ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដក​បំផ្លាញ​ដើម​កញ្ឆា​៣៨ដើម​ ដែល​​​លួច​ដាំ​ដោយ​ខុស​ច្បាប់

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ កាល​ពី​ថ្ងៃ​ទី​៣១ សីហា វេលា​ម៉ោង​៤​រសៀល សមត្ថ​កិច្ច​នគរ​បាល​​ដឹក​នាំ​​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​រួម​ដោយ​​លោក​អ៊ុំ សុផល អធិ​ការ​នគរ​បាល​ក្រុង បាន​ដក​កញ្ឆា​​ក្នុង​ចំការ​ក្រោយ​ផ្ទះ​​​គ្រួសារ​មួយ​​ចំនួន​៣៨​ដើម ក្នុង​នោះ​ដើម​ធំ​​​២៥​ដើម និង​​ដើម​តូច​ចំនួន​១៣​ដើម ។ ម្ចាស់​​ចំការ​​ឈ្មោះ​មូល ខៀវ ភេទ​ស្រី អាយុ​៦១​ឆ្នាំ

ក្រុង​ប៉ោយ​ប៉ែត ៖ កាល​ពី​ថ្ងៃ​ទី​៣១ សីហា វេលា​ម៉ោង​៤​រសៀល សមត្ថ​កិច្ច​នគរ​បាល​​ដឹក​នាំ​​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​រួម​ដោយ​​លោក​អ៊ុំ សុផល អធិ​ការ​នគរ​បាល​ក្រុង បាន​ដក​កញ្ឆា​​ក្នុង​ចំការ​ក្រោយ​ផ្ទះ​​​គ្រួសារ​មួយ​​ចំនួន​៣៨​ដើម ក្នុង​នោះ​ដើម​ធំ​​​២៥​ដើម និង​​ដើម​តូច​ចំនួន​១៣​ដើម ។

ម្ចាស់​​ចំការ​​ឈ្មោះ​មូល ខៀវ ភេទ​ស្រី អាយុ​៦១​ឆ្នាំ ស្ថិត​នៅ​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ សង្កាត់​ប៉ោយ​ប៉ែត បាន​លួច​ដាំ​កញ្ឆា​បន្លំ​​ក្នុង​​ចំការ​អំពៅ​ ននោង និង​ត្រឡាច ​។ ក្នុង​​ពេល​បំផ្លាញ​កញ្ឆា​នោះ​គេ​ឃើញ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សាលា​ក្រុង និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ផង​ដែរ ។

ឆ្លៀត​ពេល​​មាន​អ្នក​ជិត​ខាង​ចោម​រោម​មើល ​លោក​ឧត្តម​សេនីយ៍​ត្រី​ស្នង​ការ​ខេត្ត​បាន​​ណែ​នាំ​ដល់​ប្រជា​ពល​រដ្ឋ​​​កុំ​ឱ្យ​​​ដាំ​កញ្ឆា​នេះ​ ព្រោះ​វា​ជា​សារ​ធាតុ​ញៀន​ បើ​ក្មេងៗ​យក​ទៅ​សេព​វា​នឹង​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ ហើយ​ក្នុង​ពេល​ញៀន​ក៏​អាច​ឈាន​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ទៀត​ផង ។ ចំពោះ​ម្ចាស់​ផ្ទះ​និង​វត្ថុ​តាង​​លោក​អធិ​ការ​ប្រាប់​ថា ក្រោយ​​ពេល​​សួរ​នាំ​ធ្វើ​កំណត់​ហេតុ​រួច​នឹង​បញ្ជូន​ទៅ​ស្នង​ការ​​ដ្ឋាន​ខេត្ត ៕