ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ពោធិ​ព្រឹក្ស​​ដែល​​ព្រះពុទ្ធ​​​​ត្រាស់​​​ដឹង​​តើនៅដល់​សព្វ​ថ្ងៃ​ឬយ៉ាង​ណា​ ?​

11 ឆ្នាំ មុន

លោក​​អ្នក​​ពិត​ជា​​ស្គាល់​​ព្រះ​ពុទ្ធ​​ច្បាស់​​ណាស់​​​ ហើយ​​ក៏ធ្លាប់​​ឮ​​ការ​និទាន​​ពីការ​ត្រាស់​​​ដឹង​​របស់​​​​ព្រះ​​​អង្គ​នៅ​ក្រោម​​​ដើម​​ពោធិព្រឹក្ស​​​ដែរ។ ​តើ​​លោកអ្នក​​ដឹងថា​​ ​បច្ចុប្បន្ន​​​ដើម​​ពោធិ​ព្រឹក្ស​នោះ​​នៅរស់​​​​ ឬ​ងាប់​​​បាត់​ទៅ​ហើយ ?​

​​អ្នក​វិទ្យា​សាស្ត្រ​ម្នាក់​​គឺ​លោក​ Subhash Naunotival មកពី​​វិទ្យា​​ស្ថាន​ស្រាវ​ជ្រាវ​​ Dehradun នៅ​ប្រទេស​ឥណ្ឌា​​ បាន​​ឱ្យ​ដឹង​ថា​

លោក​​អ្នក​​ពិត​ជា​​ស្គាល់​​ព្រះ​ពុទ្ធ​​ច្បាស់​​ណាស់​​​ ហើយ​​ក៏ធ្លាប់​​ឮ​​ការ​និទាន​​ពីការ​ត្រាស់​​​ដឹង​​របស់​​​​ព្រះ​​​អង្គ​នៅ​ក្រោម​​​ដើម​​ពោធិព្រឹក្ស​​​ដែរ។ ​តើ​​លោកអ្នក​​ដឹងថា​​ ​បច្ចុប្បន្ន​​​ដើម​​ពោធិ​ព្រឹក្ស​នោះ​​នៅរស់​​​​ ឬ​ងាប់​​​បាត់​ទៅ​ហើយ ?​

​​អ្នក​វិទ្យា​សាស្ត្រ​ម្នាក់​​គឺ​លោក​ Subhash Naunotival មកពី​​វិទ្យា​​ស្ថាន​ស្រាវ​ជ្រាវ​​ Dehradun នៅ​ប្រទេស​ឥណ្ឌា​​ បាន​​ឱ្យ​ដឹង​ថា​ ដើម​ពោធិព្រឹក្ស​​​បច្ចុប្បន្ន​​នៅ​រស់​​​នៅ​​ឡើយ​​ដោយ​​​មាន​អាយុ​​២៥០០​​​ឆ្នាំ​ហើយ​ ។ ​បន្ទាប់​​ពី​​​បាន​​​ពិនិត្យ​​ពិច័យ​​យ៉ាង​ល្អិត​​ល្អន់​​រួច​មក​ ​ក្រុមអ្នក​​វិទ្យាសាស្ត្រ​​​​បាន​​​គាស់​​​បេតុង​នៅ​គល់​ដើម​​​​ពោធិ​ព្រឹក្ស​​នោះ​​ចេញ​ ដើម្បី​ឱ្យ​​វា​អាច​ស្រូប​ទឹក​​បាន​ និង​​មាន​ជាតិ​​បំប៉ន​ដល់​​ឫស។​

​ដើម​ពោធិព្រឹក្ស​​ស្ថិត​នៅ​ពុទ្ធគយា​ ក្នុង​រដ្ឋ​​ប៊ីហា​ ប្រទេស​​ឥណ្ឌា​​​ភាគ​​ខាងកើត ចម្ងាយ​​១០០​​​​គីឡូ​​ម៉ែត្រ​​ពីទីក្រុង​ប៉ាត់តាក់ណា​ ។  នៅ​ក្រោម​ដើម​​​ពោធិព្រឹក្ស​​​មាន​សំណង់​ប្រាសាទ​​​បុរាណ​មាន​អាយុកាល​​១៥០០​​ផងដែរ​ ។ ​ ទី​នោះ​​​ទាក់​ទាញ​​​​អ្នក​​ទេសចរ​​ជា​ច្រើន​​​ទៅ​​ទស្សនា​​​ ក្នុង​នោះ​​​គ្រាន់​​​តែ​អ្នក​​ទេសចរ​​ជប៉ុន​​មាន​​រាប់​ពាន់​​នាក់​ឯណោះ​​​ក្នុង​មួយ​ឆ្នាំ ។​

ក្រោយ​ពេល​​ត្រាស់​ដឹង ​​​​ធម៌របស់​ព្រះ​ពុទ្ធ​បាន​ផ្សព្វ​​​ផ្សាយ​​​ទៅ​យ៉ាង​​​​ឆាប់​រហ័ស​​ចូល​ដល់​គ្រប់ស្រទាប់​​វណ្ណៈ​​ ឋានៈ​​នៃ​មហា​ជន​ ។ ព្រះ​​ពុទ្ធ​សម្តែង​​ធម៌​​ប្រាប់​ឱ្យ​មហា​ជន​​​ដឹងថា មាគ៌ា​​ដែល​នាំទៅ​រកការ​​​សង្គ្រោះ​​​ខ្លួន​ឯង​រួចផុត​​ចាក​ទុក្ខ​​នោះ គឺ​មិនមែន​តាម​ការ​បន់​ស្រន់​​​​សុំ​ដល់​​​​ ឬពឹង​លើ​ព្រះ​​​អាទិទេព​ ឬ​មួយ​ពឹង​​លើ​អំណាច​​​ទេព​​តាម្ចាស់​​សួគ៌​​ណា​ឡើយ ​តែត្រូវ​​​​ស្គាល់​​ច្បាស់​នូវ​មាគ៌ាបដិបត្តិ​ត្រូវ ។ ​ វាជា​ការ​​បដិបត្តិ​​របស់​​​​មនុស្ស​ដោយ​ស្គាល់​​អំពី​​​​ទុក្ខ​​ ។ ​ ហេតុ​ដែល​​​ឱ្យ​​​កើត​​​​ទុក្ខ​​បណ្តាល​មក​ពីការ​ជាប់​​ក្នុង​ចំណង​ឃ្នាប​​​យន្ត​នៃ​កាម​ ​និង​តណ្ហា​ ។​

​ព្រះពុទ្ធ​ប្រសូតនៅ​ក្រុង​​កបិលពស្ត​ ក្នុង​​​សួន​​លុម្ពិនី នា​​​ថ្ងៃសុក្រ​​ ១៥​កើត ខែពិសាខ ឆ្នាំ​ច​ ​​ នៅ​​ក្រោម​​ដើម​សាល​ព្រឹក្ស​ ។ ​ក្នុង​ព្រះ​ជន្ម​​១៦​ព្រះ​វស្សា​​ព្រះ​​សិទ្ធ​ត្ថ (ព្រះ​​ពុទ្ធ)​ ​បាន​​រៀបអភិសេក​​​​ជាមួយ​នាង​​​ពិម្ពាយ​សោធរា​ និង​ក្រោយ​មក​​​​មាន​​រាជ​​បុត្រ​មួយ​អង្គ​ព្រះ​​នា​ម​​​រាហុល​កុមារ​ ដែល​​​នាម​​នេះ​​​មាន​ន័យ​​ថា​«​​​ចំណង​ជាប់​ជំពាក់​​​បាន​មក​ដល់​​​​​ហើយ​» ។​​ព្រះ​​​សិទ្ធ​ត្ថ រស់​​នៅក្នុង​​​​ជីវិត​​ដ៏​ល្អ​​បំផុត ហើយ​បញ្ហា​ជីវិត​​នេះ​ធ្វើ​​​ឱ្យ​​ទ្រង់​​យល់​​ដល់​ការ​​ឈឺ​ចាប់​​របស់​​សត្វ​លោក ។  ​ក្នុងព្រះ​​​ជន្ម​​​២៥​ព្រះ​វស្សា​​​ ព្រះអង្គ​​បាន​យាង​ទៅ​​បួស​ សិក្សា​រៀន​សូត្រ​​ ។ ក្នុង​​​ពេល​​បួស​ព្រះសិទ្ធត្ថ មិន​​ឆាន់​​​អាហារ​​​៦​វស្សា​​។​

​ក្នុងព្រះ​ជន្ម​​​៣៤ព្រះ​​វស្សា​​​ក្រោម​ដើមពោធិ​ព្រឹក្ស​​នៅ​​​ក្រុង​​​ប៊ីហា ព្រះអង្គ​សម្រេច​​បាន​ព្រះ​​សម្ពោធិញ្ញាណ​ ឬ​​ការ​ត្រាស់​​​ដឹង​​ នា​ថ្ងៃពុធ ១៥​កើត​​ ខែពិសាខ​ ឆ្នាំរកា​​ ។​​ព្រះ​​ពុទ្ធ​ចូលព្រះ​​​បរិនិព្វាន​​នៅ​ថ្ងៃអង្គារ​​ ១៥​កើត​​ ខែពិសាខ ​​ឆ្នាំ​ម្សាញ់​ ក្នុងព្រះ​​ជន្ម​​​៨០​ព្រះ​វស្សា​​​ នៅ​គីស៊ីណា​រ៉ា សព្វ​ថ្ងៃ​​ហៅ​ឧត្តរ​ប្រទេស។​​ព្រហ្មញ្ញ​​​សាសនា​ និង​ពុទ្ធ​សាសនា​​ហូរ​ចូល​ប្រទេស​កម្ពុជា​​ចាប់ពី​​សតវត្ស​​ទី១ ។ ចាប់​​ពី​​ចុង​សតវត្ស​​ទី​៧​ ព្រះពុទ្ធ​​​សាសនា​​ទទួល​​ជ័យ​ជំនះ​លើ​ព្រហ្ម​ញ្ញ​​សាសនា​​​ជា​​រៀង​រហូត ។ ​បច្ចុប្បន្ន​​ព្រះ​​ពុទ្ធសាសនា​​​​ចាក់ឫស​​យ៉ាង​ជ្រៅ​​​ក្នុង​សង្គម​​​​ខ្មែរ និង​ក្លាយ​ជា​សាសនា​របស់​រដ្ឋ ៕​