ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​គំរូ​កម្ពុជា​ឈួ​ន ស៊ី​ផា​ន់ បង្ហាញ​ស្នាដៃ​កែ​ច្នៃ​បង្កើត​ម៉ាស៊ីន​ច្រូតស្រូវ

13 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ ពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​នូវ​ស្នាដៃ​នៃការ​បង្កើត​ម៉ាស៊ីន​ច្រូតស្រូវ​របស់​លោក​ឈួ​ន ស៊ី​ផា​ន់ ដែល​ជា​កសិករ​គំរូ​រស់នៅ​ភូមិ​អូរអំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណខេត្ដបន្ទាយមានជ័យ បាន​ធ្វើការ​កែ​ច្នៃ​គ្រឿង ចក្រ​ច្រើន​ប្រភេទ​យក​មក​ផ្គុំ​ឱ្យ​កើត​ទៅ​ជា ម៉ាស៊ីន​ច្រូតស្រូវ​ស្វ័យប្រវត្ដិ ។ ការ​បង្កើតម៉ាស៊ីន​ច្រូតស្រូវ​ថ្មី​នេះ​ឡើង​ត្រូវ​បាន​ទទួល ស្គាល់​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី ធ្វើការ​កោតសរសើរ

ខេត្ដបន្ទាយមានជ័យ ៖ ពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​នូវ​ស្នាដៃ​នៃការ​បង្កើត​ម៉ាស៊ីន​ច្រូតស្រូវ​របស់​លោក​ឈួ​ន ស៊ី​ផា​ន់ ដែល​ជា​កសិករ​គំរូ​រស់នៅ​ភូមិ​អូរអំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណខេត្ដបន្ទាយមានជ័យ បាន​ធ្វើការ​កែ​ច្នៃ​គ្រឿង ចក្រ​ច្រើន​ប្រភេទ​យក​មក​ផ្គុំ​ឱ្យ​កើត​ទៅ​ជា ម៉ាស៊ីន​ច្រូតស្រូវ​ស្វ័យប្រវត្ដិ ។ ការ​បង្កើតម៉ាស៊ីន​ច្រូតស្រូវ​ថ្មី​នេះ​ឡើង​ត្រូវ​បាន​ទទួល ស្គាល់​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី ធ្វើការ​កោតសរសើរ លើកទឹកចិត្ដ ដើម្បី​ពង្រីក​ការ​កែ​ច្នៃ​ម៉ាស៊ីន​ច្រូតស្រូវ​នេះ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ប្រកបដោយ គុណភាព ហើយ​ចំណាយ​អស់​ថវិកា​តិច និង ចំណេញ​ពេលវេលា ។ កន្លង​មក កសិករ យើង​ច្រើន​តែ​ច្រូត​ដោយ​ដៃ  ហើយ​បច្ចុប្បន្ន នៅ​ឯ​ប្រទេស​ជឿនលឿន​គេ​បាន​ប្រើប្រាស់ ម៉ាស៊ីន​ច្រូតស្រូវ​ទំនើប​ៗ ។

នៅ​ក្នុង​ពិធី​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១០ នៅ ភូមិ​-​ឃុំ ខាងលើ​ដែល​មាន​លោក​ហេង ប៊ុ​ន ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​បន្ទាយ​មាន ជ័យ លោក​អុំ រាត្រី អភិបាលក្រុង​សិរី​សោ ភ័​ណ អ្នក​វិនិយោគ និង​ប្រជា​កសិករ​ចូល រួម​ប្រមាណ​២០០​នាក់ អម​អរសាទរ​នោះ លោក​ឈួ​ន ស៊ី​ផា​ន់ បាន​មាន​ប្រសាសន៍​ថា លោក​ពិតជា​មានការ​រំភើប​រីករាយ​យ៉ាង​ខ្លាំង ដោយ​ម៉ាស៊ីន​ច្រូតស្រូវ​របស់​លោក​ដែល​ទើប​បង្កើត​ថ្មី​នេះ​មានការ​ចាប់អារម្មណ៍​ពី​សម្ដេច តេ​ជោ ហ៊ុន សែន ហើយ​ខ្លួន​លោក​ក៏​បាន​តាំង ចិត្ដ​ថា​នឹង​ខិតខំ​ស្រាវជ្រាវ​បន្ដ​ទៀត ដើម្បី ជា​ប្រយោជន៍​ដល់​ប្រជា​កសិករ​កម្ពុជា​ទាំង អស់​យក​ទៅ​ប្រើប្រាស់​ដោយ​ធានា​ទាំង​គុណ ភាព និង​ចំណេញ​ទាំង​វេលា គឺ​ធ្វើ​យ៉ាងណា មិន​ឱ្យ​សម្ដេច​តេ​ជោ​អស់សង្ឃឹម​ក្នុង​ការ​លើកទឹកចិត្ដ​នោះ​ទេ ។