ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​បុណ្យ​ភ្ជុំ​បិណ្ឌ

13 ឆ្នាំ មុន

នៅ​សល់​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នឹង​ឈាន​ចូល​មក​ដល់​ហើយ​ប្រជា​ពល​រដ្ឋ​អ្នក​កាន់​ ព្រះ​ពុទ្ធ​សាសនា​តែង​និយាយ​ពី​មួយ​ទៅ​មួយ​ពី​រឿង​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ហាក់​ដូច​ជា​រង់​ចាំ​ថ្ងៃ​ពិសេស​នេះ​ចូល​មក​ដល់​ឆាប់ៗ​ដើម្បី​ចូល​រួម​ដោយ​ ទឹក​ចិត្ត​ជ្រះ​ថ្លា​។ បច្ចុប្បន្ន​បច្ចេក​វិទ្យា​មាន​ការ​រីក​ចំរើន​យ៉ាង​សម្បើម​ និង​មាន​ការ​វិវត្តពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​គួរ​តែ​មនុស្ស​លះ​បង់​ជំនឿ​កម្ម​ផល​ចោ​ល​ហើយ​ ងាក​ទៅ​រក​បច្ចេក​វិទ្យា​ថ្មី​ដែល​មើល​ឃើញ​ជាក់​ស្តែង​ ប៉ុន្តែ​មិន​ដូច្នោះ​ទេ មនុស្ស​នៅ​តែ​មាន​ជំនឿ​​លើ​កម្ម​ផល​ បុណ្យ​បាប អាក្រក់​ល្អ​ដ៏​លើស​លប់​គឺ​មាន​ន័យ​ថា​ បច្ចេក​វិទ្យា​កាន់​តែ​ខ្ពស់​ជំនឿ​លើ​កម្ម​ផល​កាន់​តែ​​កើន​ឡើង​ទ្វេ​។

នៅ​សល់​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នឹង​ឈាន​ចូល​មក​ដល់​ហើយ​ប្រជា​ពល​រដ្ឋ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​តែង​និយាយ​ពី​មួយ​ទៅ​មួយ​ពី​រឿង​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ហាក់​ដូច​ជា​រង់​ចាំ​ថ្ងៃ​ពិសេស​នេះ​ចូល​មក​ដល់​ឆាប់ៗ​ដើម្បី​ចូល​រួម​ដោយ​ទឹក​ចិត្ត​ជ្រះ​ថ្លា​។ បច្ចុប្បន្ន​បច្ចេក​វិទ្យា​មាន​ការ​រីក​ចំរើន​យ៉ាង​សម្បើម​ និង​មាន​ការ​វិវត្តពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​គួរ​តែ​មនុស្ស​លះ​បង់​ជំនឿ​កម្ម​ផល​ចោ​ល​ហើយ​ ងាក​ទៅ​រក​បច្ចេក​វិទ្យា​ថ្មី​ដែល​មើល​ឃើញ​ជាក់​ស្តែង​ ប៉ុន្តែ​មិន​ដូច្នោះ​ទេ មនុស្ស​នៅ​តែ​មាន​ជំនឿ​​លើ​កម្ម​ផល​ បុណ្យ​បាប អាក្រក់​ល្អ​ដ៏​លើស​លប់​គឺ​មាន​ន័យ​ថា​ បច្ចេក​វិទ្យា​កាន់​តែ​ខ្ពស់​ជំនឿ​លើ​កម្ម​ផល​កាន់​តែ​​កើន​ឡើង​ទ្វេ​។

ដើម្បី​ឆ្លើយ​តប​នឹង​អំណះ​អំណាង​ខាង​លើ​ ក្នុង​នាម​ជា​ពុទ្ធ​សាសនិកមួយ​រូប​សូម​លើក​យក​​ បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​ជា​ពិធី​បុណ្យមួយ​​មាន​រយៈ​ពេល​១៥​ថ្ងៃ​ ដើម្បី​ស្វែង​យល់​ពី​​ចំណុច​ស្នូល​ដែល​បណ្តាល​ចិត្ត​មនុស្ស​ឱ្យ​ស្រលាញ់​​ព្រះ​ពុទ្ធ​សាសនា​។ តើ​មាន​ហេតុ​ផល​​​អ្វី​ខ្លះ​ ដែល​បណ្តាល​ឱ្យ​មនុស្ស​​ចាប់​អារម្មណ៍​លើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ជាង​គេ​? ចំណុច​៣​ដែល​បង្ហាញ​ពី​បញ្ហា​នេះ​គឺ១-​បុណ្យ​នេះ​មាន​រយៈ​ពេល​វែង​ជា​ហេតុ​ឱ្យ​ប្រជា​ពល​រដ្ឋ​ពិសេស​មន្ត្រី​បុគ្គលិកបំរើ​​ការ​ងារ​គ្រប់​ស្ថា​ប័ន​មាន​ឱកាស​ធ្វើ​បាន​, ២-ជាប់​ទាក់​ទង​នឹង​រឿង​ប្រេត មាន​បោះ​បាយ​បិណ្ឌ​ឱ្យ​ពួក​ប្រេត​ស៊ី​ជា​ដើម​,​ ៣-​យល់​ថា​ បាន​បុណ្យ​ច្រើន​ ព្រោះ​ជា​ទាន​សង្គ្រោះ​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រី​មាស​។
ភ្ជុំ​បិណ្ឌ​ជា​បុណ្យ​មួយ​ដែល​រួម​បណ្តុំ​បុណ្យ​មួយ​ចំនួន​ដូច​ជា ​ដង្ហែ​ទៀន​ព្រះ​វស្សា ចូល​ព្រះ​វស្សា​ ចេញ​ព្រះ​វស្សា​ និង​បុណ្យ​កឋិន​ទាន​ ហើយ​ក្នុង​ចន្លោះ​​រដូវ​កាល​នោះ​ក៏​មាន​បុណ្យ​ជាតិ​ខ្លះ​ទៀត​ផង​ដែរ​។ បុណ្យ​ភ្ជុំ​បិណ្ឌ​នេះបើ​យោង​តាម​មតិ​អាចារ្យ​ជំនាន់​ក្រោយ​ពុទ្ធ​កាល​យល់​ថា​ ការ​ប្រារព្ធ​បុណ្យ​នេះ ព្រោះ​មាន​រឿង​នៅ​គម្ពីរ​បេត​វត្ថុ​ គម្ពីរ​វិទ្យា​ធម៌ និង​នៅ​ក្នុង​គម្ពីរ​ធម្ម​បទ​ជា​ដើម​ដែល​មាន​រឿង​រ៉ាវ​ប្រេត​ជា​ញាតិ​របស់​ព្រះ​បាទ​ពិម្ពិសារ រឿង​ព្រះ​មោគ្គ​លាន អគ្គ​សាវ័កឆ្វេង​របស់​ព្រះ​ បាន​និមន្ត​ទៅ​ទស្សនា​ឋាន​នរក​ប្រេត ហើយ​ពួក​នរក​ប្រេត​ទាំង​នោះ​បាន​ផ្តាំ​មក​ញាតិ​សន្តាន​កូន​ចៅ​ឱ្យ​ធ្វើ​បុណ្យ​ទៅ​ឱ្យ​ កុំ​ឱ្យ​​ញាតិ​ទាំង​នោះ​ធ្វើ​អំពើ​អាក្រក់ ​ឱ្យប្រព្រឹត្ត​តែ​អំពើ​ជា​កុសល​ ព្រោះ​ខ្លួន​មក​កើត​នៅ​ក្នុង​ឋាន​នរក​ប្រេត​នេះ​ជួប​ក្តី​ទុក្ខ​ក្រៃ​ពេក​ណាស់​មិន​អាច​ប្រៀប​ធៀប​បាន​ប្រមាណ​ត្រូវ​ឡើយ។ ​ហេតុ​នោះហើយ​​ទើប​អ្នក​ប្រាជ្ញ​ពុទ្ធ​សាសនា​កំណត់​កាន់​បិណ្ឌ​ពី​ថ្ងៃ​ទី​១​រោច ខែ​ភទ្រ​បទ​ដល់​ថ្ងៃ​១៥​រោច ជា​ថ្ងៃ​ភ្ជុំ​បង្ហើយ ដែល​នេះ​ជា​ទំនៀម​ទំលាប់​មួយ​របស់​អរិយ​ជន​ខ្មែរ​។​
រឿង​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ បើតាម​ក្នុង​សម័យ​ពុទ្ធ​កាល​ មិន​កំណត់​ធ្វើ​ពី​ថ្ងៃ​១​រោច ខែ​ភទ្រ​បទ​ទៅ​ដល់​ថ្ងៃ​១៥​រោច​ តែ​១៥​ថ្ងៃ​ប៉ុណ្ណោះ​ទេ គឺ​ពុទ្ធ​បរិ​ស័ទ​ជំនាន់​នោះ​ចាប់​កាន់​បិណ្ឌ​តាំង​ពី​ថ្ងៃ​ចូល​ព្រះ​វស្សា​រហូត​ដល់​ចេញ​វស្សា​ទើប​ឈប់​ ហើយ​ការ​កាន់​បិណ្ឌ​នោះ​មិន​មែន​ប្រគេន​តែ​ចង្ហាន់​ និង​ភេសជ្ជៈ​ប៉ុណ្ណោះ​ទេ​ គឺ​ទំនុក​បំរុង​បច្ច័យ​បួន​មាន​ត្រៃ​ចីវរ សង់​ទី​សេនា​សនៈ ប្រគេន​ព្រះ​សង្ឃ​ដែល​គង់​ចាំ​វស្សា​នៅ​ជិត​ស្រុក​ភូមិ​របស់​ខ្លួនទៀត​​។ សូម​បញ្ជាក់ថា​ ព្រះ​សង្ឃ​ជំនាន់​នោះ​មិន​មែន​ចូល​ព្រះ​វស្សា​បាន​តែ​ក្នុង​ទី​វត្ត​អារាម​ដូច​សម័យ​នេះ​ទេ​ ព្រះ​សង្ឃ​ទាំង​ឡាយ​ក្រោយបួស​រួច​តែង​ទៅ​ប្រតិ​បត្តិ​ធម៌​ក្នុង​ព្រៃ​ស្ងាត់​(ស្វែង​រក​ធម៌​)។ លុះ​ជិត​​​ចូល​វស្សា​ ព្រះ​សង្ឃ​អង្គ​ខ្លះ​ក៏​និមន្ត​មក​វត្ត​អារាម​វិញ​ អង្គ​ខ្លះ​ស្វែង​រក​កន្លែង​ដ៏​សម​គួរ​ណា​មួយ​ដល់​ការ​ប្រតិបតិ្ត​ធម៌​ផង​ និង​បច្ច័យ​បួន​ញ៉ាំ​ងសរីរយន្ត​ឱ្យ​ប្រព្រឹត្ត​ទៅ​ផង​ ហើយ​កំណត់​ដែន​សីមា​នោះ​ដើម្បី​ចូល​វស្សា​ ទំនុក​បំរុង​អាហារ​បិណ្ឌ​បាត​មាន​ចង្ហាន់​ដែល​លោក​ឆាន់​ប្រចាំ​ថ្ងៃ​មិន​ឱ្យ​ខ្វះ​កន្លះ និង​ថ្នាំ​សង្កូវ​សំរាប់​ព្យា​បាល​រោគ​។នៅ​ក្នុង​គម្ពីរ​ធម្ម​បទ ​មាន​រឿង​ព្រះ​សម្ពុទ្ធ​ និង​ភិក្ខុ​សង្ឃ​ជា​ច្រើន​​អង្គ​គង់​ចាំ​វស្សា​ ហើយ​មាន​ពុទ្ធ​បរិ​ស័ទ​ឧបត្ថម្ភ​ផ្គត់​ផ្គង់​បច្ច័យ​បួន​អស់​ត្រី​មាស​គ្រាន់​តែ​ប្រើ​ពាក្យ​វប្បធម៌​ផ្សេង​គ្នា​ ព្រោះ​ក្នុង​សម័យ​ពុទ្ធ​កាល​មិន​មាន​ពាក្យ​ថា​ ភ្ជុំ​បិណ្ឌ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​ គឺមាន​តែ​ពាក្យ​ថា​ បវារណា​បច្ច័យ​បួន​ ឬ​ទំនុក​បំរុង​បច្ច័យ​បួន​វិញ​។ ដូច្នេះ​ពាក្យ​ថា បវារណា​ឬ​ទំនុក​បំរុង​បច្ច័យ​បួន​ និង​ពាក្យ​ថា​​ ភ្ជុំ​បិណ្ឌ​មាន​ន័យ​តែ​មួយ​​គឺ​ សុទ្ធ​តែ​ក្នុង​គោល​បំណង​ជួយ​សង្គ្រោះ​ព្រះ​សង្ឃ​ក្នុង​រដូវ​វស្សា​ដូច​គ្នា​។

ទាក់​ទងនឹង​​រឿង​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​លើ​ តាម​អាចារ្យ​ជំនាន់​ដើម​ជា​អ្នក​ឈ្លាស​វៃ​ខាង​ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ចេញ​ទស្សនៈ​ទុក​មក​ថា ដល់​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ហើយ​ បើ​ពួក​ញាតិ​សន្តាន​កូន​ចៅ​មិន​យក​ចង្ហាន់​ទៅ​វត្ត​ទេ ពេល​ពួក​ប្រេត​ដើរ​រក​ស៊ើប​អង្កេត​គ្រប់​ប្រាំ​ពីរ​វត្ត​ហើយ​ក៏​នៅ​មិន​ឃើញ​ទៀត​នោះ ពួក​ប្រេត​(អ្នក​ស្លាប់) ដាក់​បណ្តា​សា​ដោយ​ពាក្យ​អាក្រក់​បំផុត​ តែ​បើ​បាន​ឃើញ​កូន​ចៅ​ញាតិ​សន្តាន​ទៅ​វត្ត​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ហើយ​តែង​ឱ្យ​ពរ​ជ័យ​សព្ទ​សា​ធុការ​ រកស៊ី​មាន​បាន​ចំរុង​ចំរើន​ ត្រជាក់​ត្រជំ​ សុខដុម​រមនា​ មាន​សិរី​សួ​ស្តី​ អាយុ​យឺន​យូរ​ បាន​សុខ​ពី​លោក​នេះ​រហូត​បរលោក​។ ទោះ​បីជា​​ទស្សនៈនេះ​​កន្លង​ពី​ទ្រឹស្តី​ពុទ្ធ​សាសនា​ខ្លះ​មែន​ តែ​ជា​ការ​បង្ហាញ​សុច្ឆន្ទៈដ៏​វិសេស​ថ្លៃ​ថ្លា​ណាស់​ ដោយ​លោក​ខ្លាច​កូន​ចៅ​ជំនាន់​ក្រោយ​ភ្លេច​វត្ត​អារាម​ទៅ​ជា​មនុស្ស​មិន​ស្គាល់​បាប​ បុណ្យ​ គុណ​ ទោស​ អាក្រក់​ ល្អ​ ដោយ​ហេតុ​ថា​ សាសនា​នេះ​ហើយ​ជា​ឫស​គល់​នៃ​វប្ប​ធម៌​ បើ​មនុស្សវៀរ​​សាសនា​ វត្ត​អារាម​ ដូច​​ភ្លេច​អត្ត​សញ្ញាណ​របស់​ខ្លួន​ដូច្នេះ​ដែរ​ដូច​ពាក្យ​លោក​លើក​ឡើង​ថា​ «សាសនា​រលត់​ជាតិ​រលាយ»​ព្រោះ​សាសនា​​​ជាមូល​ដ្ឋាន​នៃ​សេចក្តី​ល្អ​របស់​មនុស្ស​ ។ សូម្បី​តែក្សត្រ​​ក៏​មាន​ធម៌​គ្រប់​គ្រង​តាម​លំនាំ​គន្លង​នៃ​ព្រះ​ពុទ្ធ​សាសនាដែរ​ ដូច​ជា​នៅ​ក្នុង​ទស​ពិធ​រាជ​ធម៌​ជា​ដើម​។ ហេតុ​នោះ​ហើយ​ទើប​អ្នក​ប្រាជ្ញ​ខាង​សាសនា​​ទាំង​ឡាយ​ខិត​​ខំ​សិក្សា​ស្រាវ​ជ្រាវ​រក​ទ្រឹស្តី​​ល្អៗ​ដែល​មាន​តំលៃ​ដល់​ជាតិ​ ដល់​សាសនា​ដើម្បី​សុខ​សន្តិ​ភាព​ក្នុង​សង្គម​។  (នៅមានត)