ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ជ្រឹង​ប្រមាណ​១០​.​០០០​ក្បាល​នាំ​គ្នា​គេច​ពី​ការ​តាម​ប្រមាញ់​របស់​ព្រានព្រៃ

14 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ សត្វ​ជ្រឹង​រាប់​ពាន់ ក្បាល បាន​មក​រស់នៅ​យ៉ាង​ពពាក់ពពូន​ក្នុង បរិវេណ​វត្ដ​កំប៉ាង ស្ថិត​ក្នុងភូមិ​គម្ពោត​អាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ដែល​អាច​ចាត់ ទុក​ថា​ជា​ជំរើស​រក​កន្លែង​សុខសាន្ដ​របស់​ពពួក សត្វ​ទាំងនេះ បន្ទាប់​ពី​រស់នៅ​កន្លែង​ផ្សេង មិន​បាន​សេចក្ដីសុខ​ដោយសារ​ព្រានព្រៃ​តាម ប្រមាញ់​។ព្រះ​ចៅអធិការ​វត្ដមាន​ថេរ​ដីកា​បញ្ជាក់ប្រាប់​ថា សត្វ​ជ្រឹង​បាន​មក​រស់នៅ​ក្នុង​វត្ដ កំប៉ាង​នេះ​កាលពី​ខែមេសា ឆ្នាំ​២០០៩ មុនចូល​ឆ្នាំ

ខេត្ដពោធិ៍សាត់ ៖ សត្វ​ជ្រឹង​រាប់​ពាន់ ក្បាល បាន​មក​រស់នៅ​យ៉ាង​ពពាក់ពពូន​ក្នុង បរិវេណ​វត្ដ​កំប៉ាង ស្ថិត​ក្នុងភូមិ​គម្ពោត​អាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ដែល​អាច​ចាត់ ទុក​ថា​ជា​ជំរើស​រក​កន្លែង​សុខសាន្ដ​របស់​ពពួក សត្វ​ទាំងនេះ បន្ទាប់​ពី​រស់នៅ​កន្លែង​ផ្សេង  មិន​បាន​សេចក្ដីសុខ​ដោយសារ​ព្រានព្រៃ​តាម ប្រមាញ់​។ព្រះ​ចៅអធិការ​វត្ដមាន​ថេរ​ដីកា​បញ្ជាក់ប្រាប់​ថា សត្វ​ជ្រឹង​បាន​មក​រស់នៅ​ក្នុង​វត្ដ កំប៉ាង​នេះ​កាលពី​ខែមេសា ឆ្នាំ​២០០៩ មុនចូល​ឆ្នាំ​ខ្មែរ ។ មុន​ដំបូង​មាន​ប្រមាណ​ជាង ១០០​ក្បាល​ប៉ុណ្ណោះ ហើយ​រស់នៅ​តែ​ខាង ក្រៅ​វត្ដ​ទេ ប៉ុន្ដែ​ដោយសារ​មាន​ប្រជា​ពល រដ្ឋ​បរបាញ់​ទើប​សត្វ​ទាំងនោះ​ផ្អើល​ចូល​មក រស់នៅ​ក្នុង​វត្ដ​រហូត​តែ​ម្ដង។

ដោយសារ​ពុំ មាន​ព្រានព្រៃ​រំខាន សត្វ​ជ្រឹង​បាន​ហើរ​ពី កន្លែង​ផ្សេង​ៗ​មក​រស់នៅ​កើនឡើង​ពី​មួយ​ខែ ទៅ​មួយ​ខែ​រហូត​មក​ដល់​ពេល​នេះ​តាម​ការ ប៉ាន់ស្មាន​មាន​ចំនួន​មិន​តិច​ជាង​១០.០០០ ក្បាល​នោះ​ទេ។ ពេល​ថ្ងៃ​សត្វ​ជ្រឹង​ទាំងនោះ ដេក​លើ​ដើម​ត្រ​សេក ដើម​ឫស្សី និង​ដើម ក្រសាំង​ក្នុង​វត្ដ​យ៉ាង​ពពាក់ពពូន​រយីង រយោង​មើលទៅ​ដូច​ស្លឹកឈើ លុះ​ពេល​យប់ ពួក​វា​ហើរ​ទៅ​រក​ចំណី​នៅ​ខាងក្រៅ​បាត់​អស់ ទាល់តែ​ទៀប​ភ្លឺ​ទើប​វិល​ចូល​ទ្រនំ​វិញ។ ពេលថ្ងៃ​ខណៈ​ពេល​កំពុង​ដេក​លើ​ដើមឈើ​នោះ គេ​តែង​ឮ​សម្លេង​យំ​ចេចចាច ហើយ​បើ​មាន​រថ យន្ដ​ប្រតិភូ​ឬ​មនុស្ស​ស្រែក​និង​គប់​ដុំ​ដី​បង្អើល វិញ សត្វ​ជ្រឹង​ទាំងនោះ​បាន​នាំ​គ្នា​ហើរ​ឡើង ខ្មៅ​ងងឹត​ពេញ​មេឃ​វិល​ចុះ​វិល​ឡើងលុះ ស្ងាត់​មនុស្ស​ទើប​ចូល​ទ្រនំ​ដូច​ធម្មតា​វិញ ។

ព្រះ​ចៅអធិការ​បានឱ្យ​ដឹង​ដែរ​ថាកាលពី​ខែ កុម្ភៈ ឆ្នាំ​២០០៩ មុន​មាន​សត្វ​ជ្រឹង​មក​រស់នៅ នោះ​ក៏​មាន​សត្វ​កុក​ប្រមាណ​ជាង​១០០​ក្បាល មក​រស់នៅ​ក្បែរ​ៗ​វត្ដ​ដែរ តែ​ដោយសារ​មាន អ្នក​តាម​ប្រមាញ់​ក៏​បាត់​ទៅ​វិញ​អស់​មិនដឹង ជា​ទៅ​ទីណា។លោក​ប៉ុនសំ​អានមេ​ភូមិ​កំប៉ាង បាន ប្រាប់​កោះសន្ដិភាព​ថា សត្វ​ជ្រឹង​ដែល​មក​រស់ នៅ​ក្នុង​វត្ដ​កំប៉ាង​នេះ​អាច​ហើរ​មក​ពី​ខេត្ដ ផ្សេង​ៗ​ជុំវិញ​បឹង​ទន្លេសាប ដោយសារ​នៅ ទីនោះ​ព្រានព្រៃ​បរបាញ់​ច្រើន​ពេក ទើប​រត់ មក​រក​ទ្រនំ​សុខសាន្ដ​ក្នុង​វត្ដ​អារាម ជាប់​ព្រៃរនាម​នេះ ដែល​ចាត់​ទុក​ថា​ជា​កន្លែង​ជ្រក កោន​មាន​សុវត្ថិភាព​រួច​ផុត​ពី​ការ​ប្រមាញ់ របស់​ព្រានព្រៃ​ទាំងនោះ។

លោក​មាន ប្រសាសន៍​ថា សត្វ​ជ្រឹង​ដែល​មក​រស់នៅ​ទី​នេះ ទំនងជា​ឃើញ​មានព្រៃ​សុវត្ថិភាព​ក្នុង​វត្ដ មានទឹក និង​មាន​ស្រែប្រាំង​ខៀវស្រងាត់ ហើយ​បើ​ទោះបីជា​ពុំ​មាន​ស្ថាប័ន​ជំនាញ​ឬ​អង្គ ការ​ណា​ធ្វើការ​អភិរក្ស​ក៏​ដោយ ក៏​អាជ្ញាធរ មូលដ្ឋាន​នៅ​ទី​នេះ​បាន​ប្រជុំ​ផ្សព្វផ្សាយ​រួម​គ្នា ការពារ​និង​មាន​វិធានការ​ឃាត់ខ្លួន ឬ​ផាក ពិន័យ​ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​បរបាញ់​សត្វ ជ្រឹង​ដែល​កំពុង​រស់នៅ​ក្នុង​វត្ដ​កំប៉ាង​នេះ ។មានការ​លើក​ឡើង​ថា មន្ទីរ ស្ថាប័ន ជំនាញ​និង​អង្គការ​ពាក់ព័ន្ធ​គួរតែ​មាន​វិធាន ការ​ការពារ​និង​អភិរក្ស​សត្វ​ជ្រឹង​ដែល​មក​រស់ នៅ​ក្នុង​វត្ដ​កំប៉ាង​នេះ​ឱ្យ​បាន​គង់វង្ស ដើម្បី​ឱ្យ ពពួកសត្វ​ទាំងនេះ​រីកសាយ​ភាយ​កាន់តែ ច្រើន​ឡើង​សំរាប់​ភ្ញៀវ​ទេសចរ​មើល​កំសាន្ដ ក៏​ដូច​ជា​ការ​ចូលរួម​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​យើង៕