ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងប៉ោយ​ប៉ែត​លិចលង់​ស្ទើរ​ទាំង​ស្រុង ហើយ​ ខណៈ​ទំនប់​.ក៥ ធ្លាយ និង​ទឹក​ហូរ​ចាក់មក​ពីទឹក​ដីថៃ​ជាប់ព្រំដែន

13 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​ជំនន់ទឹកភ្លៀង​បាន​ឡើង​ស្រឺតៗ លិច​លង់​ក្រុង​ប៉ោយ​ប៉ែត ស្ទើរ​តែ​ទាំង​មូល​ហើយ អាជ្ញាធរ​កំពុងតែ​ត្រៀម​ប្រកាស​ភាពអាសន្ន និងជួយ​ប្រជាពលរដ្ឋ ខណៈ​ដែល​អ្នក​ក្រុង​សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង កាល​ពី​វេលាម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៥ តុលា ២០១០។​ នៅតាម​ផ្លូវ​លំនានា​ក្នុង​ក្រុងប៉ោយ​ប៉ែត ទឹក​ជន់​លិច​ស្ទើរ​តែទាំង​អស់​ កន្លែង​ខ្លះ​លិច​ត្រឹម​ចង្កេះ កន្លែង​ខ្លះ​​ត្រឹម​ជង្គង់ ចំណែក​ផ្លូវកៅ​ស៊ូ​ដែលខ្ពស់​ជាង​ផ្លូវលំ ក៏ត្រូវ​លិចដែរ

ក្រុងប៉ោយប៉ែត ៖ ​ជំនន់ទឹកភ្លៀង​បាន​ឡើង​ស្រឺតៗ លិច​លង់​ក្រុង​ប៉ោយ​ប៉ែត ស្ទើរ​តែ​ទាំង​មូល​ហើយ អាជ្ញាធរ​កំពុងតែ​ត្រៀម​ប្រកាស​ភាពអាសន្ន និងជួយ​ប្រជាពលរដ្ឋ ខណៈ​ដែល​អ្នក​ក្រុង​សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង កាល​ពី​វេលាម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៥ តុលា ២០១០។​ នៅតាម​ផ្លូវ​លំនានា​ក្នុង​ក្រុងប៉ោយ​ប៉ែត ទឹក​ជន់​លិច​ស្ទើរ​តែទាំង​អស់​ កន្លែង​ខ្លះ​លិច​ត្រឹម​ចង្កេះ កន្លែង​ខ្លះ​​ត្រឹម​ជង្គង់ ចំណែក​ផ្លូវកៅ​ស៊ូ​ដែលខ្ពស់​ជាង​ផ្លូវលំ ក៏ត្រូវ​លិចដែរ កន្លែង​ខ្លះ​ត្រឹមជង្គង់ និង​កន្លែង​ខ្លះ​ត្រឹម​ចង្កេះ​ដូចគ្នា។ ម៉ូតូ​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រឿង​ត្រូវបានលិច​​លង់​ជិះ​លែង​កើត បណ្តើរ​កាត់ទឹក​ព្រោង​ព្រាត ចំណែក​រថ​យន្ត​ត្រូវ​រលត់​ម៉ាស៊ីន​ជាប់គាំង​កណ្តាល​ផ្លូវ​ដែល​មានទឹក​ជិតត្រឹម​ចង្កេះ​ជា​ច្រើន​គ្រឿង បង្ក​ឱ្យ​​​អ្នក​ដំណើរ​ និង​ម្ចាស់​រថយន្ត​រត់​ចោល​​ឡាន។

សម្លឹង​មើល​ពី​ចំងាយ​កន្លែង​ណា​ក៏ឃើញ​វាល​ល្ហ​ល្ហាច​គ្រប​ក្រាល​ដោយ​ទឹកជំនន់​ដែរ…​រថ​យន្ត​​ដែល​ម្ចាស់​រត់​ចោល​ឃើញ​ឈរ​ធ្មឹង រាយប៉ាយ តាម​ផ្លូវ​ជា​ច្រើន​កន្លែង​ហ៊ុម​ព័ទ្ធ​ដោយទឹក។ ផ្សារ​រុង​រឿង​ក្នុង​​ទឹក​ថៃ​ដែលពលរដ្ឋ​ខ្មែរ​ច្រើន​​លើស​លប់​ចូលទៅ​លក់​ដូរនៅទីនោះ​ ត្រូវលិច​លង់​ពាក់​កណ្តាល​តូប លក់​ដូរ​លែងកើតទាំង​ស្រុង… ផ្សារ​​អគ្គ​ទើប​សង់​ថ្មី​ ដែល​ស្ថិត​នៅ​​លើ​ទួល​ខ្ពស់​ត្រូវទឹក​គំរាម​កំហែង​ឡើងលិច ប៉ឹមៗ ហើយ…​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ក៏​​ត្រូវទឹកលិច​លង់​ផងដែរ​។​ អ្នក​​រស់នៅ​ក្រុង​ប៉ោយ​ប៉ែត​បាន​និយាយ​ថា ទឹកជំនន់​បានឡើង​ស្រឺតៗ ចាប់តាំង​ពីវេលាម៉ោង​​៣រសៀល ថ្ងៃទី​១៥ តុលា មក​ម៉្លេះ បន្ទាប់​ពី​មុនេះ ៣ទៅ​៤ថ្ងៃ ភ្លៀង​បាន​ធ្លាក់​ជញ្ជ្រំ​ជាប់ៗ​គ្នា ហើយ​ខណៈ​ក្រុងប៉ោយ​ប៉ែត​បានលិចលង់​ស្ទើរ​តែទាំង​ស្រុង​នេះ ភ្លៀង​ក៏​នៅតែ​បន្ត​ធ្លាក់​ដដែល​គ្រាន់​តែ​ពេល​ខ្លះ​​ខ្លាំង ពេលខ្លះ​តិចៗ ប៉ុន្តែ​មិនដាច់​គ្រាប់ទេ។ ទឹកដែល​ជន់លិច​ក្រុងប៉ោយ​ប៉ែតនេះ បាន​​ធ្លាយ​មកពី​ការបាក់​ទំនប់​.ក៥​ និង​ហូរចាក់​មក​ពីទឹក​ដីថៃ​ជាប់ព្រំដែន​កម្ពុជា៕