សីហា​ ។​ លោក​អនុ​សេនីយ៍​ឯក​ យ៉ង​​ សំ​ អធិការ​​នគរ​បាល​ស្រុក​ស្ទោង​បាន​ឱ្យដឹង​ថា ដោយ​មាន​​បញ្ជា​​ពី លោក​ឧត្តម​សេនីយ៍​ត្រី​ស្នងការ​ កំលាំង​សមត្ថកិច្ចប៉ូលិស​ស្រុក​ស្ទោង បាន​សហការ​ជាមួយ​​ប៉ូលិសប៉ុស្តិ៍​ ​ធ្វើ​ការ​ឃាត់​ខ្លួន​បុរសឈ្មោះ ​ព្រឹក​​ ផាត

ខេត្ត​កំពង់ធំ ៖ ប៉ូលិស​បាន​ចាប់ខ្លួនជន​​សង្ស័យ​ម្នាក់ នា​ល្ងាច​ថ្ងៃ​ទី៨ សីហា នៅ​ភូមិតាទ្រាល​ ស្រុកស្ទោង​ បន្ទាប់​​ពី​​ទទួល​បាន​ពាក្យ​បណ្តឹង​ថា ជន​នេះ​បាន​ចាប់​រំលោភ​សេពសន្ថវៈ​នារី​ម្នាក់​ ​កាលពីថ្ងៃ​ទី៦ សីហា​ ។​ លោក​អនុ​សេនីយ៍​ឯក​ យ៉ង​​ សំ​ អធិការ​​នគរ​បាល​ស្រុក​ស្ទោង​បាន​ឱ្យដឹង​ថា ដោយ​មាន​​បញ្ជា​​ពី លោក​ឧត្តម​សេនីយ៍​ត្រី​ស្នងការ​ កំលាំង​សមត្ថកិច្ចប៉ូលិស​ស្រុក​ស្ទោង បាន​សហការ​ជាមួយ​​ប៉ូលិសប៉ុស្តិ៍​ ​ធ្វើ​ការ​ឃាត់​ខ្លួន​បុរសឈ្មោះ ​ព្រឹក​​ ផាត អាយុ​៣៧ឆ្នាំ នៅ​ល្ងាច​ថ្ងៃ​ទី៨ សីហា បន្ទាប់​ពីនារីម្នាក់​ អាយុ១៨ឆ្នាំ ​ប្តឹង​ចោទ​ប្រកាន់ថា បាន​ចាប់​រំលោភ​នាង​​ ខណៈ​ពេល​នាង​ទៅ​បេះផ្លែ​រពាក់នៅ​ព្រៃ​ខាង​ត្បូង​ផ្ទះ​កាល​ពី​រសៀល​ថ្ងៃ​ទី៦ សីហា ។

មន្រ្តី​ប៉ូលិស​ដដែលបាន​បន្ត​ថា ការ​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជនជាប់​ចោទ​ខាង​លើនេះ គឺផ្អែក​​លើ​ពាក្យ​បណ្តឹង​របស់​​នារី​រងគ្រោះ​ ដែលបញ្ជាក់​ថា ផ្ទះ​នាង​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ក្បែរ​ព្រៃ​របោះ​ហើយ​នៅ​រសៀល​ថ្ងៃ​នោះ ​នាង​បាន​បបួល​ប្អូន​ប្រុស​ អាយុ៧ឆ្នាំ​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​ទៀត ​ទៅ​រក​បេះ​ផ្លែ​រពាក់​ នៅ​ខាង​ត្បូងផ្ទះ ចំងាយប្រមាណ​ជា៣០០​ម៉ែត្រ​ ។ ខណៈ​ពេល​កំពុង​តែ​បេះនោះស្រាប់​តែ​ឃើញ​ឈ្មោះ​ ផាត ​មិន​ដឹង​ដើរ​ពី​ណា​មក​សួរ​ និង​និយាយ​លេង​តាម​ទំលាប់​មនុស្ស​ស្គាល់គ្នា ស្រាប់​តែ​​ពេល​នោះបាន​ប្រើ​ល្បិច​ឱ្យ​កេ្មង​ៗ​មក​ផ្ទះ​មុន ដោយ​ឱ្យ​លុយ​ទៅ​ទិញ​ស្ករ​គ្រាប់ ។ ​​ពេល​ក្មេង​រត់​មក​ផ្ទះ​វិញ​នាង​ក៏​បន្ត​បេះ​រពាក់​ ព្រោះ​មិន​នឹក​ស្មានថា មាន​រឿងអី្វ​កើត​ឡើង​នោះ​ទេ ស្រាប់តែឈ្មោះ​នេះ ​ស្ទុះ​មក​ចាប់អោប​ថើប​ពី​ក្រោយ​រួច​ហើយ​ចាប់​បង្ខំ​រំលោភ​រហូត​បាន​សំរេច និង​​គំរាម​​បំភ័យ​មិនឱ្យ​និយាយ​ប្រាប់​​គេ​ទៀត​ផង ។

ដោយ​​​ខ្លាច​ឈ្មោះ​ ផាត ធ្វើបាបនាង​ក៏​លាក់​រឿង​នេះ​រហូត​ដល់ល្ងាច​ថ្ងៃ​ទី៨​ សីហា ទើប​ប្រាប់​​ម្តាយ​ឱ្យ​ប្តឹង​ប៉ូលិស ។ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​ពេល​ផឹក​ស្រា​ស្រវឹង​ហើយដើរ​មក​ផ្ទះ​របស់​ខ្លួន​ ។ ពេល​ត្រូវ​ឃាត់​​ខ្លួន​ឈ្មោះ​ព្រឹក​ ផាត និយាយថា រូប​គេ​មាន​ប្រពន្ធ-កូន​ហើយ ប៉ុន្តែ​ប្រពន្ធ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​ជា​ពល​ការិនី ​ធ្វើ​ការ​តាម​ផ្ទះ ហើយនៅ​ថ្ងៃ​កើត​ហេតុ ​គេឃើញ​នារី​រងគ្រោះ​នៅ​ម្នាក់ឯង ក៏​កើត​មាន​អារម្មណ៍​ រួច​ហើយ​បាន​លួង​លោមនាង​ឱ្យ​លុយ​៣.០០០រៀល បើ​ព្រម​ឱ្យ​គេរួមរ័ក ​តែ​ដោយ​សារ​នារីនោះ​​ប្រកែក ​ទើបគេ​ចាប់​រំលោភ​តែ​ម្តង ។​ នៅរសៀល​ថ្ងៃ​ទី​១០ សីហា ជនឈ្មោះ​ព្រឹក​​ ផាត ​ត្រូវ​បាន​កសាង សំណុំ​រឿង​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត ៕