ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀល​<<៥០>> មហា​ស្រណោះ

13 ឆ្នាំ មុន

* ១.​ ​សែន​មហា​អនិច្ចា​ ​ ​រៀល​ក្រដាស​ហារ​ ​ជ្រុះ​ជិត​ផ្សារ​ថ្មី
ដើរ​ជាន់​គ្រប់​គ្នា​ ​ ​មិន​ថា​ប្រុស​ស្រី​ ​ ​អ្នក​សុំទាន​ក្ដី
​ ​ ​ ​ ​មិន​ខ្ចី​រមិល ។

                                               (បទ​កាកគតិ)

  • ១.​    ​សែន​មហា​អនិច្ចា​    ​    ​រៀល​ក្រដាស​ហារ​    ​ជ្រុះ​ជិត​ផ្សារ​ថ្មី
            ដើរ​ជាន់​គ្រប់​គ្នា​    ​      ​មិន​ថា​ប្រុស​ស្រី​    ​    ​អ្នក​សុំទាន​ក្ដី
        ​    ​    ​    ​                     ​  មិន​ខ្ចី​រមិល ។
  • ២.​    ​ខ្ញុំ​រើស​ជូត​ស្អាត​    ​       ​ពន្លា​អោយ​លាត​    ​    ​ហាលថ្ងៃ​សំដិល
            ហុច​ក្មេង​ក្នុង​ផ្សារ​    ​    ​សុំទាន​ជុំ​វិល​    ​        ​យិះ ពូ​នេះ​ខិល
        ​    ​    ​                            ​អោយ​៥០​រៀល ។
  • ៣.​    ​ក្មែ​ង​អត់​យក​ទេ​    ​        ​គេ​ស្ដីថា​នែ​!​    ​        ​ប្រយ័ត្ដ​គេ​ដៀល
            បើ​អោយ​មិន​អោយ​    ​   ​កុំ​ឆ្កឹស​កុំ​ឆ្កៀល​    ​    ​អោយ​៥០​រៀល
        ​    ​    ​                             ទិញ​ស្អី​បាន​ស៊ី ?​។
  • ៤.​    ​រៀល​អើយ​រៀល​ហារ​    ​ ​ម្ដេច​ឡើយ​វាសនា​    ​ឯង​យ៉ាប់​ដល់ទី
           គ្មាន​គេ​រាប់រក​    ​           ​ថែម​ជាន់​វក់វី​    ​       ​ក្រសួង​មន្ទីរ
        ​    ​    ​                             ​អន្ដរា​គម​ផង ។
  • ៥.​    ​បើ​បាត​ដុល្លា​    ​    ​       ​ម្លេះ​សម​អ្នក​ណា​    ​    ​ក៏​ប្រាថ្នា​ប៉ង
           តែ​នេះ​រៀល​ហារ​    ​    ​  អនិច្ចា​កន្លង​    ​          ​លោក​អើយ​ជួយ​ផង
        ​    ​    ​                            កុំអោយ​គ្នា​ហើម ។

(និពន្ធដោយលោក ឃុ​ត ណា​រិ​ន​កាន់​បូ)