ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​វ​ឌ្ឍ​រ​ក្សាប​ង្កើត​ទំនុកច្រៀង​និង​បទ​ភ្លេង​ថ្មី​ពី​ឧ​បក​រណ៍​ភ្លេងខ្មែរ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆន្ទៈ​ជួយ ថែរក្សា​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ដែល​មាន មួយ​ចំនួន​ស្ទើរតែ​បាត់បង់​ទៅ​ហើយ​នោះ ក៏​ដូច ជួយ​បណ្ដុះបណ្ដាល​អ្នក​ជំនាន់​ក្រោយ​ដែល​មាន និស្ស័យ​ខាង​សិល្បៈ តែ​ពួក​គេ​គ្មាន​ឱកាស​ដើម្បី បង្ហាញ​នូវ​ទេព​កោសល្យ ទើប​ផលិតកម្ម​វ​ឌ្ឍ​រក្ស ត្រូវ​បាន​បង្កើត​ឡើង​រហូត​មក​ដល់​ពេល​នេះ បាន ផលិត​នូវ​ស្នាដៃ​ជា​ភាពយន្ដ​ខ្មែរ​និង​ចេញ​ជា ឌី​វី​ឌី​ខារ៉ាអូខេ​ដែល​មាន​បទ​ភ្លេង​និង​ទំនុក ច្រៀង​ថ្មី​មួយ​ចំនួន​ទៀត​ផង ។

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆន្ទៈ​ជួយ ថែរក្សា​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ដែល​មាន មួយ​ចំនួន​ស្ទើរតែ​បាត់បង់​ទៅ​ហើយ​នោះ ក៏​ដូច ជួយ​បណ្ដុះបណ្ដាល​អ្នក​ជំនាន់​ក្រោយ​ដែល​មាន និស្ស័យ​ខាង​សិល្បៈ តែ​ពួក​គេ​គ្មាន​ឱកាស​ដើម្បី បង្ហាញ​នូវ​ទេព​កោសល្យ ទើប​ផលិតកម្ម​វ​ឌ្ឍ​រក្ស ត្រូវ​បាន​បង្កើត​ឡើង​រហូត​មក​ដល់​ពេល​នេះ បាន ផលិត​នូវ​ស្នាដៃ​ជា​ភាពយន្ដ​ខ្មែរ​និង​ចេញ​ជា    ឌី​វី​ឌី​ខារ៉ាអូខេ​ដែល​មាន​បទ​ភ្លេង​និង​ទំនុក ច្រៀង​ថ្មី​មួយ​ចំនួន​ទៀត​ផង ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី ៥ សីហា កន្លង​ទៅ លោក​អាន ច​ន​ផ​ន ជា​ចាង ហ្វា​ង​ផលិតកម្ម​វ​ឌ្ឍ​រក្ស​បាន​ថ្លែង​ឱ្យ​ដឹង​ថា ផលិតកម្ម​វ​ឌ្ឍ​រក្ស​បាន​បង្កើត​ឡើង​រយៈពេល​៥ ឆ្នាំ​ហើយ ដោយ​បាន​ប្រមែប្រមូល​ក្រុម​យុវជន ដែល​មាន​និស្ស័យ​ខាង​វិស័យ​សិល្បៈ និង​អ្នក ដែល​មាន​ជំនាញ​ខាង​លេង​ឧបករណ៍​ភ្លេងបុរាណ មក​ចូលរួម​ជួយ​គ្នា​ធ្វើ​យ៉ាងណា​អភិរក្ស​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី​ៗ​ដើម្បី​បំរើ​អារម្មណ៍​មហាជន ទូទៅ​ក្នុង​ការ​ទស្សនា និង​ការ​ស្ដាប់​កំសាន្ដ ។

ក្នុង​ពេល​ថ្មី​ៗ​នេះ​ផលិតកម្ម​វ​ឌ្ឍ​រក្ស​បាន ចេញ​ឌី​វី​ឌី​ខារ៉ាអូខេ VOL​ថ្មី​ទៀត ដោយ​បាន សំរិតសំរាំង​បំផុត​ដែល​ក្នុង​នោះ​៩៩% ជា​បទ ភ្លេង និង​ទំនុកច្រៀង​ថ្មី ចំរៀង មាន​ន័យ​ពីរោះ ការ​សំដែង​កាយវិការ​មាន​ភាព​រស់​រវើក​ជាមួយ នឹង​បទ​ភ្លេង​ឧបករណ៍​បុរាណ​យ៉ាង​លន្លង់លន្លោច ទៀត​ផង ។ លោក​អាន ច​ន​ផ​ន បានឱ្យ​ដឹង ទៀត​ថា ផលិតកម្ម​វ​ឌ្ឍ​រក្ស​បាន​ប្រមូល​ឧ​បក​ណ៍ ភ្លេងបុរាណ​ដែល​មាន​ខ្លះ​ស្ទើរតែ​បាត់បង់​ទៅ ហើយ​នោះ​ឱ្យ​មាន​សកម្មភាព​ឡើង​វិញ ដែល ក្នុង​នោះ​មាន​ដូច​ជា​ប៉ីអ ប៉ីពក ទ្រ​ខ្សែ​៣ ក្លុ​យ សាឌៀវ​ជាដើម ហើយ រាល់​ការ​ប្រគំ​តន្ដ្រី​គឺ មាន​លោក​ធុ​ច សា​វ៉ាង ជា​អ្នកនិពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ដ្រី ។ លោក​ចាងហ្វាង​ផលិតកម្ម រូប​នេះ​បាន​លើក​ឡើង​ពី​បទ​ចំរៀង​ពីរោះ​ៗ​ដែល បាន​ចេញ​នៅ​ក្នុង​ឌី​វី​ឌី VOLទី​២ ដែល​មាន អ្នក​ច្រៀង​និង​តួ​សំដែង​លេចធ្លោ​ជាងគេ​គឺ កញា​ថន សី​ម៉ា អម​ដោយ​តួ  សំខាន់​ៗ​ជា​ច្រើន ទៀត​មាន​កញា​ថន ដីកា យ៉ា​ន់ ស្រី​មុំ លោក ម៉េ​ង សីហា​ជាដើម ហើយ​បទ​ចំរៀង​ដែល​គួរ​ឱ្យ ចាប់អារម្មណ៍​នោះ​មាន​បទ​ជ្រលង​ព្រៃ​ភ្នំ បទ ឆ្លើយ​ប្រាប់​អូន​មក បទ​បើក​លុយ​ជូន​ម៉ែ ឬ​បទ ជំងឺ​ចម្លែក​ជាដើម ដែល​ចំរៀង​ទាំងអស់​សុទ្ធ តែ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី​ដោយ​លោក ធុ​ច សា​វ៉ាង ។

លោក​អាន ច​ន​ផ​ន បាន​ពោល​ដោយ  មោទនភាព​ថា ផលិតកម្ម  វ​ឌ្ឍ​រក្ស មិន​ត្រឹម តែ​ផលិត​បាន​តែ​ខារ៉ាអូខេ​ប៉ុណ្ណោះ​ទេ តែ​កន្លង មក​ក្រុម​សិល្បៈ​ក្នុង​ផលិតកម្ម​នេះ​បាន​ផលិត​នូវ ខ្សែភាពយន្ដ​មួយ​ដែល​មាន​ចំណងជើង​ថា “​ផ្ទះ ធ្មប់​” ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​ខេត្ដ ហើយ​ទទួល​បានការ​គាំទ្រ​យ៉ាង​កក់ក្ដៅ ទៀត​ផង ។ រឿង​នេះ​លាតត្រដាង​បង្ហាញ​នូវ អបិយ​ជំនឿ​របស់​ខ្មែរ​នៅ​សម័យ​លង្វែក ។ លោក​អាន ច​ន​ផ​ន បាន​បញ្ជាក់​ថា ផលិតកម្ម របស់​លោក​គ្មាន​បំណង​ប្រកួតប្រជែង​ជាមួយ ផលិតកម្ម​ផ្សេង​ៗ​ទេ លោក​មានគំនិត​តែ​ម្យ៉ាង គឺ​ដើម្បី​ជួយ​ថែរក្សា​មរតក ឧបករណ៍​ភ្លេងខ្មែរ យើង​ដែល​មាន​និស្ស័យ​និង​សិល្បៈ​នោះ​ឱ្យ​ពួក គេ​មាន​អាជីព​ការងារ​ដើម្បី​រក​ចំណូល​ទ្រទ្រង់ ជីវភាព​៕