ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​សំខាន់​ផុតលេខ​​

11 ឆ្នាំ មុន

​សម្តេច​សង្ឃ​កាតូ​លិក​ទើប​បញ្ចប់​វិស្ស​មកាល​ផ្ទាល់​ខ្លួន​ រូតរះ​ចូល​ជិះ​រថយន្ត​Limousin ​ដើម្បី​ទៅ​ព្រលាន​យន្ត​ហោះ​ ​។ ​ដោយ​ខាន​បើក​រថយន្ត​យូរហើយ​ ​សម្តេច​សង្ឃ​នឹក​ចង់​សាក​​មើល​ក៏​ប្រាប​់​​​សូហ្វ័រ​ឱ្យ​ទៅ​​អង្គុយ​​កៅ​អី​ក្រោយ​ ​ហើយ​ព្រះ​អង្គ​ក៏ចាប់​ផ្តើម​បើក ​។ ​
​ពេល​រថយន្ត​បង្កើនល្បឿន​ដល់​៩០​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង ​សម្តេច​សង្ឃ​កាតូលិក​ត្រូវ​ប៉ូលិស​ចរាចរ​ហៅ​ឱ្យ​ឈប់​និងបញ្ជា​ឱ្យ​អែប​

​សម្តេច​សង្ឃ​កាតូ​លិក​ទើប​បញ្ចប់​វិស្ស​មកាល​ផ្ទាល់​ខ្លួន​ រូតរះ​ចូល​ជិះ​រថយន្ត​Limousin ​ដើម្បី​ទៅ​ព្រលាន​យន្ត​ហោះ​ ​។ ​ដោយ​ខាន​បើក​រថយន្ត​យូរហើយ​ ​សម្តេច​សង្ឃ​នឹក​ចង់​សាក​​មើល​ក៏​ប្រាប​់​​​សូហ្វ័រ​ឱ្យ​ទៅ​​អង្គុយ​​កៅ​អី​ក្រោយ​ ​ហើយ​ព្រះ​អង្គ​ក៏ចាប់​ផ្តើម​បើក ​។ ​
​ពេល​រថយន្ត​បង្កើនល្បឿន​ដល់​៩០​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង ​សម្តេច​សង្ឃ​កាតូលិក​ត្រូវ​ប៉ូលិស​ចរាចរ​ហៅ​ឱ្យ​ឈប់​និងបញ្ជា​ឱ្យ​អែប​ចូល​ចិញ្ចើម​​ថ្នល់​ ​។ ​ភ្នាក់​ងារ​ប៉ូលិស​មួយ​រូប​ដើរមក​ពិនិត្យ​រថយន្ត​ឃើញ​លើ​កៅអី​ក្រោយ​មាន​ប​ុរស​ម្នាក់​កំពុង​តែដេក ​ក៏​និយាយ​ជា​មួយ​សម្តេច​សង្ឃ ៖
-សូម​រង់ចាំ​បន្តិច ​,ខ្ញុំ​មាន​ការ​ត្រូវ​​និយាយ​ទូរស័ព្ទ​សិន ។ ថាហើយ ​ភ្នាក់​ងារ​ប៉ូលិស​នោះ​ថយ​ទៅ​ម្ខាង​ហៅទូរស័ព្ទ​ទៅប្រធានរបស់​ខ្លួន​
-ខ្ញុំ​កំពុង​ដោះស្រាយ​បញ្ហា​មនុស្ស​សំខាន​់​បំផុត​ម្នាក់​, ​តើគួរ​​ឱ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​?​
លោក​ប្រធាន​សួរវិញ​
-មនុស្ស​សំខាន់​ណា​? ​សមាជិក​ព្រឹទ្ធ​សភា​មែន​ទេ ?
-បាទ​! មិន​មែន​ទេ ​,​សំខាន់​ជាង​​ហ្នឹងទៀត ​។ ​បើ​ត្រឹម​​សមាជិក​ព្រឹទ្ធ​សភា​ ខ្ញុំ​មិន​ហៅ​មនុស្ស​សំខាន់​បំផុត​ទេ ។ ​
-ប្រធាន​រដ្ឋ​ណាមួយ​មែន​ទេ ​?
-មិន​មែន​ដែរ ។
-​ប្រធានា​ធិបតី​ ?
-ក៏​មិន​មែន​ទៀត ​,គាត់​សំខាន់​ជាង​​​ប្រធានា​ធិបតី​ទៅ​ទៀត ​។
-សរុបមក​,​គេជា​អ្នក​ណាទៅ​ ?
-ខ្ញុំ​ក៏​មិនស្គាល់​ដែរ​​។ ​ខ្ញុំ​គ្រាន់​តែដឹង​ថា​សម្តេច​សង្ឃកាតូលិក​ជា​សូហ្វ័រ​ឡាន​របស់គាត់ ​។ សម្តេច​​សង្ឃ​បើក​ឡាន​,​ ចំណែក​គាត់​ដេ​ក​ខាង​ក្រោយ​ស្រមុក​ខុរ​ៗ ៕