ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​របរ​ចិញ្ចឹម​ចង្រិត​លក់​របស់​អ្នក​ខេត្ត​ព្រៃវែង​

11 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ​ចង្រិត​កំពុង​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផ្អើល​នាំ​គ្នា​ចិញ្ចឹម​​ដោយ​សារ​តែ វា​ជា​មុខ​របរ​ដែល​ប្រើ​ប្រាស់​ដើម​ទុន​តិច ពេល​វេលា​ខ្លី តែ​ទទួល​បាន​ទិន្ន​ផល​ច្រើន។ ជាក់​ស្តែង​​នៅ​ក្នុង​តំបន់​អ្នក​លឿង ដែល​ស្ថិត​​ក្នុង​ស្រុក​ពាមរក៍ ​ខេត្តព្រៃវែង ​គ្រាន់តែ​រយៈ​ពេល​ជាង​១​​ខែ​ប៉ុណ្ណោះ​ ប្រជា​ពល​រដ្ឋ​ដែល​បាន​ចាប់​យក​មុខ​របរ​នេះ​បាន​កើន​ឡើង​ជាង​១០​គ្រួសារ​ទៅ​ហើយ ។

លោក​មាឃ សុវណ្ណា ជា​អ្នក​ចិញ្ចឹម​​ចង្រិត​ដែក​នៅ​តំបន់​អ្នក​លឿង​​បាន​ឱ្យ​ដឹងថា សព្វ​ថ្ងៃ​គាត់​មាន​អាង​ចិញ្ចឹម​​ចង្រិតចំនួន​៥​ ​ដែល​អាង​នីមួយៗ​មាន​ទទឹង​១​ម៉ែត្រ​២​តឹក បណ្តោយ​៥​ម៉ែត្រ និង​កម្ពស់​កន្លះ​ម៉ែត្រ ​ដែល​ក្នុង​១​អាង​គាត់​ដាក់​ពង​ចង្រិត​ដែក​ចំនួន​២៥០​ចាន ។ ពង​ចង្រិត​ដែក​ទាំង​នេះ​ចាប់​ញាស់​នៅ​អាយុ​ជាង​៧​ថ្ងៃ ​ហើយ​ក្រោយ​ពី​ញាស់​វា​ត្រូវ​ការ​រយៈ​ពេល​លូត​លាស់​ចំនួន​១​ខែ​២០​ថ្ងៃ​ទៀត​ទើប​ដល់​អាយុ​ក្លាយ​ជា​មេ​ចង្រិត​អាច​ពង និងចាប់​លក់​បាន ។

បន្ទាប់​ពី​ញាស់​ភ្លាម​​កូន​ចង្រិត​ស៊ី​កន្ទក់​ពោត ជា​អាហារ​ លុះ​អាយុ​បាន​៧​ទៅ​១០​ថ្ងៃ ទើប​វា​អាច​ស៊ី​ស្លឹក​រុក្ខ​ជាតិ​ជា​អាហារ ហើយ​ស្លឹក​​រុក្ខ​ជាតិ​ទាំង​នោះ​គឺជា​ប្រភេទ​រុក្ខ​ជាតិ​ដើម​ទាប​ជាប់​ដី និង​ប្រភេទ​ដើម​វល្លិ៍​ដែល​ងាយ​ស្រួល​​រក​បំផុត​​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នក​ស្រុក​​ដូច​ជា​ស្លឹក​សាវម៉ាវ​ព្រៃ ​ស្លឹក​បាស់ ស្លឹក​ដំឡូង ស្លឹក​ និង​ផ្លែ​កន្ធុំ​ថេត និង​ស្លឹក​រុក្ខ​ជាតិ​ផ្សេងៗ​ទៀត​ជាច្រើន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕