ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចរាចរណ៍​ខេត្ត​ត្បូងឃ្មុំ រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៍ក្នុង​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាង​មុខ

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះថ្នាក់​ចរាចរ​ណ៏​បាន​កើត​ឡើងជា​បន្តបន្ទាប់ នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ ដោយ​បណ្តាល​ឲ្យ​របួស និង​ស្លាប់ ហើយ​ក្តី​កង្វល់​នេះ ត្រូវ​បាន​សមត្ថកិច្ច ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត បាន​ដាក់​កម្លាំង​នគរបាល​ចរាចរណ៍…

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះថ្នាក់​ចរាចរ​ណ៏​បាន​កើត​ឡើងជា​បន្តបន្ទាប់ នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ ដោយ​បណ្តាល​ឲ្យ​របួស និង​ស្លាប់ ហើយ​ក្តី​កង្វល់​នេះ ត្រូវ​បាន​សមត្ថកិច្ច ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត បាន​ដាក់​កម្លាំង​នគរបាល​ចរាចរណ៍ ឲ្យ​យាម​ប្រចាំការ​នៅ​តាម​គោលដៅ​សំខាន់​ៗ ទាំង​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ហើយ​នៅ​តាម​ទី​អារាម​នានា ក្នុង​រដូវ​កាន់បិណ្ឌ​នេះ ក៏​មាន​មន្ត្រី​នគរបាល​បាន​ប្រកាស​តាម​មីក្រូ​បំផុស​ឲ្យ​ពលរដ្ឋ​គ្រប់​ៗ​រូប ត្រូវ​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សណ្តាប់ធ្នាប់ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ ថា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ដោយ​បាន​ឲ្យ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជា​ប្រចាំ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​កោង​កាង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ដើម្បី​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ក្នុង​ពេល​ដំបូង​ៗ​មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ច្រើន តែ​ក្រោយ​ពី​ច្បាប់​ថ្មី ត្រូវ​បាន​រឹត​បន្តឹង អ្នក​ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​ត្រូវ​ផាកពិន័យ​ចំនួន​១៥,០០០​រៀល ។
ហើយ​គ្រាន់តែ​ចាប់តាំងពី​ដើម​ខែមករា មក​ដល់​ខែកញ្ញា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៥០​ករណី បណ្តាល​ឲ្យ​ស្លាប់​៣៥​នាក់ ស្រី​៥​នាក់ របួសធ្ងន់​៥០​នាក់ របួសស្រាល​២៨​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​នោះ ដូច​ជា​កន្លែង​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ញឹកញាប់ ដែល​ចាស់​ៗ​ចំណាំ​ហៅ​ថា កន្លែង​ជើងកប មាននៅ​ត្រង់​ចំណុច​ផ្លូវ​ចុះ​ពី​ស្ពាន​គី​ហ្ស៊ុ​ណា​មក​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដែល​មាន​ចំងាយ​១​ទៅ​២​គីឡូម៉ែត្រ ។ ដោយ​មើលឃើញ​បែប​នេះ ទើប​រូប​លោក​បាន​ដាក់​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​ទីនោះ ព្រោះថា​អ្នក​ដែល​មិន​គោរព​ច្បាប់ ពេល​ដែល​ឃើញ​សមត្ថកិច្ច នឹង​គោរព​បាន​ច្រើន​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បញ្ជាក់​ថា កន្លង​មកនេះ មាន​តាម​យានដ្ឋាន​ខ្លះ បាន​កែ​ច្នៃ​រថយន្ត​៣​តោន ទៅ​ជាង​១០​តោន ខុស​លក្ខណៈ​បច្ចេកទេស លុះ​ពេល​ដែល​មាន​ហេតុការណ៍​កើតឡើង​នោះ ជាន់​ហ្វ្រាំង​មិន​ស៊ី​នោះ​ទេ ។ ក្រោយ​ពី​ច្បាប់​ចរាចរណ៍​ថ្មី​ត្រូវ​បាន​រឹត​បន្តឹង​នោះ រូប​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ណែនាំ​តាម​យានដ្ឋាន​ជួសជុល​រថយន្ត ឲ្យ​បញ្ឈប់​ការ​កែ​ច្នៃ​ខុស​បច្ចេកទេស​បន្ត​ទៀត ។ ក្នុង​រដូវ​ដាក់​បិណ្ឌ​នេះ បាន​ចាត់​ឲ្យ​មន្ត្រី​ចរាចរណ៍ ចុះ​នៅ​តាម​វត្ត​អារាម​សុំ​ចៅអធិការ​វត្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​តែ​៥​នាទី ដើម្បី​ឲ្យ​ពលរដ្ឋ និង​ពុទ្ធបរិស័ទ​នាំ​គ្នា​គោរព​ច្បាប់ ហើយ​សូម​ការ​បើកបរ​នៅ​លើ​ដងផ្លូវ​នានា មេត្តា​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​សុវត្ថិភាព​ខ្លួនឯង និង​អ្នក​ដ៏​ទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ