ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀបស្ទូងអោយស្រូវបែកគុម្ពបានច្រើន

13 ឆ្នាំ មុន

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជា (​អង្គការ​សេ​ដាក​) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ខ្មែរ ឯករាជ្យ មិន​ស្វែងរក​កំរៃ ផលប្រយោជន៍​បុគ្គល និង​មិន​ពាក់ព័ន្ធ​គណបក្សនយោបាយ ។ សេ​ដាក បាន​ត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៧ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព និង​ភាព​ជា​ម្ចាស់​របស់​កសិករក្នុង ការ​កែ​លំអ​គុណភាព​ជីវិត​របស់​ខ្លួន និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម ។ តាម​បទ​ពិសោធន៍​កន្លង​មក ស្រូវ​ដែល​បែកគុម្ព​ច្រើន​នាំ​មក​នូវ​កួរ​ច្រើន កួរ​វែង​គ្រាប់ ច្រើន និង​ផល​ខ្ពស់ ។ លោក​បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេ​ដាក មានប្រសាសន៍​ថា ដើម្បី​ឱ្យ​ស្រូវ​អាច​បែក​គុម្ព​បានច្រើន កសិករ​គួរតែ​សាកល្បង​អនុវត្ដ​តាមវិធីសាស្ដ្រ​៦​ចំណុច​ដូច​ខាងក្រោម​នេះ ៖

១-​កុំ​ចាំ​ដល់​សំណាប​ចាស់​ពេក គឺ​សំណាប អាយុ​ប្រហែល​ពី​១០​ទៅ​១៥​ថ្ងៃ​ក៏​អាច​ស្ទូង បាន​ដែរ ។ សំណាប​ខ្ចី ពេល​ស្ទូង​ទៅ​វា​មាន ពេល​ច្រើន​សំរាប់​បែក​គុម្ព ។
២-​កុំ​ចាំ​មានទឹក​ដក់​ច្រើន​ក្នុង​ស្រែ​បាន ស្ទូង គឺ​នៅ​ពេល​ដី​សើម​ៗ យើង​អាច​ស្ទូង​បាន ហើយ ។ ផ្ទុយ​ទៅ​វិញ បើ​មានទឹក​ដក់​ច្រើន ក្នុង​ស្រែ​គេ​គួរ​បង្ហូរ​ចេញ​ខ្លះ ពីព្រោះ​ទឹក​ច្រើន ពេក នាំ​ឱ្យ​សំណាប​លូត​វែង​តាម​ទឹក មិនសូវ បែក​គុម្ព ហើយ​ដើម​ស្រូវ​មាន​ភាព​ទន់ជ្រាយ និង​ងាយ​ដួល​រលំ ។
៣-​ដក​តែ​សំណាប​ថ្លោស​ទៅ​ស្ទូង ។
៤-​កុំ​ស្ទូង​ច្រើន​ពេក យក​ល្អ គឺ​ស្ទូង​តែ​១ ទៅ​២​ដើម​ក្នុង​មួយ​គុម្ព ឬ​យ៉ាងច្រើន​បំផុត​៣ ដើម​ក្នុង​១​គុម្ព ។ កាលណា​យើង​ចាប់​ច្រើន ដើម​ពេក ក្នុង​១​គុម្ព វា​នាំ​មក​នូវ​ភាព​ចង្អៀត ដល់​ស្រូវ​នីមួយ​ៗ​ក្នុង​ការ​បែង​ខ្នែង ឬ​បែក គុម្ព ។
៥-​ស្ទូង​ដោយ​ដោត​រាក់​ៗ​បន្ដិច​បាន
ហើយ ។ ការ​ស្ទូង​កប់​ជ្រៅ​ពេក​នាំ​ឱ្យ​ស្រូវ​ត្រូវ ការ​ចំណាយពេល​យូរ​ក្នុង​ការ​កកើត​ឫស​ថ្មី និង​បែង​ខ្នែង ។
៦-​ស្ទូង​លៃ​យ៉ាងណា ឱ្យ​ចន្លោះ​ពី​គុម្ព​មួយ ទៅ​គុម្ព​មួយ​ស្មើគ្នា ដើម្បី​ឱ្យ​គុម្ព​នីមួយ​ៗ​មាន ឱកាស​ស្មើគ្នា ក្នុង​ការ​ស្រូប​យក​ជីជាតិ​ទឹក និង​ពន្លឺ​ថ្ងៃ ។
កន្លង​មក សេ​ដាក​បាន​ធ្វើការ​ណែនាំ​នូវ គំនិត​ជា​ច្រើន ដែល​ជា​ជំនួយ​ដល់​កសិករ​ក្នុង ការ​បង្កើន​នូវ​ទិន្នផល​ស្រូវ ។ លោក​បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេ​ដាក​មាន ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា តាម​ពិសោធន៍ កន្លង​មក ប្រសិនបើ​កសិករ​អនុវត្ដ​បាន​តាម ចំណុច​ទាំង​៦​ខាងលើ​នេះ​ស្រូវ​១​គុម្ព​ៗ​នឹង​បែក​បាន​ច្រើន​ដើម (​ច្រើន​ជាង​៥០​ដើម​) និង​នាំ មក​នូវ​ផល​ច្រើន ។ តែ​ប្រសិនបើ​កសិករ​មិន អាច​អនុវត្ដ​តាម​ចំណុច​ទាំងអស់​បាន​យ៉ាង​អន់​ណាស់​ក៏​ព្យាយាម​អនុវត្ដ​នូវ​ចំណុច​ទី​៣ ទី​៤ និង​ទី​៥ គឺ​ដក​តែ​សំណាប​ថ្លោស​ទៅ​ស្ទូង ស្ទូង ចាប់​តិច និង​ស្ទូង​រាក់​ៗ ក៏​វា​អាច​នាំ​មក​នូវ​ផល ល្អ​ប្រសើរ​ជាង​ការ​អនុវត្ដ​តាម​ធម្មតា​ដែរ ។ សំរាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​លោក​ហ៊ី​ម ខទៀត ទូរស័ព្ទ​លេខ ០១៦ ៥៧៥ ៧១៣ ៕ (ដកស្រង់ចេញពីអង្គការសេដាក)