ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាត់ ឆ្វេង ឈ្នះ ឈិ​ន ធា​រ៉ា​ន់ ដោយ ពិន្ទុ ខណៈ ហេង វិ​ឆ័​យ ឈ្នះ ខន មក​រា ដោយ​ពិន្ទុ​ដែរ​នៅ​រេញ CTN

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ​ម៉ាត់ ឆ្វេង មក​ពី​សមាគម​កីឡាប្រដាល់​ខេត្ដកោះកុង បាន​ប្រកួត​ឈ្នះ​កីឡាករ​ឈិ​ន ធា​រ៉ា​ន់ មក​ពី ក្លឹ​ប​អប់រំ​កាយ​ស្រុក​អន្លង់​វែង​ដោយ​ពិន្ទុ​នៅ លើ​សង្វៀន CTN កាលពី​ថ្ងៃ​សុក្រ ទី​២១ ឧសភា កន្លង​មកនេះ ។ ការ​ជួប​គ្នា​រវាង​គូ ពិសេស​នេះ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង ខ្លាំង​ពី​អ្នក​ទស្សនា ។ ទោះបីជា​គេ​ធ្វើ​ដំណើរ មក​ពី​ឆ្ងាយ​ដូច​គ្នា​បន្ដិច​មែន តែ​មិន​មានបញ្ហា​សំរាប់​គេ​ឡើយ​។

រាជធានី​ភ្នំពេញ ៖ កីឡាករ​ម៉ាត់ ឆ្វេង មក​ពី​សមាគម​កីឡាប្រដាល់​ខេត្ដកោះកុង បាន​ប្រកួត​ឈ្នះ​កីឡាករ​ឈិ​ន ធា​រ៉ា​ន់ មក​ពី ក្លឹ​ប​អប់រំ​កាយ​ស្រុក​អន្លង់​វែង​ដោយ​ពិន្ទុ​នៅ លើ​សង្វៀន CTN  កាលពី​ថ្ងៃ​សុក្រ ទី​២១ ឧសភា កន្លង​មកនេះ ។ ការ​ជួប​គ្នា​រវាង​គូ ពិសេស​នេះ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង ខ្លាំង​ពី​អ្នក​ទស្សនា ។ ទោះបីជា​គេ​ធ្វើ​ដំណើរ មក​ពី​ឆ្ងាយ​ដូច​គ្នា​បន្ដិច​មែន  តែ​មិន​មានបញ្ហា​សំរាប់​គេ​ឡើយ​។ គេ​ទាំង​២​បាន​ប្ដូរ ស្នៀត​កណ្ដាប់ដៃ និង​ស្នៀត​កែង​គ្នា​ទៅ​វិញ ទៅ​មក​យ៉ាង​ស្វិតស្វាញ​បំផុត ធ្វើ​ឱ្យ​អ្នក​មើល មានការ​ជក់ចិត្ដ​យ៉ាង​ខ្លាំង ។ ម៉ាត់​ឆ្វេង បាន​ប្រើ​ស្នៀត​កណ្ដាប់ដៃ​វាយ​ចេញ​បាន​ល្អ ខ្លាំង​ណាស់ គឺ​វាយ​រហ័ស និង​មាន​ចំនួន​ច្រើន ចំ​គោលដៅ​ទៀត​ផង ។ ធា​រ៉ា​ន់ ព្យាយាម ទាត់​សង​មក​វិញ​ក្នុង​បំណង​បង្អាក់ដំណើរ ម៉ាត់ ឆ្វេង តែ​ម៉ាត់ ឆ្វេង កាន់តែ​មាន​សន្ទុះ ខ្លាំងក្លា​ឡើង​នៅ​ពេល​ឈាន​ចូល​ដល់​ទឹក​ទី​៣ និង​ទី​៤ ។ ធា​រ៉ា​ន់ ចុះ​ខ្សោយកំលាំង​បន្ដិច នៅ​ទឹក​ទី​៥​ធ្វើ​ឱ្យ​ម៉ាត់ ឆ្វេង មានឱកាស ដណ្ដើម​យកជ័យ​ជំនះ​ទាល់តែ​បាន ។

ម៉ា​ប់ ឆៃ​យ៉ា មក​ពី​ក្លឹ​ប​បក្សី​ស្លាប​ដែក  ប្រកួត​ឈ្នះ​ភុំ ផា មក​ពី​ក្លឹ​ប​តា​ព្រហ្ម​មាន​ជ័យ នៅ​ក្នុង​ទឹក​ទី​៤ ។ ខន មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន ប្រកួត​ឈ្នះ​ពិន្ទុ​ហេង វិ​ឆ័​យ មក​ពី​ក្លឹ​បក​ងពល​តូច​លេខ​៧០​។ គូ​នេះ​បង្ក​ការ​ជក់ចិត្ដ​យ៉ាង ខ្លាំង​ដល់​ទស្សនិកជន ពីព្រោះ​ពួក​គេ​ប្រកួត គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត​រហូត​ទាំង​សងខាង សុទ្ធតែ​បាន​បន្សល់​ទុក​ស្នាម​របួស​លើ​ក្បាល និង​មុខជា​ច្រើន​ថ្នេរ​ដូច​គ្នា​។ ចាប់ផ្ដើម​ពី​ទឹក ទី​១​រហូត​ដល់​ទឹក​ទី​៥ ពួក​គេ​មិនសូវ​ប្រើ ស្នៀត​កណ្ដាប់ដៃ និង​ស្នៀត​ជើង​នោះ​ទេ គឺ​គេ​បាន​ប្ដូរ​ស្នៀត​កែង​ដាក់​គ្នា​យ៉ាង​សាហាវ បំផុត ។ មក​រា ត្រូវ​វិ​ឆ័​យ​វាយ​ឱ្យ​មាន​របួស បែក​នៅ​លើ​ថ្ពាល់​ឆ្វេង​ត្រូវ​ពេទ្យ​ដេរ​អស់​៦ ថ្នេរ រីឯ​វិ​ឆ័​យ​ចប់​ការ​ប្រកួត​ត្រូវ​គ្រូពេទ្យ​ដេរ របួស​លើ​ក្បាល និង​ថ្ងាស់​សរុប​មិន​តិច​ជាង ១៨​ថ្នេរ​ឡើយ​។
យស់ សំ​អាល់ មក​ពី​ក្លឹ​ប​ឃ្លាំងមឿង ប្រកួត​ឈ្នះ​ពិន្ទុ ភី សុ​ភ័ក្ដ្រ មក​ពី​ក្លឹ​ប​សិង្ហ​កីឡា  និង ឡុ​ង ប៊ុ​ន​យី​ម មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ បាន វាយ​ផ្ដួល​ម៉ក់ ហេង មក​ពី​ក្លឹ​ប​ក្រុង​ប៉ោយ ប៉ែ​ត ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ៕