បុរស​ដែល​ពាក់អាវ​ពណ៌​ក្រហម​នឹង​មាន​មន្ដ​ស្នេហ៍


តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ដោយ​យោង តាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​បញ្ជាក់​ថា បុរស ដែល​មាន​បំណង​ចង់​មាន​មន្ដ​ស្នេហ៍​ទាក់ទាញ ទឹកចិត្ដ​របស់​ស្ដ្រី គួរ​តុបតែង​កាយ​ដោយ​ពាក់ អាវ​ពណ៌​ក្រហម​ដែល​ចាត់​ទុក​ថា​ជា​ពណ៌​អាច បង្កើន​ការ​ទាក់ទាញ​ទឹកចិត្ដ​ភេទ​ផ្ទុយ​បាន​។របាយការណ៍​ស្រាវជ្រាវ​ខាងលើ បង្ហាញ​ឱ្យ ដឹង​ថា ស្ដ្រី​នៅ​សហរដ្ឋអាមេរិក អង់គ្លេស អា​ល្លឺ​ម៉​ង់ និង​ចិន រមែង​យល់​ស្រប​ដូច​គ្នា​ថា បុរស​ដែល​ពាក់អាវ​ពណ៌​ក្រហម​នឹង​ធ្វើ​ឱ្យ មានកំ​លាំង​ទាក់ទាញ​ផ្លូវចិត្ដ​ស្ដ្រី​ច្រើន​ជាង បុរស​ដែល​អាវ​ពណ៌​ផ្សេង​ពី​នេះ​។

លោក​អេ​ន​ឌ្រូ អេ​ល​លៀត អ្នកឯកទេស​មក​ពី​មហា​វិទ្យា ល័យ រ៉ូ​ឆេ​ស្ទ័​រ មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក ស្រាវជ្រាវ​បញ្ជាក់​ថា សំរាប់​ស្ដ្រី​ពណ៌​ក្រហម សំដៅ​ទៅ​លើ​ពណ៌​នៃ​ភាព​សិច​ស៊ី ឬ​ពណ៌​ដែល មាន​ស្ថានភាព​ទាក់ទាញ​ទឹក​ចិ​ត្ដ​។ លោក​អេ​ល លៀត បាន​បន្ដ​ទៀត​ថា “​យើង​ថែម​ទាំង​រក ឃើញ​ថា ទំនាក់ទំនង​រវាង​ពណ៌​និង​អារម្មណ៍ ផ្នែក​ភេទ​នៅ​តែ​កើតឡើង​លើ​ទឹកចិត្ដ​របស់​បុរស​ដែរ ។ ប៉ុន្ដែ​សំរាប់​ស្ដ្រី​ពណ៌​នឹង​បង្កើត​ភាព​ខុស ប្លែក​យ៉ាង​សំខាន់​ដល់​ការ​សំរេចចិត្ដ​របស់​ពួក គេ​ច្រើន​ជាង​បុរស​” ។

ទោះបីជា​បញ្ហា​ពណ៌​មាន​អត្ថន័យ​ប្រែ ប្រួល​ទៅ​តាម​បរិបទ​ផ្នែក​វប្បធម៌​ខុស​ប្លែក​គ្នា ក៏​ដោយ ប៉ុន្ដែ​ការ​ស្រាវជ្រាវ​ខាងលើ បែរជា រក​ឃើញ​ថា ការ​ដែល​ស្ដ្រី​ងប់​ង​ល់​ទៅ​លើ​បុរស ពាក់អាវ​ពណ៌​ក្រហម​នោះ​បាន​កើតឡើង ជា​និច្ចកាល​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន នៅ​ទូ​ទាំង​សាកលលោក ។ ក្រៅពី​នេះ ការងារ ស្រាវជ្រាវ​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា ការ ជ្រើសរើស​យក​ពណ៌​អាវ​សំរាប់​តុបតែង​កាយ នឹង​ធ្វើ​ឱ្យ​បុរស​មាន​ឥរិយាបថ​ប្រែប្រួល​ច្រើន ដូច​ជា ការ​ជ្រើសរើស​យក​ក្រណាត់​ពណ៌ ក្រហម​នឹង​ជួយ​ឱ្យ​បុរស​មានការ​ជឿជាក់​ក្នុង ការងារ​ផ្នែក​ជំនួញ​កាន់តែ​ខ្លាំង៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ