ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​បុគ្គលិក​អង្គការ​មួយ​នៅ​ស្រុក​សំ​ទ្បូ​ត​ត្រូវ​អតីត​សង្សារ​ចាប់រំលោ.ភ

13 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ នាង​ក្រមុំ​ម្នាក់​ធ្វើការនៅ​ក្នុង​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ ស្រុក​សំឡូត បាន​សំរេច​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក កាលពី​ថ្ងៃ​ទី១៣ កក្កដា ដោយ​ប្ដឹង​ចោទប្រកាន់​អតីត សង្សារ​របស់​នាង​ពី​បទ “​បង្ខំ​រំលោ.ភ​សេពសន្ថវៈ​” មក​លើ​រូប​នាង​យ៉ាង​កំរោល កាលពីពាក់កណ្ដាល​សបា្ដហ៍​មុន​នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់ស្ទឹង​គ្រញូង ស្ថិត​នៅ​ភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត ក្នុង​ពេល​ដែល​នាង​ជិះ​ម៉ូតូ​ម្នាក់ឯង​ចុះ​ទៅ​ធ្វើ

ខេត្ដបាត់ដំបង ៖ នាង​ក្រមុំ​ម្នាក់​ធ្វើការនៅ​ក្នុង​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ ស្រុក​សំឡូត បាន​សំរេច​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក កាលពី​ថ្ងៃ​ទី១៣ កក្កដា ដោយ​ប្ដឹង​ចោទប្រកាន់​អតីត សង្សារ​របស់​នាង​ពី​បទ “​បង្ខំ​រំលោភ​សេពសន្ថវៈ​” មក​លើ​រូប​នាង​យ៉ាង​កំរោល កាលពីពាក់កណ្ដាល​សបា្ដហ៍​មុន​នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់ស្ទឹង​គ្រញូង ស្ថិត​នៅ​ភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត ក្នុង​ពេល​ដែល​នាង​ជិះ​ម៉ូតូ​ម្នាក់ឯង​ចុះ​ទៅ​ធ្វើ​ការងារ​នៅ​មូលដ្ឋាន ។ ក្រោយពី​ទទួល​បណ្ដឹង ជន​ត្រូវ​ចោទ​ក៏​ត្រូវ​សមត្ថកិច្ច ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ដែរ ហើយ​ក៏បាន​សារភាព​អំពី​កំហុស​របស់​ខ្លួន ។

លោក​ហុ​ក ហឿ​ត អធិការរង​នគរបាល ស្រុក​សំឡូត ដែល​ទទួល​ចាត់ការ​សំណុំរឿង នេះ​បាន​ប្រាប់​កោះសន្ដិភាព​ថា ជនសង្ស័យ ដែល​ប្រព្រឹត្ដ​ល្បែង​ស្នេហា​ដោយ​បង្ខំ​នោះ ឈ្មោះ​ឈា រ៉ា​ន អាយុ​២៩​ឆ្នាំ និង​នាង​ក្រមុំ ដែល​រង​គ្រោះ​ឈ្មោះ​សួង គឹ​ម​ហ៊ា​ង អាយុ២១​ឆ្នាំ ។ ពួក​គេ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ជាមួយ​គ្នា ។ នាង​គឹ​ម ហ៊ា​ង ជា​បុគ្គលិក​របស់អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​ស្រុកសំឡូត ។ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង ជនសង្ស័យ​ខាងលើ​ត្រូវ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា តែ​ម្ដង ។

យោង​តាម​ចំលើយ​របស់​នាងរង​គ្រោះ សួង គឹ​ម​ហ៊ា​ង ដែល​បញ្ជាក់​ប្រាប់​ដោយ​លោក អធិការរង​ហុ​ក ហឿ​ត បានឱ្យ​ដឹង​ថា បុរសនេះ​បាន​ស្ទាក់​ចាប់​នាង​តាម​ដងផ្លូវ​នៅ​ចំណុច ព្រែក​ក្បែរ​មាត់​ស្ទឹង​ខាងលើ ខណៈ​ដែល​នាង ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ម្នាក់ឯង ។ នាង​បាននិយាយ​ថា នាងនិង​បុរស​នេះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា ប៉ុន្ដែ​បាន​ផ្ដាច់​ការទំនាក់ទំនង​នេះ​វិញ​ច្រើន​ខែ​ហើយ ដោយសារតែ​គាត់​គ្មាន​ប្រាក់​សំ​រាប់រៀប​ការ ។ នាង​គឹ​ម ហ៊ា​ង ត្រូវ​បាន​លោក​ហុ​ក ហឿ​ត ស្រង់ចំលើយ​មក​ប្រាប់​ទៀត​ថា មុន​ពេល​កើតហេតុ អតីត​សង្សារ​រូប​នេះ​បាន​ទូរស័ព្ទ​មក​សុំ​ជួប​នាង តែ​នាង​បដិសេធ ដោយ​ប្រាប់​ថា កំពុង​ជាប់រវល់​ធ្វើការ​នៅ​តាម​ភូមិ ។ ឮ​ដូច្នេះ​ហើយ ទើប​បុរស​នេះ​ចាំ​ស្ទាក់ផ្លូវ​មុន​តែ​ម្ដង ។

ទោះជា​មានការ​ចោទប្រកាន់​បែប​នេះ​ក្ដី តាម​ការ​ស្រង់​ចំលើយ​របស់​ជនសង្ស័យ ឈ្មោះ​ឈា រ៉ា​ន បាន​ប្រាប់​ថា វា​ជា​រឿង​ត្រូវរ៉ូ​វ​គ្នា​ទាំង​សងខាង​គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ណាទេ  ។ ប៉ុន្ដែ​នាងរង​គ្រោះ​បាន​បដិសេធ ចំលើយ​របស់​អតីត​សង្សារ​អគតិ​នេះ ។ នាងនិយាយ​ថា បើ​ត្រូវរ៉ូវ​គ្នា​ចាំបាច់​នាង​ប្ដឹង​ធ្វើ​អ្វី? គឺ​ជន​នេះ​បាន​ចាប់រំលោភ​នាង​ទាំង​កំរោល​ក្នុង​ព្រៃ ។ លោក​ហុ​ក ហឿ​ត បាន​ថ្លែង​ថា កើតហេតុ តាំងពី​ថ្ងៃ​ទី​៧ កក្កដា លុះដល់​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ទើប​នាង​មក​ប្ដឹង ។ ប៉ុន្ដែ​ទោះជា​បែបណា ទ​ង្វើ​នេះ​បាន​កើតឡើង​ទៅ​ហើយ ។ ដោយ​យោង​លើ​បណ្ដឹង​នារី​រង​គ្រោះ និងចំលើយ​សារភាព​របស់​ជនសង្ស័យ ទើប​យើងសំរេច​ឃាត់ខ្លួន​ជន​នេះ​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ដ​ចាត់ការ ៕