ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េចមិនប្តូ​ប្រេង​ម៉ាស៊ីន?

11 ឆ្នាំ មុន

ទូទាំង​​​ទីប្រជុំ​ជន​​ខ្សឹប​ខ្សៀវ​គ្នា​​​ ​ពេល​សេដ្ឋី​ចាស់​អាយុ​​៨០​ឆ្នាំ យក​ប្រពន្ធ​ក្មេង​​អាយុ​ទើប​តែ​​​​២០​ឆ្នាំ ។ មួយឆ្នាំក្រោយ​មក ​នាង​ប្រពន្ធ​​ក្មេង​សម្រាល​​កូន​ ។ នាង​គិលានុបដ្ឋាយិកា​​ម្នាក់​ជូន​ពរ​​​លោកតា​ប្តី ៖
-អ៊ំពិតជា​អស្ចារ្យមែន​ សូមជួយ​ត្រេក​អរ​ផង​ ។ ប៉ុន្តែ​​ទន្ទឹ​ម​គ្នា​នេះ​ ​ខ្ញុំ​សូម​អភ័យ​ទោស​សួរ​លោក​អ៊ំ​​ថា លោក​អ៊ំ​អាយុ​ជាង​​៨០​​ឆ្នាំហើយ

ទូទាំង​​​ទីប្រជុំ​ជន​​ខ្សឹប​ខ្សៀវ​គ្នា​​​ ​ពេល​សេដ្ឋី​ចាស់​អាយុ​​៨០​ឆ្នាំ យក​ប្រពន្ធ​ក្មេង​​អាយុ​ទើប​តែ​​​​២០​ឆ្នាំ ។ មួយឆ្នាំក្រោយ​មក ​នាង​ប្រពន្ធ​​ក្មេង​សម្រាល​​កូន​ ។ នាង​គិលានុបដ្ឋាយិកា​​ម្នាក់​ជូន​ពរ​​​លោកតា​ប្តី ៖
-អ៊ំពិតជា​អស្ចារ្យមែន​ សូមជួយ​ត្រេក​អរ​ផង​ ។ ប៉ុន្តែ​​ទន្ទឹ​ម​គ្នា​នេះ​ ​ខ្ញុំ​សូម​អភ័យ​ទោស​សួរ​លោក​អ៊ំ​​ថា លោក​អ៊ំ​អាយុ​ជាង​​៨០​​ឆ្នាំហើយ ធ្វើ​ម៉េច​​​ទើប​​នៅ​តែ​អាច​បង្កើត​កូន​បាន​ទៀត​ ?
សេដ្ឋី​​​ចាស់​ឆ្លើយ​​យ៉ាង​ព្រងើយ ៖
-មក​ពី​ខ្ញុំ​​រក្សា​ម៉ាស៊ីន​​​ឱ្យ​វានៅ​តែ​ដើរ​ល្អ​ហ្នឹង​ណា ។
បន្ទាប់​​ពីកូន​ដំបូង​ ស្រាប់​តែ​មួយឆ្នាំក្រោយ​​មក​ប្រពន្ធក្មេង​​​របស់លោកតា​​​សម្រាល​កូន​​ទី​​២​​ទៀត ​។​ នាង​គិលានុបដ្ឋាយិកា​​សួរ​សំណួរ​​ដដែល​ជាមួយ​លោក​តា​​សេដ្ឋី​អាយុ​​ជាង៨០​ឆ្នាំ តែ​ត្រូវ​​ឆ្លើយ​ចម្លើយ​​ដដែល​ៗ«មក​ពី​ខ្ញុំ​​រក្សា​ម៉ាស៊ីន​ឱ្យ​វានៅ​​តែ​ដើរ​​ល្អ​ហ្នឹង​ណា ! ។
ចម្លែក​ណាស់​ ,កូន​​ទី​​២​មិន​ទាន់​​ចេះ​ឈរ​​ស្រួល​បួល​ផង​ នាង​ប្រពន្ធ​ក្មេង​​ល្ហក់របស់​លោក​តា​សេដ្ឋី​​សម្រាល​កូន​​​ទី​៣ទៀត​ ។ ពេល​នាង​គិលានុបដ្ឋា​យិកា​​សួរ​សំណួរ​​ដដែល​ លោក​តា​សេដ្ឋី​​​នៅ​តែ​ឆ្លើយ​​​ដដែល​យ៉ាង​មោទន​ៈ​«មក​ពី​ខ្ញុំ​​រក្សា​ម៉ាស៊ីន​ឱ្យ​វា​នៅ​​តែ​ដើរ​​ល្អ​ហ្នឹង​ណា !» ។

ប៉ុន្តែ​​លើក​នេះ​នាង​គិលានុបដ្ឋា​យិកា​​បន្តឹង​សំឡេង​វិញ ៖
-ម៉េច​ម៉ាស៊ីន​​របស់​លោក​​​​អ៊ំ​មិន​ប្តូ​រ​​ប្រេង​ម៉ាស៊ីន​ ? ដឹងទេ​ ,កូន​ទី​៣​​នេះ​ខ្មៅ​​ដូច​បាត​​ខ្ទះ​អីុចឹង ៕