ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ផ្នូរ​សព​បុរាណ​អាយុ​ជាង​3.500​ឆ្នាំ

6 ឆ្នាំ មុន

ក្រុម​អ្នក​បុរាណវិទ្យា​អេ​ហ្ស៊ី​ប​បង្ហាញ​ឱ្យ​ឃើញ​ផ្នូរ​បុរាណ​ថ្មី​មួយ​នៅ​ក្រុង​ឡាក់​ស៊័​រ ភាគ​ខាង​ត្បូង​ជា​ផ្នូរ​សព​របស់​ជាងទង​ក្នុង​រាជដំណាក់​មាន​អាយុ​ជាង​៣.៥០០​ឆ្នាំ​មុន ក្នុង​យុគ​សម័យ​​រាជវង្ស​ទី​១៨ ។ AP​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Khalid Al Anany​រដ្ឋមន្ត្រី​បុរាណវិទ្យា​របស់​អេ​ហ្ស៊ី​ប​​បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ កញ្ញា…

ក្រុម​អ្នក​បុរាណវិទ្យា​អេ​ហ្ស៊ី​ប​បង្ហាញ​ឱ្យ​ឃើញ​ផ្នូរ​បុរាណ​ថ្មី​មួយ​នៅ​ក្រុង​ឡាក់​ស៊័​រ ភាគ​ខាង​ត្បូង​ជា​ផ្នូរ​សព​របស់​ជាងទង​ក្នុង​រាជដំណាក់​មាន​អាយុ​ជាង​៣.៥០០​ឆ្នាំ​មុន ក្នុង​យុគ​សម័យ​​រាជវង្ស​ទី​១៨ ។

AP​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Khalid Al Anany​រដ្ឋមន្ត្រី​បុរាណវិទ្យា​របស់​អេ​ហ្ស៊ី​ប​​បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ២០១៧ ថា រណ្តៅ​សព​ដែល​ជីក​ឃើញ​ថ្មី​នោះ​​ស្ថិត​នៅ​មាត់ទន្លេ​ភាគ​ខាងលិច​ទន្លេ​«Nile»​ក្នុង​តំបន់​ផ្នូរ​សម្រាប់​មេទ័ព និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជដំណាក់​នា​យុគសម័យ​របស់​រាជវង្ស​ទី​១៨ ឬ​ប្រហែល​សតវត្ស​ទី​១៥​មុន​គ្រឹ​ស្ត​សករាជ ។

រណ្តៅ​សព​ដែល​រក​ឃើញ​ជា​របស់​លោក​Amenemhat​ជាងទង​ក្នុង​រាជដំណាក់ រួម​ទាំង​ប្រពន្ធ និង​កូនប្រុស ។

បន្ទប់​រក្សា​ទុក​មឈូស​នៅ​ខាងក្រោម​ដី​គឺ​មាន​រន្ធ​ឆ្លុះ​មើលទៅ​បន្ទប់ ផ្សេង​ៗ​ជា​ច្រើន​បន្ទប់​ទៀត និង​មាន​វត្ថុ​បុរាណ សំខាន់​ៗ​ជា​ច្រើន​ទៀត រួម​ទាំង​ម៉ាំមី ស្រោម​មុខ និង​រូប​សំណាក​យាម​ផ្នូរ តូច​ៗ​ចំនួន​១៥០​ធ្វើ​ពី​ឈើ​ដី​ដុត និង​ថ្ម ។ ចំពោះ​ម៉ាំ​មី​ដែល​ប្រទះ​ឃើញ​ជា​ស្ត្រី​ម្នាក់ និង​កូន​២​នាក់ តាម​រយៈ​ការ​ត្រួតពិនិត្យ​របស់​អ្នកជំនាញ​ឃើញ​ថា ស្ត្រី​នោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​មាន​អាយុ​៥០​ឆ្នាំ​ដោយសារ​ជំងឺឆ្លង​បាក់តេ​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ