ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាច​ក្រហម​ Man Utd លើក​ពាន​រង្វាន់​ Community Shield លើក​ទី​18

13 ឆ្នាំ មុន

ក្រុម​បិសាច​ក្រហម​ Man Utd ធ្វើ​ការ​សង​សឹក​បាន​សំរេច​ទៅ​លើ​ក្រុម​ជើង​ឯក​ពីរ​ក្រប​ខណ្ឌ​តោ​ខៀវ​ Chelsea ដោយ​បំបាក់ ៣-១ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​Wembley។ ការ​យក​ជ័យ​ជំនះ​ទៅ​លើ​ក្រុម​ដ៏​ខ្លាំង​មួយ​នេះ​ធ្វើ​ឱ្យ​ក្រុម Man Utd បាន​បង្កើន​ចំនួន​ការ​គ្រប់​គ្រង​ពាន​រង្វាន់​ Community Shield បាន​រហូត​ទៅ​ដល់​ចំនួន​១៨​លើក​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​​បាល់​ទាត់របស់​ គេ​ ហើយ​នេះ​ក៏​ជា​ការ​​ព្រមាន​ដល់​ក្រុម​ Chelsea សំរាប់​ការ​ប្រជែង​យក​ជើង​ឯក​អង់​គ្លេស​ប្រឺមីញេ​លីក​នៅ​រដូវ​កាល​ថ្មី​ៗ​ នេះ​ផង​ដែរ​។

ក្រុម​បិសាច​ក្រហម​ Man Utd ធ្វើ​ការ​សង​សឹក​បាន​សំរេច​ទៅ​លើ​ក្រុម​ជើង​ឯក​ពីរ​ក្រប​ខណ្ឌ​តោ​ខៀវ​ Chelsea ដោយ​បំបាក់ ៣-១ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​Wembley។ ការ​យក​ជ័យ​ជំនះ​ទៅ​លើ​ក្រុម​ដ៏​ខ្លាំង​មួយ​នេះ​ធ្វើ​ឱ្យ​ក្រុម Man Utd បាន​បង្កើន​ចំនួន​ការ​គ្រប់​គ្រង​ពាន​រង្វាន់​ Community Shield បាន​រហូត​ទៅ​ដល់​ចំនួន​១៨​លើក​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​​បាល់​ទាត់របស់​គេ​ ហើយ​នេះ​ក៏​ជា​ការ​​ព្រមាន​ដល់​ក្រុម​ Chelsea សំរាប់​ការ​ប្រជែង​យក​ជើង​ឯក​អង់​គ្លេស​ប្រឺមីញេ​លីក​នៅ​រដូវ​កាល​ថ្មី​ៗ​នេះ​ផង​ដែរ​។ នៅ​ក្នុង​ការ​ប្រកួត​៩០​នាទី​ ការ​គ្រប់​គ្រង​បាល់​ និង​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​រវាង​ក្រុម​ទាំង​ពីរ​មាន​ប្រហាក់​ប្រហែល​គ្នា​តែ​ក្រុម​ Chelsea ពុំ​មាន​សំណាង​ ពីព្រោះ​ក្រុម Man Utd មាន​ខ្សែ​ការ​ពារ​រឹង​មាំ​ល្អ​។

ចូល​មក​ដល់​នាទី​ទី​៤១​កីឡា​ករ​ Valencia បាន​នាំ​សំណាង​ឱ្យ​ក្រុម​ Man Utd គឺ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​ បន្ទាប់​ពី​មាន​ការ​បញ្ជូន​បាល់​ដ៏​ល្អ​របស់​កីឡាករ​វ៉េន រូនីធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​តង់​ទី​១​ ក្រុម​ Man Utd បាន​នាំមុខ​ក្រុម​ ការ​ពារ​ពាន​រង្វាន់​ Community Shield Chel sea ១-០​។
នៅ​ក្នុង​ការប្រកួត​តង់​ទី​២​ នាទី​ទី​៧៦​ ​កីឡា​ករ​ Hernandez ដែល​ទើប​ទិញ​មក​ថ្មី​ពីប្រទេស​ម៊ិច​ស៊ិក មាន​ឱកាស​ស៊ុត​បាល់​​បាន​១​គ្រាប់​ថែម​ទៀត​នាំ​មុខ​ ២-០ ធ្វើ​ឱ្យ​ក្រុម​ Chelsea កាន់​តែ​ក្រពុល​មុខ​ខ្លាំង​ហើយ​បាន​ធ្វើ​ការ​វាយ​បក​វិញ​។ នៅ​ក្នុង​នាទី​ទី​៨០​ ក្រុម​ Chelsea ដែល​បាន​ប្រឹង​ប្រែង​វាយ​បក​លឿនៗ​នោះ​ទទួល​បាន​លទ្ធ​ផល​ល្អ​គឺ​កីឡា​ករ​ Kalou មាន​លទ្ធ​ភាព​ស៊ុត​បាល់​បាន​១​គ្រាប់​តាម​ពី​ក្រោយ​ក្រុម​ Man Utd ។
រយៈពេល​៧​នាទី​មុន​នឹង​បញ្ចប់​ការ​ប្រកួត​ក្រុម​ Man Utd នៅតែបង្កើន​ការ​គាប​សង្កត់​​ទៅ​លើ​​ក្រុម​ Chelsea ដោយ​​បារម្ភ​ខ្លាច​ក្រុម​នេះ​តាម​យក​ស្មើ​ ហើយ​ជា​លទ្ធ​ផល​គឺ​ទទួល​បាន​ជោគ​ជ័យ​មែន​ បន្ទាប់​ពី​មាន​ការ​បញ្ជូន​បាល់​ពី​កីឡា​ករ​ Nani ធ្វើ​ឱ្យ​កីឡា​ករ​ Berbatov មាន​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​បន្ថែម​បាន​១​គ្រាប់​ទៀត ​ធ្វើ​ឱ្យ​ចប់​ការ​ប្រកួតផ្លូវ​ការ​ក្រុម Man Utd បាន​យក​ឈ្នះ​ Chelsea ដោយ​លទ្ធ​ផល​ ៣-១ លើក​ពាន​រង្វាន់​ Commu nity Shield លើក​ទី​១៨​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់​របស់​ខ្លួន​៕