ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​អន្តរ​ជាតិ​​បាន​ទទួល​យក​ផែន​ទី​ក្នុង​ឧប​សម្ព័ន្ធ​ទី​១ ជា​បន្ទាត់​​ព្រំ​ដែន​​ ​គំនិត​​បែប​​ស្រមើ​ស្រមៃ​លើ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​របស់​ពួក​ជ្រុល​និយម​សៀម

13 ឆ្នាំ មុន

នា​ពេ​លថ្មី​ៗ​នេះ​មាន​ការ​លើក​ឡើង​​ដោយ​ខុស​ឆ្គង​ចំពោះ​បញ្ហា​​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​របស់​លោក​ឆាន​វីត កា​សេត​ស៊ី​រិ អ្នកប្រវត្ដិសាស្ដ្រ​ថៃ​ក្នុង​អ្វី​ដែល​បាន​​លើក​ឡើង​ថា «បេតិកភណ្ឌ​ពិភព​លោក​ធម្មជាតិ និង​វប្បធម៌​ចម្រុះ​តាម​ទន្លេមេគង្គ និង​ដងរែក​ ជា​គំរូ​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​»។ ហើយ​​លោក​ឆាន​វីត បាន​លើក​ឡើង​នូវ​គំរូ​មួយ​នៃ​​ឧទ្យាន​ទឹកធ្លាក់ IguaZu តាំង​ស្ថិត​នៅ​លើ​ព្រំ ដែន​នៃ​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ីល ដែល​គណៈ​ក​ម្មា​ធិ​ការ

​នា​ពេ​លថ្មី​ៗ​នេះ​មាន​ការ​លើក​ឡើង​​ដោយ​ខុស​ឆ្គង​ចំពោះ​បញ្ហា​​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​របស់​លោក​ឆាន​វីត កា​សេត​ស៊ី​រិ អ្នកប្រវត្ដិសាស្ដ្រ​ថៃ​ក្នុង​អ្វី​ដែល​បាន​​លើក​ឡើង​ថា «បេតិកភណ្ឌ​ពិភព​លោក​ធម្មជាតិ និង​វប្បធម៌​ចម្រុះ​តាម​ទន្លេមេគង្គ និង​ដងរែក​ ជា​គំរូ​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​»។ ហើយ​​លោក​ឆាន​វីត បាន​លើក​ឡើង​នូវ​គំរូ​មួយ​នៃ​​ឧទ្យាន​ទឹកធ្លាក់ IguaZu តាំង​ស្ថិត​នៅ​លើ​ព្រំ ដែន​នៃ​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ីល ដែល​គណៈ​ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​បាន​ចុះ​បញ្ជី​ឧទ្យាន​ជាតិ​នៃ​ប្រទេស​អា​ហ្ស​ង់​ទី​ន ជា​រមណីយ​ដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៨៤ ហើយ​គណៈ​​ក​ម្មា​ធិ​ការ​បេ​តិ​​ក​​ភណ្ឌ​ក៏​បាន​ចុះបញ្ជី​ចំណែក​របស់​ប្រទេស​ប្រេ​ស៊ីល​ជា​សម្បត្ដិ​​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៨៦​ផង​ដែរ​។ ក្នុង​អត្ថបទ​នេះ​ដដែល លោក​ស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី បាន​សរសេរ​ថា «ថៃ​និង​កម្ពុជា​បាន​មាន​ជម្លោះ​លើ​ប្រាសាទព្រះវិហារ​ក្នុង​កន្លះ​ទ​សវត្ស​។ សំណើ​របស់​កម្ពុជា​ ដើម្បី​ចុះបញ្ជី​ប្រាសាទ​ជា​​បេតិកភណ្ឌ​ពិភពលោក​បាន​បង្ក​ឱ្យ​មាន​ជម្លោះ​ប្រទេស​ជិតខាង​»។​ ​ក្រុម​អ្នក​ជាតិ​និយម​​ថៃ​មួយ​ចង់ឱ្យ​រដ្ឋាភិបាល​ថៃ​រា​រាំង​ការ​​ប៉ុន​ប៉ង​របស់​​កម្ពុជា​ ដើម្បី​គ្រប់គ្រង​ប្រាសាទ​ព្រះ​វិហារ និង​បណ្ដេញ​សហគមន៍​ខ្មែរ​ចេញពី​តំបន់​នៅ​​ក្បែរ​ប្រាសាទ​។ «សាលដីកា​តុលាការ​យុត្ដិ​ធម៌​​អន្ដរ​ជាតិ​​រក​ឃើញ​ថា ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​ក្រោម​​អធិបតេយ្យ​របស់​កម្ពុជា ប៉ុន្ដែ​ក្រុង​បាង​កក​លើក​ឡើង​ថា តំបន់​ជុំវិញ​ប្រាសាទ ហើយ​​សូម្បី​​ដី​ដែល​ប្រាសាទ​តាំងនៅ​ជា​កម្ម​សិទ្ធិ​របស់​​ថៃ​»។​ «​ប្រាសាទព្រះវិហារ​អាច​ត្រូវ​បាន​ចុះ​​បញ្ជី​​រួម​គ្នា​ជា​សម្បត្ដិ​បេតិកភណ្ឌ​​ពិភពលោក នៅ​ពេល​​ដែល​តួ​ប្រាសាទ​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា ប៉ុន្ដែ​​តំបន់​ជុំវិញ​ប្រាសាទ​ ស្ថិត​ក្នុង​ទឹកដី​ថៃ​»។​

ការ​លើក​ឡើង​របស់​លោក​ឆាន​វីត និង​លោក​ស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី គឺ​បាន​ផ្ទុយ​​ស្រឡះ​ពី​ការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ និង​ច្បាប់​អន្ដរជាតិ​។ វា​ជា​ការ​គួរ​​ឱ្យ​ខ្មាស​​អៀន​ដែល​លោក​ឆាន​វីត កា​សេត​ស៊ី​រិ និង​លោក​ស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី បាន​បង្កើត​គំនិត​ដោយ​ស្មាន​មិន​ប្រាកដ ​គ្មាន​ភាព​សម​ហេតុផល​តាម​តក្ក​វិទ្យា​នៃ​ច្បាប់​អន្ដរជាតិ​ដែល​អាច​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និង​​អន្ដរជាតិ​ទទួលយក​បាន​ឡើយ​។ អ្នក​ប្រវត្ដិ​សាស្ដ្រ​​ដូច​ជា​រូ​ប​លោក​ឆាន​វីត កា​សេត​ស៊ី​រិ គួរ​គប្បី​​សរសេរ​នូវ​ហេតុការណ៍​ពិត​ទាំងឡាយ​ក្នុង​ពេល​វេលា​ច្បាស់លាស់ ដើម្បី​ទុក​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​ទទួល​បាន​នូវ​ការ​ពិត​ដែល​ជា​​សច្ចធម៌​ក្នុង​ប្រវត្ដិ​សាស្ដ្រ ដោយ​មិន​ត្រូវ​ធ្វើការ​បកស្រាយ​ឱ្យ​ខុស​ពី​ការ​ពិត​ឡើយ​។

ការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ​រវាង​កម្ពុជា និង​ថៃ មិន​ដែល​មាន​ជម្លោះ​លើ​បញ្ហា​ព្រំដែន ឬ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​ឡើយ​។ ទើបតែ​ក្នុង​ឆ្នាំ​១៩៤៩​ប៉ុណ្ណោះ កងទ័ព​ថៃ​បាន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា ដោយ​រំលោភ​ទៅ​នឹង​ធម្មនុញ្ញ​​សហប្រជា​ជាតិ​​ក្នុង​មាត្រា​២ កថាខណ្ឌ​ទី​៣ និង​រំលោភ​ខ្សែ​បន្ទាត់​ព្រំដែន​អន្ដរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​​ដែល​ត្រូវ​​បាន​កំណត់​រួច​ហើយ​អស់​រយៈពេល​ជាង​កន្លះ​សតវត្ស​ចាប់ពី​ឆ្នាំ​១៩០៨​។ ជម្លោះ​តែ​ម្ដង​គត់​ជា មួយ​នឹង​ថៃ​លើ​បញ្ហា​អធិបតេយ្យ​ដែនដី​ត្រង់​ព្រះ​វិហារ​ត្រូវ​បាន​ដោះស្រាយ​នៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ​ ក្នុង​ឆ្នាំ​១៩៥៩​។ ហើយ​ក្នុង​ឆ្នាំ​១៩៦២ ​តុលាការ​យុត្ដិធម៌​​អន្តរ​ជាតិ​ក្រុង​ឡា​អេ​បាន​សម្រេច​លើ​ជម្លោះ​អំពី​អធិប​តេយ្យ​​ដែនដី​ត្រង់​តំបន់​ព្រះ​វិហារ ដោយ​ចៅក្រម​អន្ដរជាតិ​បាន​ពិនិត្យ​​លើ​ទិដ្ឋភាព​ច្បាប់ ក្នុង​នោះ​មាន​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ទាក់ទង​ទៅ​នឹង​​ការ​កំណត់ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​ផែន​ទី​ឆ្នាំ​១៩០៨ ដែល​ជា​ផែនទី​ឧ​ប​សម្ព័ន្ធ​១​សន្លឹក​ដងរែក ព្រមទាំង​អំពើ​របស់​ភាគី​ទាំង​ពីរ​ក្នុង​​ឆ្នាំ​១៩២៥, ១៩៣៧ ព្រមទាំង​ដំណោះ​ស្រាយ​​​ចុង​ក្រោយ​ឆ្នាំ​១៩៤៦​។ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​បាន​រក​ឃើញ​ថា នៅ​ឆ្នាំ​១៩០៨-១៩០៩ ថៃ​ពិតជា​បាន​ព្រម​ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១​ថា​ ជា​លទ្ធផល​នៃ​ការងារ​កំណត់​ព្រំ​ដែន ​ដែល​ជា​ហេតុ​នាំ​ឱ្យ​ខ្លួន​ទទួល​ស្គាល់​​ខ្សែ​បន្ទាត់​​នៅ​លើ​ផែនទី​នោះ ជា​ខ្សែ​ព្រំ​ដែន​​ដែល​អនុ​ភាព​នៃ​ការ​ទទួលយក​នេះ គឺ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​។ តុលាការ​យុត្ដិ​ធម៌​​អន្ដរជាតិ​យល់​ឃើញ​ថា ការ​ព្រម​​ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ដោយ​ភាគី​ទាំង​​ពីរ ​នាំ​ឱ្យ​ផែន​ទី​នេះ​ចូល​ទៅ​ក្នុង​ដំណោះ​ស្រាយ​​សន្ធិសញ្ញា និង​ក្លាយជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​នៃ​ដំណោះស្រាយ​សន្ធិ​ស​ញ្ញា​​នេះ​។ ហើយ​តុលា​ការ​យុត្ដិ​ធម៌​អន្ដរ​ជាតិ​យល់​ថា ភាគី​ទាំង​ពីរ​បាន​សំរេច​​យក​ការ​បកស្រាយ​មួយ​នៃ​ដំណោះស្រាយ​សន្ធិ​សញ្ញា​ដែល​បណ្ដាល​ឱ្យ​ខ្សែ​នៅ​លើ​ផែនទី​នេះ​មាន​​អនុភាព​លើសលប់​លើ​បទ​ប្បញត្ដិ​ផ្សេង​ៗ​ទៀត​របស់​សន្ធិ​ស​ញ្ញា​។ ដូច្នេះ​ តុលាការ​យុត្ដិធម៌​អន្ដរ​ជាតិ​បាន​សម្រេច​ដោយ​សម្លេង​៩​ទល់​នឹង​៣​សម្រេច​ថា ប្រាសាទ​ព្រះ​វិហារ និង​តំបន់​ស្ថិត​នៅ​ជុំវិញ​ប្រាសាទ​ ស្ថិត​ក្នុង​ទឹក​ដី​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា​។ ត្រង់​ចំណុច​​នេះ លោក​ឆាន​វីត និង​អ្នកនិពន្ធ​អត្ថបទ​នេះ ត្រូវ​រៀនសូត្រ​ឱ្យ​បាន​យល់​ដឹង​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ធ្វើការ​បកស្រាយ​ខុស ​ដែល​អាច​នាំ​ឱ្យ​មានការ​យល់​ដឹង​ខុស ឬ​យល់​​ដឹង​មិន​ត្រឹម​ត្រូវ ក្នុង​ចំណោម​មជ្ឈដ្ឋាន​ជន​ជាតិ​ថៃ ក្នុង​ឋានៈ​លោក​​ជា​អ្នកប្រវត្ដិសាស្ដ្រ​ថៃ​ម្នាក់​។

ចំពោះ​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ ​​ជា​កម្ម​សិទ្ធិ​របស់​កម្ពុជា​ដែល​លោក​ឆាន​វីត និង​លោក​ស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី អាច​​បើក​មើលឃើញ​ក្នុង​គេហទំព័រ​របស់​តុលា​ការ​​យុ​ត្ដិ​ធម៌​អន្តរ​​ជាតិ ក្រុង​ឡា​អេ នឹង​បាន​មើល​ឃើញ​​យ៉ាង​ប្រាកដ​។ ឥឡូវនេះ​វា​មាន​រយៈពេល​៤៨​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​គ្រប់គ្រង​​​ប្រាសាទ​ព្រះ​​វិហារ​តាម​អំណាច​នៃ​សាលដីកា​តុលាការ​យុត្ដិ​​ធម៌​​អន្តរ​ជាតិ​។ នៅ​ក្នុង​ឆ្នាំ​២០០៨ គណៈ​កម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​ នៃ​អង្គការ​យូ​ណេ​ស្កូ ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​​បាន​​អនុម័ត​ដោយ​សម្លេង​ឯក​​ច្ឆ័ន្ទ​ដាក់​ប្រាសាទ​​ព្រះ​វិហារ​របស់​កម្ពុជា ​ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភព​លោក នៅ​ទីក្រុង​កេ​បិ​ច​ ប្រទេស​​កា​ណា​ដា ហើយ​ក្នុង​សម័យប្រជុំ​លើក​ទី​៣៤ នៃ​គណៈ​កម្មាធិ​ការ​បេតិកភណ្ឌ នាទី​ក្រុង​ប្រេ​ស៊ី​លី​យ៉ា​នៃ​ប្រទេស​ប្រេ​ស៊ីល​បាន​ព្រម​ទទួលយក​ផែនការ​គ្រប់គ្រង​ដើម្បី​ការ​អភិរក្ស និង​អភិវឌ្ឍ​​ប្រា​សាទ​ព្រះ​វិហារ​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា ហើយ​​គណៈកម្មាធិការ​បេតិក​ភណ្ឌ​បាន​លើក​ទឹក​ចិត្ដ​ឱ្យ​កម្ពុជា​បន្ដ​ការ​ងារ​​នេះ ដោយ​ស្នើ​ឱ្យ​មាន​កិច្ច​សហការ​អន្ដជាតិ​ក្នុង​​ក្របខណ្ឌ​គណៈ​កម្មាធិ​ការ​សម្របសម្រួល​អន្ដរ​ជាតិ​-​ព្រះ​វិហារ​។

ដូច្នេះ​វា​គ្មាន​ហេតុផល​ណាមួយ​ដែល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​គំនិត​ស្រមើស្រមៃ​របស់​លោក​ឆាន​វីត កា​សេត​ស៊ី​រិ ដែល​​និ​យា​យ​ថា​ បេតិកភណ្ឌ​ពិភពលោក​ធម្ម​ជាតិ និង​វប្បធម៌​ចម្រុះ​តាម​ទន្លេមេគង្គ និង​ដង​រែក​​ជា​គំរូ​មួយ​​ដើម្បី​បញ្ចប់​ជម្លោះ ឬ​ថា​ប្រាសាទ​ព្រះវិហារ​អាច​ត្រូវ​បាន​ចុះបញ្ជី​រួម​តាម​គំនិត​ស្មាន​មិន​ប្រាកដ​របស់​លោក​ស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី​ឡើយ​។ លោក​ឆាន​វីត កា​សេត​ស៊ី​រិ និង​លោក​ស៊ូ​ប៉ា​ឡាក់ ហ្គា​ន់​ចា​ណា​ក់​ឃុន​ឌី ត្រូវ​រៀន​​​សូត្រ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​ថា ខ្សែបន្ទាត់​ព្រំ​ដែន​​រវាង​កម្ពុជា និង​ថៃ​ ជា​ខ្សែបន្ទាត់​ព្រំដែន​អន្ដរ​ជាតិ​​ច្បាស់លាស់ និង​ស្ថាពរ​ដែល​មាន​អាយុ​ជាង​១០០​​ឆ្នាំ​ហើយ៕