ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ផ្ទះ​ចូល​លួច​ទ្រព្យ​សម្បតិ្ត​សមត្ថ​កិច្ច​ចាប់​៥នាក់​ចោទ​ពី​បទ​ប្លន់

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ជន​សង្ស័យ​៥​នាក់​ត្រូវ​កំលាំង​នគរ​បាល​ស្រុក​ភ្នំ​ព្រឹក​តាម​ចាប់​ខ្លួន​ បាន​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​មាន​សេច​ក្តី​រាយ​ការណ៍​ថា ក្រុម​នេះ​បាន​គាស់​ផ្ទះ​អ្នក​ភូមិ​ម្នាក់​ចូល​លួច​យក​ទ្រព្យ​សម្បត្តិ​ កាល​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ សីហា នៅ​ចំណុច​ភូមិ​ភ្នំ​ប្រាំ​ពីរ ឃុំ​ចក្រី ស្រុក​​ភ្នំ​ព្រឹក​ ។ ក្រោយ​ពី​ចាប់​ខ្លួន​ជន​សង្ស័យ​​​៥​នាក់​នេះ ​​សមត្ថ​កិច្ច​​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ដោយ​ចោទ​ ប្រកាន់​ពី​បទ​ប្លន់ ។ តាម​របាយ​ការណ៍​របស់​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ភ្នំ​ព្រឹក​បាន​ឱ្យ​ដឹង​ថា

ខេត្ត​បាត់​ដំបង ៖ ជន​សង្ស័យ​៥​នាក់​ត្រូវ​កំលាំង​នគរ​បាល​ស្រុក​ភ្នំ​ព្រឹក​តាម​ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​មាន​សេច​ក្តី​រាយ​ការណ៍​ថា ក្រុម​នេះ​បាន​គាស់​ផ្ទះ​អ្នក​ភូមិ​ម្នាក់​ចូល​លួច​យក​ទ្រព្យ​សម្បត្តិ​ កាល​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ សីហា នៅ​ចំណុច​ភូមិ​ភ្នំ​ប្រាំ​ពីរ ឃុំ​ចក្រី ស្រុក​​ភ្នំ​ព្រឹក​ ។ ក្រោយ​ពី​ចាប់​ខ្លួន​ជន​សង្ស័យ​​​៥​នាក់​នេះ ​​សមត្ថ​កិច្ច​​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្លន់ ។

តាម​របាយ​ការណ៍​របស់​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ភ្នំ​ព្រឹក​បាន​ឱ្យ​ដឹង​ថា ជន​ទាំង​​៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​រួម​មាន​១-​ឈ្មោះ​យូ សីហា អាយុ​១៨​ឆ្នាំ ២-ឈ្មោះ​ឡឹប ខេង អាយុ​១៨​ឆ្នាំ ៣-ឈ្មោះ​ហេង ភារម្យ អាយុ​១៨​ឆ្នាំ ៤-ឈ្មោះ​ហាក់ ធី អាយុ​២២​ឆ្នាំ និង​៥-ឈ្មោះ​ណែម ស៊ីថា អាយុ​១៨​ឆ្នាំ ។​ រីឯ​ម្ចាស់​ផ្ទះ​ដែល​ប្តឹង​​ចោទ​ប្រកាន់​ជន​ទាំង​៥​នាក់​នេះ​ឈ្មោះ​សំ សុង ភេទ​ស្រី អាយុ​៥៩​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​​ខាង​លើ ។ សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​ក្រុម​នេះ​បាន​ជា​​បន្ត​បន្ទាប់​​ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ ។

យោង​តាម​ពាក្យ​បណ្តឹង​របស់​ស្រី្ត​ឈ្មោះ​សំ សុង បាន​និយាយ​ថា ផ្ទះ​នោះ​ជា​ផ្ទះ​ប្អូន​របស់​គាត់​ឈ្មោះ​សៀវ ឡាន ភេទ​ស្រី អាយុ​៤១​ឆ្នាំ ។ ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា ក្រុម​ជន​សង្ស័យ​បាន​គាស់​បង្អួច​ចូល​លួច​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រា​ដែល​ប្អូន​ស្រី​គាត់​មិន​នៅ ​ដោយ​​បាន​លួច​យក​ទូរទស្សន៍​មួយ​គ្រឿង កាបិត និង​ចាន​​​ឆ្នាំង ។

នៅ​ពេល​ធ្វើ​ការ​សាក​សួរ​ជន​ទាំង​៥​នាក់​បាន​​សារ​ភាព​ថា ពួក​គេ​រស់​នៅ​ភូមិ​កោះ​ស្វាយ ឃុំ​ផ្ទះ​រូង ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍​សាត់ ។ ពួក​គេ​​មក​ចំណុច​កើត​ហេតុ​នេះ​កាល​ពី​ថ្ងៃ​ទី​២០ សីហា ដើម្បី​រក​ការ​ងារ​ធ្វើ ​ប៉ុន្តែ​ដោយ​សារ​តែ​អត់​លុយ​ទិញ​បាយ​ហូប ទើប​នាំ​គ្នា​ប្រព្រឹត្ត​បទ​ល្មើស​បែប​នេះ ។ ក្រោយ​ពី​លួច​បាន​មិន​ទាន់​បាន​លក់​ផង ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​តែ​ម្តង ។

មន្ត្រី​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​បាន​ថ្លែង​ថា ក្រុម​នេះ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ក្រោយ​កើត​ហេតុ​មួយ​ថ្ងៃ​ ខណៈ​ដែល​ពួ​​ក​គេ​បំរុង​យក​ទ្រព្យ​សម្បត្តិ​ដែល​​លួច​​បាន​ទៅ​លក់​​ ។ ក្រុ​មនេះ​អាច​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្លន់ ពី​ព្រោះ​សកម្ម​ភាព​ពួក​គេ​ប្រព្រឹត្ត​​ឡើង​ដោយ​មាន​​បក្ស​ពួក​ច្រើន ​ហើយ​ត្រូវ​បញ្ជូន​ទៅ​​សាលា​ដំបូង​​​ខេត្ត​ នា​រសៀល​ថ្ងៃ​ទី​២៦ សីហា ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​ ៕