ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ញាតិញោមផ្តល់ឱវាទ) បទពំនោល ស្មូតបែបពោលស្បែកធំ ដោយ វ៉ា ប៊ុណ្ណនី

13 ឆ្នាំ មុន

១-​ម៉ែឪ​ខិតខំ​រកស៊ី​ ​ភារៈ​នាទី​ ​ ​បីបាច់រក្សា​កូន​ៗ​។
២-​ព្រឹក​ចេញ​ល្ងាច​ចូល​សណ្ដូន​ ​ ​យាត្រា​អូស​ក្បូន​ ​នៅ​ក្នុង​វាលវដ្ដសង្សារ​។

១-​ម៉ែឪ​ខិតខំ​រកស៊ី​     ​ភារៈ​នាទី​    ​    ​បីបាច់រក្សា​កូន​ៗ​។
២-​ព្រឹក​ចេញ​ល្ងាច​ចូល​សណ្ដូន​    ​ ​យាត្រា​អូស​ក្បូន​    ​នៅ​ក្នុង​វាលវដ្ដសង្សារ​។
៣-​ដាស់តឿន​អោយទៅ​សាលា​    ​ត្រួសត្រាយ​កាប់​ឆ្ការ​ ​    ​អោយ​បុត្រ​មាន​អនាគត​។
៤-​ថ្ងៃមួយ​ម៉ែឪ​រលត់​    ​    ​​សល់​តែ​កូន​គត់​    ​   មាសស្ងួន​ប្រឹងប្រែង​លើក​ទប់​។
៥-​សាគរ​ធំធេង​លើសលប់​ ​    ​ត្រូវ​លើក​ទំនប់​    ​ទុកដាក់​រក្សា​ទឹក​នៅ​។
៦-​ត​វេន​ពី​ពេល​នេះ​ទៅ​    ​ ​សូម​ស្រស់​ពាលពៅ​     ​ចិត្ដធ្ងន់​អត់ធ្មត់​ពុះពារ​។
៧-​សាង​បុណ្យ​កុសល់​ពុំងា​    ​កុំ​ឆ្កួត​លីលា​     ​មាន​ប៉ិច​ក្រអឺត​ភ្លេច​ស្រែ​។
៨-​ទីណា​កុំ​ភ្លេច​ពាក្យ​ម៉ែ​     ​ស្នេហ៍​ជាតិ​ផង​ដែរ​     ​មាសមេ​ស្ងប់​កាយ​អារម្មណ៍​។

កក្កដា ២០០៩

ពាក្យ​បណ្ដៅ
អ្នកមាន អ្នកក្រ មន្ដ្រី សេ​ដ្ធី គេច​មិន​ផុត

ដោយ វ៉ា ប៊ុ​ណ្ណ​នី អតីត​គ្រូបង្រៀន​វិទ្យាល័យ​ពាម​រក៍​(​ព្រៃវែង​)
A: Calgary, Alberta, Canada
E: bunnyvar09@yahoo.ca