ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តុលាការ​ថៃ​យល់​ស្រប​ចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ​អាវ​ក្រហម​៧​នាក់

10 ឆ្នាំ មុន

កាលពី​យប់​ថ្ងៃ​ទី​៨ មេ​សា តុលាការ​មួយរបស់​ថៃ​បាន​យល់ព្រម​ចេញ​ដីកាចាប់ខ្លួនប្រឆាំង​មេដឹកនាំ​ពួក​អាវ ​ក្រហម​សំខាន់​ៗ៧រូប​ដែល​ដឹកនាំ​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល លុក​ចូល​ក្នុង​សភាព​កាលពី​ថ្ងៃ​ទី​៧ មេ​សា ។
ទីភ្នាក់ងារ​ព័ត៌មាន​ថៃ​គូសបញ្ជាក់​ថា ក្នុងចំណោម​មេដឹកនាំ​ទាំង​៧​រូប​នេះ​ក៏​មាន​លោកអា​រី​ស្មាន់​ពង្ស​រូ​អេ​ង​ រ៉ុ​ង​ផង​ដែរ ។ ពួក​បាតុករអាវ​ក្រហម​ជា​ច្រើន​រយ​នាក់​បាន​លុក​ចូលសភា​ថៃ​រយៈពេល​ជា​ច្រើន​ ម៉ោង​មុន​ពេល​ដកចេញ​វិញ ​តាម​បញ្ជា​របស់​បណ្ដា​មេដឹកនាំ​នាពេល​រសៀល ។

កាលពី​យប់​ថ្ងៃ​ទី​៨ មេ​សា តុលាការ​មួយរបស់​ថៃ​បាន​យល់ព្រម​ចេញ​ដីកាចាប់ខ្លួនប្រឆាំង​មេដឹកនាំ​ពួក​អាវ​ក្រហម​សំខាន់​ៗ៧រូប​ដែល​ដឹកនាំ​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល លុក​ចូល​ក្នុង​សភាព​កាលពី​ថ្ងៃ​ទី​៧ មេ​សា ។
ទីភ្នាក់ងារ​ព័ត៌មាន​ថៃ​គូសបញ្ជាក់​ថា ក្នុងចំណោម​មេដឹកនាំ​ទាំង​៧​រូប​នេះ​ក៏​មាន​លោកអា​រី​ស្មាន់​ពង្ស​រូ​អេ​ង​រ៉ុ​ង​ផង​ដែរ ។ ពួក​បាតុករអាវ​ក្រហម​ជា​ច្រើន​រយ​នាក់​បាន​លុក​ចូលសភា​ថៃ​រយៈពេល​ជា​ច្រើន​ម៉ោង​មុន​ពេល​ដកចេញ​វិញ ​តាម​បញ្ជា​របស់​បណ្ដា​មេដឹកនាំ​នាពេល​រសៀល ។
នាយក​រដ្ឋមន្ដ្រី​ថៃ​លោក​អាប់​ភី​ស៊ី​ត វ៉េ​ចាជីវ៉ា ត្រូវ​លុប​ចោលការ​ធ្វើ​ដំណើរ​របស់​លោកទៅ​កាន់​សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​១០ មេ​សា ដែល​នៅ​ទីនោះ លោក​ត្រូវ​ចូលរួម​ក្នុង​ស​ន្និសី​ទ​ពិភពលោក​មួយ​ស្ដី​ពី​នុយក្លេអ៊ែរ ក្រោយពី​មានការ​លុកលុយ​ចូល​ក្នុង​សភា។ កិច្ចប្រជុំរបស់​រដ្ឋាភិបាល​ថៃ​ក៏​ត្រូវ​ផ្អាក ហើយ​កិច្ចប្រជុំសភា​ក៏​ត្រូវ​លុប​ចោល​ដែរ។ ក្រោយ​ការ​លុកលុយ​ចូល​សភានាយក​រដ្ឋមន្ដ្រី​ថៃ​បាន​ប្រកាសភាព​អាសន្ន​នៅ​ក្រុង​បាងកក នៅ​ណុ​ន​ថា​ប៊ូ​រី និង​ក្នុង​បណ្ដា​ស្រុក​នៃ​ខេត្ដ​សា​មុត​ប្រា​កាន ប៉ា​ធំ​ថា​នី ណា​ខន​ភ្នំ និង​អយុធ្យា ដើម្បី​ត្រួតពិ​និត្យ​សភាពការណ៍ ។
បាតុកម្ម​ដ៏​ធំ​របស់​ពួក​អាវ​ក្រហម​គ្រោងធ្វើ​នៅ​កន្លែង​១០​នៃ​រាជធានី​បាងកក​ចាប់ពី​*​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៩ មេ​សា ទៅ ។