ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ដាំ​ដំណាំ​ស្ពៃក្ដោប

13 ឆ្នាំ មុន

អ្នក​មីង​នាង អូន គឺជា​កសិករ​រស់នៅ​ភូមិ វះ​ពោះ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្ដតាកែវ ។ គាត់​មានបទពិសោធន៍​ដាំ​ដំណាំ​ស្ពៃក្ដោប​បានយ៉ាង​ល្អ ដែល​បទ​ពិសោធន៍​នេះ​គាត់​ចេះ​តាមរយៈ​ការ​អាន​ទស្សនាវដ្ដី​កសិករគួប​ផ្សំ​ នឹងគំនិត​ច្នៃប្រឌិត​របស់​គាត់​ផ្ទាល់ ។
១-​ការ​រៀបចំ​ថ្នាល និង​ការ​សាប​គ្រាប់ ៖ គាត់​បាន​រៀបចំ​កា.ប់​ដី​ផ្លា​ក និង​ជ្រុំ​ពង្រាបដី​ឱ្យ​រាបស្មើ រួច​លើក​ជា​រង​ៗ​ដែល​មាន​ទទឹង៨​តឹក បណ្ដោយ​ប្រវែង​៣​ម៉ែត្រ និង​កំពស់១​តឹក ។ បន្ទាប់​មក យក​ជីលា​មក​គោ​ដែលពុក​ផុយ​ម៉ដ្ឋ​ល្អ​ប្រហែលជា​២​អំ​រែក មក​រោយ គ្រប​ពីលើ​ឱ្យ​ស្មើ​ល្អ រួច​ជ្រុំ​លាយ​ឱ្យ​សព្វ កៀរឱ្យ​ស្មើ​ល្អ ។

អ្នក​មីង​នាង អូន គឺជា​កសិករ​រស់នៅ​ភូមិ វះ​ពោះ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្ដតាកែវ ។ គាត់​មានបទពិសោធន៍​ដាំ​ដំណាំ​ស្ពៃក្ដោប​បានយ៉ាង​ល្អ ដែល​បទ​ពិសោធន៍​នេះ​គាត់​ចេះ​តាមរយៈ​ការ​អាន​ទស្សនាវដ្ដី​កសិករគួប​ផ្សំ​នឹងគំនិត​ច្នៃប្រឌិត​របស់​គាត់​ផ្ទាល់ ។
១-​ការ​រៀបចំ​ថ្នាល និង​ការ​សាប​គ្រាប់ ៖ គាត់​បាន​រៀបចំ​កាប់​ដី​ផ្លា​ក និង​ជ្រុំ​ពង្រាបដី​ឱ្យ​រាបស្មើ រួច​លើក​ជា​រង​ៗ​ដែល​មាន​ទទឹង៨​តឹក បណ្ដោយ​ប្រវែង​៣​ម៉ែត្រ និង​កំពស់១​តឹក ។ បន្ទាប់​មក យក​ជីលា​មក​គោ​ដែលពុក​ផុយ​ម៉ដ្ឋ​ល្អ​ប្រហែលជា​២​អំ​រែក មក​រោយ គ្រប​ពីលើ​ឱ្យ​ស្មើ​ល្អ រួច​ជ្រុំ​លាយ​ឱ្យ​សព្វ កៀរឱ្យ​ស្មើ​ល្អ ។ គ្រាប់​ស្ពៃក្ដោប​ដែល​ត្រូវ​យក​មកសាប​ត្រូវ​ត្រាំ​ទឹក​១​យប់ រួច​ផ្អាប់​១​យប់ ដើម្បីឱ្យ​គ្រាប់​រីក​ឆាប់​ដុះ​ពន្លក ។ ក្រោយ​ពី​ត្រាំ​ផ្អាប់ ហើយគាត់​សាប​ឱ្យ​រង្វើល​ៗ​លើ​ថ្នាល​ដែលបាន​រៀបចំ ។ បន្ទាប់​មក​គាត់​យក​ផេះ​ចំបើងមក​រោយ​ពីលើ ដើម្បី​ការពារ​ស្រមោច និង ផ្ដល់​ជីជាតិ​ដល់​កូន​ដំណាំ​ផង និង​យក​ធាងដូងមក​គ្រប​ពីលើ​រង ដើម្បី​ការពារ​កុំឱ្យ​ត្រូវ​កំ​ដៅថ្ងៃ​ខ្លាំង ឬ​ពេល​មាន​ភ្លៀង​ខ្លាំង ។ 

២-​ការ​រៀបចំ​ដី​ដាំ និង​ការ​ដាំ ៖ ដី​សំរាប់​ដាំ​ស្ពៃក្ដោបគាត់​បាន​ធ្វើការ​ភ្ជួររាស់​ឱ្យ​រាបស្មើ និង​យក​ស្មៅ​ចេញ​ឱ្យ​អស់ ។ បន្ទាប់​មកលើក​ជា​រង​ៗ​ដែល​មាន​ទទឹង​៨​តឹក និង​កំពស់​១​តឹកបណ្ដោយ​អាស្រ័យ​ទៅ​តាមទំហំ​ដី ។ កាប់​រណ្ដៅ​ជា​ពីរ​ជួរឆ្លាស់គ្នា​ដែល រណ្ដៅ​នីមួយ​ៗ​មាន​ទំហំ​ប្រហែល​២​តឹក​បួនជ្រុង ហើយ​គំលាត​ពី​រណ្ដៅ​មួយ​ទៅ​មួយ​៦តឹក ។ នៅ​ក្នុង​រណ្ដៅ​នីមួយ​ៗគាត់​ដាក់​ជី លាមក​គោ​ដែល​ពុក​ផុយ​ល្អ លាយ​ជាមួយសំរាម​ស្លឹកឈើ និង​ដីដំបូក​ម៉ដ្ឋឱ្យ​បាន​ជិតពេញ​រណ្ដៅ (​លាមក​គោ​១​ភាគ ដីដំបូក​២ ភាគ​) ។ បន្ទាប់​មក​ត្រូវ​ជ្រុំដី និង​ជី​ឱ្យ​សព្វល្អ ។ មុន​នឹង​ដក​កូន​ស្ពៃក្ដោប​យក​មក​ដាំ ត្រូវស្រោច​ទឹក​ឱ្យ​សើម​ជោក​ជា​មុន​សិន ដើម្បី ងាយស្រួល​ក្នុង​ការ​គាស់​កូន​កុំឱ្យ​ដាច់​ឫស ។ ត្រូវ​គាស់​កូន​ដំណាំ​ឱ្យ​នៅ​ជាប់​ដី ដើម្បី​កុំឱ្យអន់​ដើម​នៅ​ពេល​ដាំ ។ ក្រោយ​ពី​ដាំ​ហើយ ត្រូវ​បង្ហាប់ដី​ឱ្យ​ណែន (​មិន​ត្រូវ​កប់​កូន​រាក់ពេក ឬ​ជ្រៅ​ពេក​ទេ​) បន្ទាប់​មក​ត្រូវ​ស្រោចទឹក​ឱ្យ​ជោក ។

៣-​ការ​ថែទាំ ៖ បន្ទាប់​ពី​ដាំ​រួច គាត់​បាន​យក​ធាងត្នោត ឬ កូន​រុក្ខជាតិ​មក​គ្រប​ការពារ​កំ​ដៅ​ថ្ងៃ ដើម្បី​កុំឱ្យ​អន់​ដើម ។ គាត់​ធ្វើការ​ស្រោច​ទឹក​៣​ដងក្នុង​១​ថ្ងៃ (​ព្រឹក ថ្ងៃ​ជិត​ត្រង់ និង​ល្ងាចត្រជាក់​) ។ ក្រោយ​ដាំ​បាន​រយៈពេល​១៥- ២០​ថ្ងៃ គាត់​ចាប់ផ្ដើម​ជ្រួយដី​ធ្វើ​ជើង លើក​ទី១ ហើយ​រោយ​ជី​កំ​ប៉ុ​ស្ដ​នៅ​តាម​ចន្លោះ​រង ។ រយៈពេល​២០​ថ្ងៃ បន្ទាប់​មក​ទៀតគាត់​បានចាប់ផ្ដើម​ធ្វើ​ជើង​លើក​ទី​២​ទៀត ដោយ​មាន ការ​បន្ថែម​ជី (​ដីដំបូក​លាយ​ជាមួយ​លាមកគោ និង​សំរាម​) នៅ​តាម​ចន្លោះ​រង ។ ដើម្បី​បង្កើន​ការ​លូតលាស់ គាត់​បាន​ប្រើជី​កំ​ប៉ុ​ស្ដ​ទឹក​បន្ថែម​ទៀត ស្រោច​ទៅ​លើ​កូនដំណាំ ។ ធាតុ​ផ្សំ និង​របៀប​ផ្សំ​ធ្វើ​ជី​កំ​ប៉ុ​ស្ដ​ទឹករបស់​គាត់​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖
– ធាតុ​ផ្សំ ៖ ទន្ទ្រានខែត្រ​ចំនួន​៣​គីឡូក្រាម លាមក​គោ​២​គីឡូក្រាម ទឹក​២០​លី​ត្រ ។
– របៀប​ធ្វើ ៖ យក​ធាតុ​ផ្សំ​ទាំង​ពីរ​ទៅ ច្របល់​លាយ​ប​ញ្ចូ​ូ​ល​គ្នា​ឱ្យ​សព្វ រួច​ហើយ​យក ទៅ​ដាក់​ក្នុង​ពាង​ត្រាំ​ទុក​រយៈពេល​១អាទិត្យ ។
– របៀប​ប្រើ ៖ គាត់​ប្រើ​ទឹក​ជី​១​លី​ត្រ លាយ​ទឹក​ធម្មតា​ពី​៥-៦​លី​ត្រ ។ យក​ទៅ ស្រោច​នៅ​តាម​រង​ដំណាំ​ពេល​ល្ងាច​ត្រជាក់ តែ​កុំឱ្យ​ប៉ះ​ស្លឹក ។ ស្រោច​ជី​ទឹក​នេះ​រាល់​មួយ សបា្ដហ៍​ម្ដង ។ នៅ​ពេល​ដែល​ស្ពៃ​ចាប់ផ្ដើម ក្ដោប ជា​ពេល​ដែល​វា​ត្រូវការ​ទឹក​ច្រើន ដូច្នេះ ត្រូវ​ស្រោច​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ។ ដំណាំ​ស្ពៃ ក្ដោប​មាន​ពពួក​ដង្កូវ​យោលទោង​មក​បំផ្លាញ ដែរ តែ​គាត់​មិន​បាន​ប្រើ​ថ្នាំពុល​ទេ គឺ​គាត់​ប្រើ វិធីសាស្ដ្រ​ចាប់​ដោយ​ដៃ​នៅ​ពេល​ដង្កូវ​ទើប ចាប់ផ្ដើម​បំផ្លាញ ព្រោះ​វា​មាន​ប្រសិទ្ធភាព បំផុត ។

៤-​ការ​ប្រមូល​ផល ៖ នៅ​ពេល​ដែល​ស្ពៃក្ដោប​អាយុ​បាន​៣​ខែ កន្លះ គាត់​ចាប់ផ្ដើម​ប្រមូល​ផល ។ នៅ​លើ​ផ្ទៃ ដី​ទំហំ​ប្រហែលជា​៨០​ម៉ែត្រការ៉េ (​ទទឹង​៨ ម៉ែត្រ បណ្ដោយ​១០​ម៉ែត្រ​) គាត់​ដាំ​បាន​៨​រង ទទួលផល​បាន​ប្រមាណ​៤០០​គីឡូក្រាម ។ គាត់​លក់​ស្ពៃក្ដោប​បាន​ក្នុង​តំលៃ​១.៥០០ រៀល ក្នុង​១​គីឡូក្រាម ។ ជា​សរុប​គាត់​អាច រក​ប្រាក់​ចំណូល​ប្រហែលជា​៥០​ម៉ឺន​រៀល (​សល់​ពី​ការ​ហូប​ក្នុង​គ្រួសារ​) ។
៥-​ចំណាប់អារម្មណ៍ ៖ បន្ទាប់​ពី​ដាំ​ស្ពៃក្ដោប​បាន​២​លើក​មក គាត់ យល់​ឃើញ​ថា ដំណាំ​ស្ពៃក្ដោប​ពិតជា​អាច​ដាំ នៅ​ស្រុក​យើង​បាន ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ ពុល និង​ជីគីមី ហើយ​អាច​ទទួល​បាន​ផល​ខ្ពស់ មិន​ចាញ់​ប្រទេស​ជិតខាង​យើង​ឡើយ ។ គាត់ សំណូមពរ​ឱ្យ​កសិករ​នៅ​ទូ​ទាំង​ប្រទេស​សាក ល្បង​ដាំ​ស្ពៃក្ដោប​គ្រប់​គ្នា ដើម្បី​កាត់​បន្ថយ ការ​នាំ​ចូល​ពី​ខាងក្រៅ ។
ជា​ចុង​ក្រោយ គាត់​មានគំនិត​មួយ​ចំនួន​ផ្ដាំ ផ្ញើ​ដល់​កសិករ​ដែល​ចង់​សាកល្បង​ដូច​គាត់​នូវ ចំណុច​មួយ​ចំនួន ៖
-​កន្លែង​ដាំ​ត្រូវជា​ដី​ដែល​ស្រស់ទឹក​ល្អ មាន​ខ្យល់​ចេញចូល និង​ពន្លឺ​គ្រប់គ្រាន់ ។
-​រៀបចំ​ថ្នាល​សាប​កូន​ឱ្យ​បាន​ល្អ និង រង្វើល ដើម្បី​បានកូន​ដំណាំ​ថ្លោស សុខភាពល្អ ។
-​កុំ​ទុក​កូន​ស្ពៃ​ឱ្យ​ចាស់​ពេក ព្រោះ​កូន ចាស់​ធ្វើ​ឱ្យ​ស្ពៃក្ដោប​បាន​តូច ។
-​ចៀសវាង​កុំ​ស្រោច​ទឹកល្អក់ (​អាច​ប្រើ ប្រាស់​ទឹក​ត្រ​ញំ​ង ដែល​ថ្លា​ល្អ​) និង​ប្រើ​ជី​ទឹក បំ​ប៉ុន​បន្ថែម ដើម្បី​បង្កើន​ការ​លូតលាស់ ជា ពិសេស​ជី​កំ​ប៉ុ​ស្ដ​ទឹក ៕
    ​    ​    (​ដកស្រង់​ចេញពី​ទស្សនាវដ្ដី​អង្គការ ជ​ឌែ​ៅ​ជ ឆ្នាំ​ទី​៩ លេខ​៩៧ មក​រា ២០០៧)