ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំពោត​របស់​កសិករនៅ​ខេត្ត​​ប៉ៃលិន ​​ខូចខាត​ជាង​៣.០០០ហិកតាដោយ​សារ​​គ្មាន​​ភ្លៀង​

11 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន ៖ ​ពោត​​ជា​ដំណាំ​​​កសិ​ផល​មួយ​ប្រភេទ​ដែល​កសិករនៅ​ខេត្ត​​ប៉ៃលិន​ភាគ​ច្រើន​និយមដាំ​​ដែលក្នុង​មួយ​​ឆ្នាំដាំបាន​២​ដង គឺ​នៅ​ដើម និង​ចុង​រដូវ។ ​តែឆ្នាំ​នេះ​គេសង្កេត​ឃើញ​ថា ​ភ្លៀង​​ផ្តើម​​ធ្លាក់​ចាប់​​តាំងពី​ដើម​​ខែ​កុម្ភៈ​​រហូត​មក​។

ពេលដំណាំ​​ពោត​លូត​លាស់​បាន​យ៉ាង​ល្អ​​ស្រស់​បំព្រង ដណ្តើម​​គ្នា​ចេញ​​ផ្កា​​​ពាស​ពេញ​​ក្នុងផ្ទៃ​ចម្ការ និងដាក់​ស្នៀត​​គ្រប់​ដើម​​ទៅ​ហើយ ស្រាប់តែ​ជួប​គ្រោះ​​

​ខេត្ត​ប៉ៃលិន ៖ ​ពោត​​ជា​ដំណាំ​​​កសិ​ផល​មួយ​ប្រភេទ​ដែល​កសិករនៅ​ខេត្ត​​ប៉ៃលិន​ភាគ​ច្រើន​និយមដាំ​​ដែលក្នុង​មួយ​​ឆ្នាំដាំបាន​២​ដង គឺ​នៅ​ដើម និង​ចុង​រដូវ។ ​តែឆ្នាំ​នេះ​គេសង្កេត​ឃើញ​ថា ​ភ្លៀង​​ផ្តើម​​ធ្លាក់​ចាប់​​តាំងពី​ដើម​​ខែ​កុម្ភៈ​​រហូត​មក​។

ពេលដំណាំ​​ពោត​លូត​លាស់​បាន​យ៉ាង​ល្អ​​ស្រស់​បំព្រង ដណ្តើម​​គ្នា​ចេញ​​ផ្កា​​​ពាស​ពេញ​​ក្នុងផ្ទៃ​ចម្ការ និងដាក់​ស្នៀត​​គ្រប់​ដើម​​ទៅ​ហើយ ស្រាប់តែ​ជួប​គ្រោះ​​អកុសល​​មេឃ​​លែង​បង្អុរ​ភ្លៀង ទើប​បណ្តាល​ឱ្យ​​​​ដំណាំ​​ពោត​របស់​​កសិករ​បាន​​ក្លាយ​ទៅ​ជា​​ស្វិត​ស្រពោន​​ខូច​ខាត​អស់​ប្រហែល​ជាង​៣.០០០​ហិកតា ​ក្នុងចំណោម​ផ្ទៃ​​ដី​​ក្នុង​ផែន​ការ​ចំនួន​១៥.០០០​ហិកតា ។ គួរកត់​សម្គាល់​ដែរថា ​រហូត​មក​ដល់ដើមខែមិថុនា នេះ នៅខេត្តប៉ៃលិន មិន​មាន​ភ្លៀងធ្លាក់​​ចាប់​​តាំង​ពី​ដើម​ខែ​ឧសភា ​មក​ម៉្លេះ ប៉ុន្តែ​នៅរាជ​ធានី​ភ្នំពេញ​ឯណោះ​​វិញ ​បែរជា​ភ្លៀង​​​ធ្លាក់​​ញឹកញាប់​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕