ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ព្រះ​បដិមា​សម័យ​អង្គរ​ឱ្យ​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ព្រះ​បដិមា​ប្រក់​នាគ​រចនា​បថ​សម័យ​អង្គរ​​ចំនួន​១​ដែល​កំលាំង​នគរ​បាល​ ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​រឹប​អូស​បាន​ពី​ក្រុម​ជន​ទុច្ច​រិត​នា​ពេល​ កន្លង​មក ត្រូវបាន​ប្រគល់​ទៅ​ឱ្យ​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​​​នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​សារ​មន្ទីរ​វប្ប​ធម៌​ខេត្ត ដែល​ជា​កន្លែង​​​មាន​សុវត្ថិ​ភាព។ លោក​វរ​សេនីយ៍​ឯក ជឹម សេង​ហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត​ទទួល​ផែន​​​កណ្តាល​យុត្តិ​ធម៌​បាន​មាន​ប្រសាសន៍​ ​​ឱ្យ​ដឹង​ថា រូប​បដិ​មា​ចំនួន​១

ខេត្ត​កំពង់​ចាម ៖ ព្រះ​បដិមា​ប្រក់​នាគ​រចនា​បថ​សម័យ​អង្គរ​​ចំនួន​១​ដែល​កំលាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​រឹប​អូស​បាន​ពី​ក្រុម​ជន​ទុច្ច​រិត​នា​ពេល​កន្លង​មក ត្រូវបាន​ប្រគល់​ទៅ​ឱ្យ​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​​​នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​សារ​មន្ទីរ​វប្ប​ធម៌​ខេត្ត ដែល​ជា​កន្លែង​​​មាន​សុវត្ថិ​ភាព។ លោក​វរ​សេនីយ៍​ឯក ជឹម សេង​ហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត​ទទួល​ផែន​​​កណ្តាល​យុត្តិ​ធម៌​បាន​មាន​ប្រសាសន៍​​​ឱ្យ​ដឹង​ថា រូប​បដិ​មា​ចំនួន​១​ព្រះ​អង្គ​នេះ គ្មាន​ព្រះ​កេស​ និង​បាក់​​ព្រះ​ហស្ត​ខាង​ស្តាំ ដែល​ត្រូវ​បាន​ជន​សង្ស័យ​ឈ្មោះ​ឡឹម នន ភេទ​ប្រុស រស់​នៅ​​ភូមិ​អណ្តូង​ស្វាយ ឃុំ​ជើង​ព្រៃ ស្រុក​បាធាយ រួម​ជា​មួយ​នឹង​បក្ស​ពួក​បាន​លួច​យក​​ចេញ​ពី​ក្នុង​វត្ត​ជើង​ព្រៃ​ ហើយ​យក​​មក​​កប់​លាក់​ទុក​នៅ​ក្នុង​ដី​ចំការ​របស់​តាឡុញ ស្ថិត​នៅ​​ក្នុង​ភូមិ​ជើង​ព្រៃ។

លោក​ស្នង​ការ​រង​មាន​ប្រសាសន៍​រំលឹក​ថា មាន​ជន​សង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ​ឡឹម នន បាន​ហៅ​ម៉ូតូ​ឌុប​​ជិះ​ចេញ​ពី​​​ទឹក​ដី​ខេត្ត​កំពង់​ធំ ក្នុង​តំលៃ​១៥.០០០​រៀល ​មក​កាន់​វត្ត​កោះ​ចំប៉ា កាល​ពី​ថ្ងៃ​ទី​១៧ តុលា ២០១០។ លុះ​មក​ដល់​កន្លែង​ហើយ​​ជន​ទាំង​២​នាក់​​បាន​ឱ្យ​​អ្នក​រត់​ម៉ូតូ​ឌុប​​ទៅ​មុខ​ទៀត រហូត​ដល់​​ភូមិ​ស្តើង​ជ័យ ឃុំ​ស្តើង​ជ័យ ស្រុក​ជើង​ព្រៃ​ ​ជាប់​ព្រំ​ប្រទល់​ជា​មួយ​​នឹង​ស្រុក​បាធាយ ​ក៏​ឱ្យ​ឈប់​រួច​បក្ស​ពួក​ម្នាក់​បាន​ចុះ​ពី​លើ​ម៉ូតូ​ដើរ​ទៅ​យក​លុយ​​ឱ្យ​ថ្លៃ​ម៉ូតូ​​ឌុប តែ​ចាំ​បាត់ៗ​​​មិន​ឃើញ​មក​វិញ​សោះ។ ពេល​នោះ​ជន​ឈ្មោះ​ឡឹម នន បាន​ទាញ​កាំភ្លើង​ខ្លី​​​ចេញ​ពី​ចង្កេះ​​ក្នុង​គោល​បំណង​ភ្ជង់​​ប្លន់ ប៉ុន្តែ​​ភ្លាម​នោះ អ្នក​​រត់​ម៉ូតូ​ឌុប​បាន​ជិះ​​ម៉ូតូ​រត់​ចេញ​ពី​កន្លែង​នោះ​ទាំង​ព្រលឹង​ចុង​សក់​រួច​បាន​មក​ប្តឹង​នគរ​បាល​ប៉ុស្តិ៍​ស្តើង​ជ័យ​ឱ្យ​ជួយ​អន្តរា​គមន៍​តាម​ចាប់​ជន​សង្ស័យ។ ភ្លាមៗ​នោះ​​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ សហ​ការ​ជា​មួយ​​កំលាំង​នគរ​បាល​ស្រុក​​បាន​ចេញ​ប្រតិ​បត្តិ​ការ​​តាម​ចាប់​​ខ្លួន​ឈ្មោះ​ឡឹម នន បាន​ដោយ​ដក​ហូត​​កាំភ្លើង​ខ្លី​ម៉ាក​កា៥៤​មួយ​ដើម ​រួច​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ដើម្បី​សួរ​នាំ​។

ពេល​នោះ​ឈ្មោះ​ឡឹម នន​ បាន​​សារ​ភាព​ ​និង​នាំ​កំលាំង​សមត្ថ​កិច្ច​ទៅ​គាស់​​យក​ព្រះ​បដិមា​១​ព្រះ​អង្គ ដែល​បាន​​កប់​នៅ​ក្នុង​ដី​ចំការ​មួយ​កន្លែង​​មាន​ចំងាយ​ប្រមាណ​ជាង​១​គីឡូ​ម៉ែត្រ​​ឆៀង​ខាង​កើត​វត្ត​ជើង​ព្រៃ​ដែល​​​ពួក​គេ​​បាន​ដឹក​តាម​​រទេះ​​យក​មក​ជីក​​កប់​ទុក​នៅ​ទី​នោះ​ ដើម្បី​ឱ្យ​​​បក្ស​ពួក​របស់​គេ​មក​យក​បន្ត​ទៅ​លក់។ ប៉ុន្តែ​គំរោង​ការ​នេះ​ត្រូវ​បាន​កំលាំង​សមត្ថ​កិច្ច​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​​ដោយ​ឃាត់​ខ្លួន​បាន​ម្នាក់​​​ និង​សុំ​ដីកា​​ពី​តុលា​ការ​តាម​ចាប់​​បក្ស​ពួក​​ដែល​នៅ​សេស​សល់​​ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​។ លោក​វរ​សេនីយ៍​ត្រី សាន សុភា នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​បាន​ប្រាប់​ថា មុន​នឹង​លួច​​​យក​វត្ថុ​បុរាណ​ព្រះ​បដិមា​១​ព្រះ​អង្គ​នេះ ​ក្រុម​​​ជន​សង្ស័យ​ខាង​លើ​បាន​ចូល​ក្នុង​បរិ​វេណ​វត្ត​ជើង​ព្រៃ​ ដើម្បី​រក​មើល​​​វត្ថុ​បុរាណ​​​មាន​តំលៃ​ ព្រោះ​ពួក​គេ​សុទ្ធ​តែ​មាន​ប៉ាន់​មើល​​ លុះ​ពេល​យប់​​ស្ងាត់​ទើប​​ពួក​គេ​​ធ្វើ​សកម្ម​ភាព​លួច​​យក​​ចេញ​ពី​ក្នុង​វត្ត។ តាម​លោក​កើត ប៉ាត អនុ​ប្រធាន​មន្ទីរ​វប្ប​ធម៌​​ និង​វិចិត្រ​សិល្បៈ​ខេត្ត​មាន​ប្រសាសន៍​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ដែរ​ថា ព្រះ​បដិ​មា​១​ព្រះ​អង្គ​នេះ ​ធ្វើ​អំពី​ថ្ម​ភក់ ក្នុង​រចនា​បថ​​សម័យ​អង្គរ មាន​ទទឹង​ប្រវែង​៣៦​​សង្ទី​ម៉ែត្រ បណ្តោយ​ប្រវែង​៨០​សង្ទី​ម៉ែត្រ ​ប៉ុន្តែ​មិន​ដឹង​ជា​មាន​ទំងន់​ប៉ុន្មាន​គីឡូ​ក្រាម​ទេ ព្រោះ​ត្រូវ​​ប្រើ​កំលាំង​មនុស្ស​​​៥​នាក់​​ទើប​​អាច​លើក​រួច៕