ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អត្ត​ឃាត​ម្នាក់​វាយ​ប្រហារ​ប្រឆាំងប៉ូលិស​នៅ​ក្រុង​អីុស្តង់​ប៊ុល​របួស​32​នាក់

13 ឆ្នាំ មុន

ជន​អត្ត​ឃាត​ម្នាក់​កា​ល​ពី​ថ្ងៃ​ទី​៣១​ តុលា បាន​ធ្វើ​ឱ្យ​​គ្រឿង​ផ្ទុះ​​​ដាក់​ជាប់ខ្លួន​គេ​ផ្ទុះ​នៅ​ទី​លាន​តាក់​ស៊ីម​ ជា​កន្លែង​សា​ធារណៈ​មាន​មនុស្ស​ច្រើន​កុះ​ករ​​មួយ​នៃ​ទី​ក្រុង​​អ៊ីស្តង់​ ប៊ុល​បណ្តាល​ឱ្យ​មនុស្ស​៣២​នាក់​ត្រូវ​របួស​ ក្នុង​នោះ​មាន​ប៉ូលិស​១៥​នាក់​។ ការ​វាយ​ប្រហារ​នោះ​ដែល​សំដៅ​ជា​ពិសេស​លើ​កង​កំលាំង​ប៉ូលិស​ពុំ​ទាន់​មាន​ ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ឡើយ ទោះ​បី​ទី​ក្រុង​សេដ្ឋ​កិច្ច​នោះ​របស់​ទួរ​គី​ពី​មុនៗ​មក​ធ្លាប់​ជា​គោល​ដៅ​ នៃ​ការ​វាយ​ប្រហារ​​នានា​របស់​ពួក​សកម្ម​ប្រយុទ្ធ​ឃើត​ក៏​ដោយ។

ជន​អត្ត​ឃាត​ម្នាក់​កា​ល​ពី​ថ្ងៃ​ទី​៣១​ តុលា បាន​ធ្វើ​ឱ្យ​​គ្រឿង​ផ្ទុះ​​​ដាក់​ជាប់ខ្លួន​គេ​ផ្ទុះ​នៅ​ទី​លាន​តាក់​ស៊ីម​ជា​កន្លែង​សា​ធារណៈ​មាន​មនុស្ស​ច្រើន​កុះ​ករ​​មួយ​នៃ​ទី​ក្រុង​​អ៊ីស្តង់​ប៊ុល​បណ្តាល​ឱ្យ​មនុស្ស​៣២​នាក់​ត្រូវ​របួស​ ក្នុង​នោះ​មាន​ប៉ូលិស​១៥​នាក់​។ ការ​វាយ​ប្រហារ​នោះ​ដែល​សំដៅ​ជា​ពិសេស​លើ​កង​កំលាំង​ប៉ូលិស​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ឡើយ ទោះ​បី​ទី​ក្រុង​សេដ្ឋ​កិច្ច​នោះ​របស់​ទួរ​គី​ពី​មុនៗ​មក​ធ្លាប់​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​​នានា​របស់​ពួក​សកម្ម​ប្រយុទ្ធ​ឃើត​ក៏​ដោយ។ ប្រមុខ​ប៉ូលិស​ក្រុង​អ៊ីស្តង់​ប៊ុល​ លោក​ហ៊ូស​ សឺ​យីន កា​ប​គីន អះ​អាង​ប្រាប់​សារ​ព័ត៌​មាន​ថា​ នេះ​ជា​ការ​វាយ​ប្រហារ​អត្ត​ឃាត​មួយ​។ ប៉ូលិស​១៥​នាក់​ និង​ជន​សីុវិល​១៧​នាក់​បាន​ត្រូវ​របួស​ដោយ​សារ​ការ​ផ្ទុះ​ដែល​កើត​មាន​​​នា​វេលា​ម៉ោង​១០ និង​៤០​នាទី​​ម៉ោង​ក្នុង​ស្រុក​។ ជន​អត្ត​ឃាត​ធ្វើ​ឱ្យ​ផ្ទុះ​ក្បែរ​បណ្តា​រថ​យន្ត​បឺស​របស់​ប៉ូលិស​​ដែល​​​ឈប់​នៅ​ជិត​វិមាន​ ATATURK ជា​ស្ថាប​និក​របស់​ប្រទេស​ទួរគី​សម័យ​ទំនើប​៕