ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កំណាព្យ (បុណ្យចូលឆ្នាំថ្មី) ដោយ Wolf Hunter

10 ឆ្នាំ មុន

ខ្ញុំWolf Hunter ឈាមជ័រជាខ្មែរ គោរពពុកម៉ែបងប្អូនប្រុសស្រី
ឆ្លងផុតឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី គ្រប់គ្នាកើនវ័យវិវឌ្ឍនតាមកាល។

ខ្ញុំWolf Hunter ឈាមជ័រជាខ្មែរ    គោរពពុកម៉ែបងប្អូនប្រុសស្រី
ឆ្លងផុតឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី    គ្រប់គ្នាកើនវ័យវិវឌ្ឍនតាមកាល។

សូមសុខសួស្តីសិរីមង្គល        ចូរកើតមានដល់គ្រប់ក្រុមគ្រួសារ
សូមសម្បត្តិបីពរប្រាំប្រការ    មានគ្រប់អាត្មាកុំបីខកខាន។

គឺសម្បត្តិមនុស្សសម្បត្តិទេវតា    សម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វាន្ត
ពរប្រាំប្រការអាចារ្យធ្លាប់ថ្លែង    អាចារ្យសម្តែងថ្លែងជាទំនុក។

ខ្ញុំWolf Hunterក៍សូមថាតាម    សូមញាតិសន្តានគ្រប់ប្រាណចាំទុក
សុខះសុខាសូមបានក្តីសុខ    រួចចាកផុតទុក្ខជំងឺរោគា។

ពលះពលំកំលាំងមាំមួន        ថាមពលពេញខ្លួលដ៍ធំមហិមា
បដិភានះគឺបានប្រែជា        ប្រាជ្ញាឧបជ្ឈាយបវរវិសេស។

វណ្ណះសក្តិយសឋានះសក្តិបុណ្យ    អ្នកអភិជនត្រកូលអ្នកចេះ
អ្នកមានស្តុកស្តម្ភសម្បត្តិពេញផ្ទះ    មានរថយន្តជិះមានចិត្តសណ្តោស។

អាចារ្យសម្តែងថ្លែងសម្បត្តិបី    អ្នកប្រាជ្ញកវីស្តីសម្បត្តិមនុស្ស
សម្បត្តិទេវតានិព្វាន្តឥតខ្ចោះ    ព្រះពុទ្ធបានត្រាស់ព្រះប្រាំព្រះអង្គ។

កបិលព្រហ្មយក្សទ្រង់ដាក់ប្រស្នា    តែត្រូវបែកការបក្សាបានដឹង
កាត់ក្បាលខ្លួលឯងដោយទ្រង់ភ្នាល់ចាញ់    គំរពមួយឆ្នាំបណ្តាំព្រេងនាយ។

បុត្រមួយអង្គាត្រូវថែរក្សា        ព្រះសិរសាបិតាទុកអោយ
រៀងរាល់មួយឆ្នាំត្រូវមានបុត្រមួយ    ចុះមកជំនួយជំនួសបុត្រចាស់។

Wolf Hunter!!!    07 Mar, 2010
Email: wolfhunter769@gmail.com