ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមដាន​ប្រពន្ធ​រហូត​ឃើញស្តែង​នឹង​ភ្នែក​​ជាមួយ​ចៅហ្វាយ

6 ឆ្នាំ មុន

«New York Post»​របស់​អា​មេ​រិ​ក​ផ្សាយ​ថា លោក​Sean Donis​អាយុ​៣៧​ឆ្នាំ បាន​ថត​វី​ដេ​អូ​ឃ្លី​ប​ ខណៈ​ពេល​ឃើញ​នាង​Nancy​ជា​ប្រពន្ធ​កំពុង​រួមរ័ក​ជាមួយ​ចៅហ្វាយ​នៅផ្ទះ​មួយ​ស្ថិត​នៅ​តំបន់​«Rocklan Country»​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។…

«New York Post»​របស់​អា​មេ​រិ​ក​ផ្សាយ​ថា លោក​Sean Donis​អាយុ​៣៧​ឆ្នាំ បាន​ថត​វី​ដេ​អូ​ឃ្លី​ប​ ខណៈ​ពេល​ឃើញ​នាង​Nancy​ជា​ប្រពន្ធ​កំពុង​រួមរ័ក​ជាមួយ​ចៅហ្វាយ​នៅផ្ទះ​មួយ​ស្ថិត​នៅ​តំបន់​«Rocklan Country»​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

Sean Donis​បញ្ជាក់​ប្រាប់​កាសែត​«​ញូ​វ​យ៉​ក​ប៉ុស្តិ៍​»​ថា ខ្លួន​បាន​ប្រើ​Find My Phone​ឬ​Ipad​ដើម្បី​តាមដាន ។ ថ្ងៃមួយ​ប្រពន្ធ​ប្រាប់​ថា ចេញ​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជា​មួ​យ​មិត្តភក្តិ​នៅ​តំបន់​អេ​លី​ហ្សា​ប៊ែ​ត រដ្ឋ​ញូ​វ​ចឺ​ស៊ី ប៉ុន្តែ​នៅ​ពេល​ឃើញ​សកម្មភាព​នៅ​ក្នុង​Ipad​ក៏​សង្ស័យ​ថា កំពុង​ទៅ​រក​លោក​Albert Lopez​ជា​ចៅហ្វាយ​របស់​នាង ។ ឃើញ​ដូច្នេះ​លោក​​តាមដាន​ទិស​ដៅ​ដែល​បង្ហាញ​ក្នុង​Ipad​ទៅ​ដល់​ផ្ទះ​របស់​លោក​Lopez ។ លោក​ចូល​​ទៅ​ក្នុងផ្ទះ​យ៉ាង​ងាយស្រួល ​ព្រោះ​មាត់ទ្វារ​មិន​ចាក់​គន្លឹះ ហើយ​ឃើញ​អ្នក​ទាំង​២​កំពុង​រួមរ័ក ។

រឿង​នេះ​ធ្វើ​ឱ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​រកាំរកូស ហើយ​នាង​Nancy​ប្តឹង​លែងលះ​លោក​Donis ។

កាលពីដើម​ឆ្នាំ​កន្លង​មក​តុលាការ​ពិចារណា​ក្តី ហើយ​ចោទប្រកាន់​បុរស​ជា​ប្តី​ពី​បទ​លួច​ថត និង​លួច​ចូល​ផ្ទះ​គេ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

លោក​Donis​និយាយ​ទាំង​ទឹកភ្នែក​ថា​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ជា​រឿង​អយុត្តិធម៌ ព្រោះ​បាន​ជួប​រឿង​អកុសល​ដល់​ទៅ​២​ករណី​គឺ ទី​១​ត្រូវ​ប្រពន្ធ​ផិតក្បត់ និង​ទទួលទោស​ជាប់គុក​១៥​ឆ្នាំ​ទៀត​» ។

លោក​Donis​ត្រូវ​ចូល​សវនាការ​កាត់ក្តី​ម្តងទៀត​នៅ​ថ្ងៃ​ទី​២០ កញ្ញា ២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ