ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រលោមលោកសម័យទំនើប៖ ផ្ការីកចុងរដូវភាគទី២១

11 ឆ្នាំ មុន

ផ្ការីកចុងរដូវភាគទី២១

ផ្ការីកចុងរដូវភាគទី២១

រាជធានីភ្នំពេញ ៖ ​​ប្រលោម​លោក​បែប​សម័យ​​ទំនើប​​រឿង «ផ្កា​រីក​​ចុងរដូវ» ​ដែល​លោក​អ្នក​ធ្លាប់​ទស្សនា​​តាម​គេហ​ទំព័រ​​កោះសន្តិ​ភាព​​កាលពី​ជាង​១​ ឆ្នាំ​មុន​នោះ ឥឡូវ​នេះ​​ត្រូវ​បាន​​ថត​ជា​ភាគ​ទិទាន​មាន​តួសម្តែង​ជាច្រើន​​ បង្ហើ​សំឡេង​​ពីរោះៗ ប្រគំជា​​​មួយ​តន្ត្រី​ ប្រុស​ស្រី​ជជែក​​វែក​ញែក​​ពីជំនួញ, ការងារ, ទំនាក់​ទំនង​, ​កិច្ចសហ​ប្រតិ​​បត្តិ​ការ, អាក្រក់​​-ល្អ, យុត្តិធម៌ ដើម្បី​​បុព្វ​ហេតុជីវិត​​ និង​សង្គម ។

​មនោសញ្ចេត​​នា​ផ្អែម​ល្ហែម​ ល្វីង​ជូរ​ចត់ ​កត់​ត្រា​​រឿងពិត ច្នៃ​ប្រឌិត​​ឱ្យ​មាន​ភាព​រស់​រវើក ​​ទាំង​ជីវិត​ការងារ និងស្នេហា ​​ជួប​ហើយ​ព្រាត់, ព្រាត់​ហើយ​ជួប, ​ជួប​ក៏ព្រាត់​ទៀត… តើ​ពួក​គេ​​ព្រាត់​ជួបៗ​ដល់​​ពេល​ណា ទើប​ឈានដល់​ទី​បញ្ចប់? ​ដូច្នេះ​​សូម​តាម​ដាន​សណ្តាប់​វិទ្យុ​​កោះសន្តិ​ភាព​​ភ្នំពេញ FM៨៧.៧៥ វេលា​ម៉ោង​​៨​យប់​រៀង​រាល់​ថ្ងៃ សៅរ៍-អាទិត្យ ​និងវិទ្យុ​កោះ​សន្តិ​ភាព​បាត់​ដំបង FM៨៧.៥ វេលា​ម៉ោង​​៤​រសៀល​​​រៀង​រាល់​ថ្ងៃសៅរ៍-​អាទិត្យ​ដោយ​មេត្រី​ភាព​៕