ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខ​ជន​ប្រធានាធិបតី​​អេហ្ស៊ីប​​ លោក​អែល បារ៉ា​ដេ រង​ការ​​វាយប្រហារ

13 ឆ្នាំ មុន

ជ័យលាភី​​ពានរង្វាន់ណូបែល​​​ និងជា​​បេក្ខជន​​ប្រធានាធិបតី​​អេហ្ស៊ីប លោក​មហា​ម៉េដ ​អែល​បារ៉ាដេ រងការ​វាយប្រហារ​​​​ពី​មនុស្ស​​​ឥត​សណ្តាប់​ធ្នាប់​​​មួយក្រុម​​នៅ​ស្ថានីយ​ បោះឆ្នោត​ក្នុងទីក្រុង​​គែរ ​ប្រទេស​​អេហ្ស៊ីប ​កាលពីថ្ងៃទី​​១៩ មីនា កន្លង​មក ។ នេះបើ​តាមការ​ឱ្យ​ដឹង​​​ដោយ​ប្អូន​ប្រុស​​​​របស់​លោក​ ។ លោកអែលបារ៉ា​ដេ ​រងការ​វាយប្រហារ​​​នោះនៅក្នុង​​អំឡុងពេល​បោះ​ប្រជា​មតិ​​​ធ្វើ​​វិសោធ​ន​ កម្ម​​រដ្ឋធម្មនុញ្ញ ។​
​ពលរដ្ឋ​​អេហ្ស៊ីប​​បាន​ធ្វើដំណើរ​​​ទៅកាន់​ស្ថានីយ​​​​បោះឆ្នោត​​​ កាលពីថ្ងៃទី​​១៩ មីនា ​កន្លង​​មក ​​ដើម្បីបោះឆ្នោត​​លើ​ការ​​ធ្វើ​វិសោធន​កម្ម​​រដ្ឋ​ធម្មនុញ្ញ​​​ ដែលត្រូវស្នើ​ឡើង​​​​​​ជា​គំនិត​ផ្តួច​ផ្តើម​​ដំបូង​គេ​​ ក្រោយពី​​ការ​ដួល​រលំ​រប​ប​​របស់​ប្រធានាធិប​តី​​​ផ្តាច់ការ​​​លោកហូស្នី មូបារ៉ាក់ ។

ជ័យលាភី​​ពានរង្វាន់ណូបែល​​​ និងជា​​បេក្ខជន​​ប្រធានាធិបតី​​អេហ្ស៊ីប លោក​មហា​ម៉េដ ​អែល​បារ៉ាដេ រងការ​វាយប្រហារ​​​​ពី​មនុស្ស​​​ឥត​សណ្តាប់​ធ្នាប់​​​មួយក្រុម​​នៅ​ស្ថានីយ​បោះឆ្នោត​ក្នុងទីក្រុង​​គែរ ​ប្រទេស​​អេហ្ស៊ីប ​កាលពីថ្ងៃទី​​១៩ មីនា កន្លង​មក ។ នេះបើ​តាមការ​ឱ្យ​ដឹង​​​ដោយ​ប្អូន​ប្រុស​​​​របស់​លោក​ ។ លោកអែលបារ៉ា​ដេ ​រងការ​វាយប្រហារ​​​នោះនៅក្នុង​​អំឡុងពេល​បោះ​ប្រជា​មតិ​​​ធ្វើ​​វិសោធ​ន​កម្ម​​រដ្ឋធម្មនុញ្ញ ។​
ពលរដ្ឋ​​អេហ្ស៊ីប​​បាន​ធ្វើដំណើរ​​​ទៅកាន់​ស្ថានីយ​​​​បោះឆ្នោត​​​កាលពីថ្ងៃទី​​១៩ មីនា ​កន្លង​​មក ​​ដើម្បីបោះឆ្នោត​​លើ​ការ​​ធ្វើ​វិសោធន​កម្ម​​រដ្ឋ​ធម្មនុញ្ញ​​​ដែលត្រូវស្នើ​ឡើង​​​​​​ជា​គំនិត​ផ្តួច​ផ្តើម​​ដំបូង​គេ​​ ក្រោយពី​​ការ​ដួល​រលំ​រប​ប​​របស់​ប្រធានាធិប​តី​​​ផ្តាច់ការ​​​លោកហូស្នី មូបារ៉ាក់ ។​
តាម​​ប្រភពព័ត៌​មាន​​​ថា រថយន្ត​​​របស់​លោក​​​អែល​​បារ៉ាដេ ​រង​ការ​​​វាយប្រហារ​​ដោយ​មនុស្ស​​ឥត​សណ្តាប់ធ្នាប់​​​​មួយក្រុម​​​ ដែល​​ការ​វាយប្រហារ​​​​នេះធ្វើឡើង​​​ដោយ​ការ​គប់​នឹង​ដុំ​ថ្ម​​​ ដើម្បី​​រារាំង​​​លោកអែល​​បារ៉ាដេ​ កុំ​ឱ្យ​ចូលក្នុង​​ស្ថានីយ​​បោះ​ឆ្នោត ។ ​ទោះបីជា​បែបណា ​​លោក​អែល​បារ៉ា​ដេ ​ពុំ​មាន​រង​របួសអ្វីទេ ៕