ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​​​​គ្រោះ​​​រាំ​​ង​ស្ងួត​​​​​​ធ្វើ​ពិធី​​​បួង​សួង​​​សុំ​​ទឹក​​​ភ្លៀង​តាមជំនឿពីបុរាណ

11 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​ប្រជា​ពល​រដ្ឋ​​​នៅភូមិ​​​​​​​រំពើន​​​​​ ឃុំ​​​​ស្តេច​​​គង់​​​ខាងលិច​​ ស្រុក​បន្ទាយ​​​​មាស​​ កាល​ពី​ព្រឹក​​​ថ្ងៃទី​​១៩ កក្កដា ​​​បា​ន​ធ្វើ​​ពិធី​​​បួង​សួង​​ និង​​លេង​​​​​ភ្លេង​​​ថ្វាយ​​​អ្នក​តា​​​ភ្នំ​​​រំពើន​​ ដោយ​ដាក់​សែន​​​ក្បាល​​ជ្រូក​ មាន​់​ស្ងោ​រ និង​​នំ​ចំណី​​ ដើម្បី​សុំ​សេច​ក្តី​​​សុខ​​សប្បាយ​​​ ជា​ពិសេស​​​សុំ​ទឹក​ភ្លៀង​​​​ក្នុង​រដូវ​​​វស្សា​​នេះ​​ ខណៈ​​​មិន​ទាន់​មាន​​ភ្លៀង​​​​ធ្លាក់​​​ជោក​ជាំ​​​សម្រាប់​ធ្វើ​ស្រែ ។

ខេត្ត​កំពត ៖ ​ប្រជា​ពល​រដ្ឋ​​​នៅភូមិ​​​​​​​រំពើន​​​​​ ឃុំ​​​​ស្តេច​​​គង់​​​ខាងលិច​​ ស្រុក​បន្ទាយ​​​​មាស​​ កាល​ពី​ព្រឹក​​​ថ្ងៃទី​​១៩ កក្កដា ​​​បា​ន​ធ្វើ​​ពិធី​​​បួង​សួង​​ និង​​លេង​​​​​ភ្លេង​​​ថ្វាយ​​​អ្នក​តា​​​ភ្នំ​​​រំពើន​​ ដោយ​ដាក់​សែន​​​ក្បាល​​ជ្រូក​ មាន​់​ស្ងោ​រ និង​​នំ​ចំណី​​ ដើម្បី​សុំ​សេច​ក្តី​​​សុខ​​សប្បាយ​​​ ជា​ពិសេស​​​សុំ​ទឹក​ភ្លៀង​​​​ក្នុង​រដូវ​​​វស្សា​​នេះ​​ ខណៈ​​​មិន​ទាន់​មាន​​ភ្លៀង​​​​ធ្លាក់​​​ជោក​ជាំ​​​សម្រាប់​ធ្វើ​ស្រែ ។

​​​លោក​​តា​នាក់​ ហេន​ អាយុ​​៧០​ឆ្នាំ ​ជា​គ្រូ​​​អាចារ្យ​​​នៅ​វត្ត​​​គិរី​​​​បុប្ផា​រំពើន​ ​និង​ជា​​​អ្នក​គិត​​គូរ​​រៀប​ចំ​​​​​ពិធី​​​​លេង​​ភ្លេង​​​​​​បញ្ជាន់​អា​រក្ស​​​ប្រាប់​ឱ្យ​​​​ដឹង​ថា ​​ជា​រៀង​រាល់​ឆ្នាំឱ្យ​តែ​ចូល​​​ដល់​រដូវ​វស្ស​ា​​​​ជួប​គ្រោះ​​រាំង​ស្ងួត​​​ ក៏​នាំ​​គ្នា​លេង​ភ្លេង​បញ្ជាន់​​រូប​​​​​ថ្វាយ​​​អារ​ក្ស​​​​អ្នក​តា​​ភ្នំ​​ សុំ​​ឱ្យ​​​មាន​​ភ្លៀង​ធ្លាក់​​​​ឆាប់​​បាន​​​ប្រជា​កសិករ​​​ដក​ស្ទូង​​​ ។ ​ការ​លេង​ភ្លេង​​​​​បញ្ជាន់​​​​រូប​នេះ​​​ថ្វាយ​​​ចំពោះ​​លោកតា​​​ផុល គឺ​ជា​ខ្មោច​អា​រក្ស​​​ធំ​ជាង​​​គេ​នៅ​ភ្នំ​​រំពើន​​​​​ ប៉ុន្តែ​​​ការ​លេង​ភ្លេង​​​នេះ​ម​ិន​មាន​​អ្នក​​ស្នង​រូប​​​​ទេ គ្រាន់​តែ​​​លេង​​ភ្លេង​​​ថ្វាយ​​​​ប៉ុណ្ណោះ​​ ដើម្បីឱ្យ​​​​ចាស់​ទុំ​​​នៅ​ក្នុង​ភូមិ​​​អង្វ​រ​ក​រសុំ​លោក​តា​​ផុុល​ ជួយ​​​​ឱ្យ​មាន​​​ភ្លៀង​​​ធ្លាក់​​​សម្រាប់​ធ្វើ​ស្រែ​ក្នុង​​រដូវ​​​វស្សា​​ ។

​លោក​តា​អា​ចារ្យ​​​​​​ឱ្យ​ដឹង​ថា ​កាល​ពី​​​ឆ្នាំ​មុន​​​គ្រាន់​​តែ​​​លេង​​ភ្លេង​​​ថ្វាយ​​ខ្មោច​​​អារក្ស​​​ភ្លាម​ ស្រាប់​តែ​​​​ស្ត្រី​​​​ឈ្មោះ​​​នាង​ យ៉ាវ​ រត់​ចេញ​ពី​ផ្ទះ​​​មក​ចូល​រូ​ប​​​អះ​អាង​​​ថា​ ខ្លួន​ជា​​​តា​ផុល​ ។ ដូច្នេះ​ហើយ​​​​ពេល​លេង​​ភ្លេង​ថ្វាយ​​​​លើក​ក្រោយ​​​នេះ​​​ ស្ត្រី​នោះ​​​ត្រូវ​ប្តី​ចាក់​សោ​​ជាប់​នៅ​ក្នុង​​​ផ្ទះព្រោះ​​​ខ្លាច​​​​​ឮ​​​សូ​រភ្លេង​​​​​​រត់​​ទៅ​​​ចូល​រូប​​​ស្នង​តា​​ផុល​​​ទៀត​ ។

ទាក់​ទិន​នឹង​​​​ភាព​រាំង​ស្ងួត​​​ លោក​​​ជា​ ចាន់​លី អភិ​បាល​​​ស្រុក​បន្ទាយ​​មាស​ឱ្យ​ដឹង​ថា ​​ដើម​រដូវ​វស្សា​​​​ឆ្នាំ​​​នេះ​មា​ន​​ភ្លៀង​ធ្លាក់​ច្រើន​​​ ហើយ​​ពល​រដ្ឋ​​​នៅ​ស្រុកបន្ទាយ​​​មាស​​​ភាគ​ច្រើន​គឺ​​​ធ្វើ​​ស្រូវ​ពង្រោះ​​​ដូច​ជា ​នៅ​ឃុំ​ព្រៃ​ទន្លេ​​​ ឃុំ​​ត្នោត​​​ចុង​ស្រង់ និង​ឃុំ​​​ប​ន្ទាយ​​​​មាស​ រី​ឯ​​ឃុំ​ផ្សេង​​​ប្រជា​ពល​រដ្ឋ​​​​ស្ទូង​​​ស្រូវ​បាន​តិច​តួ​ច​​ណាស់​ ព្រោះ​ជួប​​គ្រោះ​​រាំង​ស្ងួត ។​លោក​​ ចាន់​​ រឹទ្ធ អនុ​ប្រធាន​​​មន្ទីរ​​​កសិកម្ម​​ខេត្ត​កំព​ត​​ថ្លែង​ថា ​​​ទូ​ទាំង​​​​ខេត្ត​​កំពត​​​​មាន​ស្រុក​​ចំនួន​​៣​​​ គឺ​ស្រុក​​​បន្ទាយ​មាស​​​ ស្រុក​​ជុំ​គិ​រី​ ​​និង​ស្រុក​​ទឹក​​ឈូ ប្រជា​កសិករ​​​មានទឹក​​​​បង្ក​បង្កើន​ផល​ស្រូវ​​​​ ព្រោះ​​​ភូមិ​សាស្ត្រ​ស្រុក​ទាំង​​បី​នេះ​​ សុទ្ធ​តែ​មាន​​​​​អា​ង​ទំនប់​​ និង​មាន​ប្រព័ន្ធ​​ស្រោច​​ស្រព​ស្រូវ​។ ចំណែក​​​ស្រុក​ផ្សេង​​ៗ​ទៀត​​​​ប្រជា​កសិករ​​​កំពុង​​​​បូ​ម​ទឹក​ដើម្បី​ធ្វើ​ស្រែ​​ ។ ​​

​​ពល​រដ្ឋ​​​​នៅ​ក្នុង​ឃុំ​​​​សេ្តច​​គង់​​និយាយ​ថា បន្ទាប់​​ពី​​​រៃ​​អង្គាស​ប្រាក់​​​​​​ពី​​​អ្នក​ភូមិ​​​​បាន​ហើយ​ ក៏​​ទិញ​ក្បាល​ជ្រូក​​​ និង​មាន់​ស្ងោ​​រលេង​​ភ្លេង​​ថ្វាយ​​​អារក្ស​​សុំ​ទឹក​ភ្លៀង​​​​ តែ​មិន​​​ទាន់​​​​ឃើញ​មាន​​​​ភ្លៀង​​​ធ្លាក់​សោះ​ ។ ​​​ក្នុង​​ស្ថាន​ភាព​​បែប​នេះ​​ អ្នក​ភូមិ​​​ដណ្តើម​​​គ្នា​បូម​ទឹក​​ដក​ស្ទូង​​​​ដដែល​ ព្រោះ​​​​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាច​​​ហួស​​​ខែ​មិន​​​អាច​​ធ្វើ​​​ស្រែ​បាន​ ។ ​​ប្រជា​កសិក​រ​​និ​យាយ​​ថា សព្វ​ថ្ងៃ​​​​ពួក​​​គាត់​​ហាក់​ដូច​ជា​​​​នាំ​គ្នា​​​​​​ធ្វើ​ស្រែ​ប្រវាស់​មេឃ​​​​​ ។ ​​ដូច្នេះ​​​ពួក​គាត់​​​​​​សំណូម​​​​​ពរ​ដល់​​​​អាជ្ញា​ធរ​គ្រប់​ជាន់​ថ្នាក់​​​​ឱ្យ​យ​ក​ចិត្ត​ទុក​ដាក់​​​ថែម​​​ទៀត​ចំពោះ​​ការ​កសាង​​​ប្រព័ន្ធ​​​ស្រោច​ស្រព​​ ព្រោះ​ពួក​គាត់​រំពឹង​​​ចម្បង​​លើ​របរ​​ស្រែ​​ចម្ការ​​នេះ​ហើយ ៕