ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង០៧ និង១៥នាទីព្រឹកថ្ងៃទី១៤ កញ្ញា នេះ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តដឹកជ័រកៅស៊ូមួយគ្រឿង ខណៈកំពុងបើកចុះទួលបត់កែងផ្លូវ ក៏ស្រាប់តែវាក់ជាមួយម៉ូតូ១គ្រឿងមនុស្សជិះ៣នាក់ បណ្តាលឱ្យរថយន្តក្រឡាប់សង្កត់លើតែម្តង ក្នុងនោះបានកៀបជាប់ស្ត្រីជាប្រពន្ធ និងប៉ះជ័រកៅស៊ូយ៉ាងក្តៅពេញខ្លួន ។
សេចក្តីរាយការណ៍បន្តថា គេនៅមិនទាន់ស្គាល់ឈ្មោះស្ត្រីរងគ្រោះខាងលើនេះទេ ហើយអ្វីដែលអាណោចអាធ័មបំផុតនោះ គឺស្ត្រីរងគ្រោះ សុខចិត្តបោះកូនតូចចេញមកក្រៅ ដើម្បីរំដោះជីវិតកូនតូចរបស់ខ្លួន ។ រីឯបុរសប្តី ក៏សំណាងល្អដែរបានរួចពីគ្រោះថ្នាក់ ។
ប្រភពបន្តថា អ្នកបើកបររថយន្តដឹកជ័រកៅស៊ូមិនបានរត់គេចខ្លួននោះទេ គឺខំស្រវេស្រវារត់ហៅអ្នកជួយគាស់ស្ត្រីរងគ្រោះចេញពីស៊ីទែនផ្ទុកជ័រកៅស៊ូដែលកៀបជាប់ស្ត្រីរងគ្រោះ ហើយជ័រកៅស៊ូមានកំដៅផងដែរ ។
ករណីនេះ ពិតជាគួរឱ្យអាណិតដល់គ្រួសាររងគ្រោះណាស់ ទាំង៣នាក់នេះ គឺទើបត្រឡប់មកពីធ្វើបុណ្យនៅឯវត្ត លុះពេលជិះត្រឡប់ទៅផ្ទះវិញ ក៏ជួបរឿងនេះតែម្តង ។
ចែករំលែកព័តមាននេះ